no-alternative title

Huawei បានរកឃើញអតិថិជន ដែលមានសំណាងចំនួន 3 រូប នៅក្នុងការចាប់ឆ្នោតលើកទីមួយប្រូម៉ូសិនយក្សរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធីចាប់រង្វាន់លើកទីមួយ កាលពីថ្ងៃ 15 កុម្ភះ ដែលមានការផ្សាយផ្ទាល់តាមរយ: Facebook Page របស់ Huawei និង MY TV។ ការចាប់រង្វាន់លើកទីមួយនេះ ជាការចាប់រង្វាន់ម៉ូតូ Zoomer X 1 រង្វាន់ និង ទូរទស្សន៍ Smart TV 2 រង្វាន់។ អតិថិជនដែលឈ្នះម៉ូតូ Zoomer X 1 រង្វាន់ ឈ្មោះ សាម មុនីរ៉ែន ទិញពីហាង ទូរស័ព្ទចំរើន ( ភ្នំពេញ) រីឯអតិថិជនឈ្នះទូរទស្សន៍ Smart TV 1 រង្វាន់គឺ ឈ្មោះ អ៊ីម នារតី ទិញពីហាងទូរស័ព្ទស៊ូ អ៊ីន (ខេត្តក្រចេះ) និង អតិថិជនឈ្នះទូរទស្សន៍ Smart TV 1 រង្វាន់មួយរូបទៀត គឺ ពូ ផល ទិញពីហាងទូរស័ព្ទ KAKA (ភ្នំពេញ)។ អបអរសាទរចំពោះអតិថិជនសំណាងទាំងបីរូប។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ក្រុមហ៊ុន HGB Group និងក្រុមហ៊ុន Yako ផងដែរដើម្បីចូលរួមចាប់រង្វាន់ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីជាសាក្សីធានាថាការចាប់រង្វាន់មានតម្លាភាព និងសុក្រឹត។

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចអតិថិជនដែលមានសំណាងទាំងបីរូប អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់រង្វាន់លើកទី 2 នឹងធ្វើឡើងនៅថ្ងៃ 1 ខែ មីនា លើកទី 3 ថ្ងៃ 15 មីនា  លើកទី 4 ថ្ងៃ 29 ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03 ខែ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរ Huawei អេ 7 ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង អេក្រង់ធំ 6.26 អ៊ីង HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ 16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+2MP។ រីឯថាមពលថ្មវិញ មានទំហំធំរហូតដល់ 4000mAh អាចប្រើបានរហូតដល់ពេញមួយថ្ងៃឬរហូតដល់ពីរថ្ងៃ។ ស្មាតហ្វូននេះមានអង្គផ្ទុទន្និន័យទំហំ 32GB និងមានរ៉េមទំហំ 3 GB អាចបន្ថែមអង្គផ្ទុកទន្និន័យបានទំហំ 512GB។ ស្មាតហ្វូននេះដំណើរការជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក  និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន