no-alternative title

“ពិធីសម្ពោធ Dell Showroom ថ្មីនៅក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាមហាវិថីព្រះមុនីវង្ស”

នៅថ្ងៃទី 27 ខែកម្ភៈ ឆ្នាំ 2019 នេះ ក្រុមហ៊ុន Dell បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួនក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាព្រះមុន្នីវង្ស អគារលេខ 250-252 ផ្លូវព្រះមុន្នីវង្ស ក្រោមអធិបតីភាព លោកស្រី ភីយ៉ាណាត់ ធុងម៉ាក ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំឥណ្ឌូចិន Dell និងលោកឧកញ៉ា អ៊ឹង សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកឧកញ៉ា អ៊ឹង  សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ បានលើកឡើងថាក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលម៉ាក Dell គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល អស់រយៈពេលជាង១០ឆ្នាំ កន្លងមកក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរកត់សម្គាល់ថា     ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ គិតមកដល់ឆ្នាំ២០១៩នេះ មានរយៈពេលជាង២០ ឆ្នាំហើយ។

លោកស្រី ភីយ៉ាណាត់ ធុងម៉ាក ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំឥណ្ឌូចិន បានលើកឡើងថា នៅក្នុងឱកាសថ្ងៃនេះ ក្នុងនាមលោកជានាយកប្រចាំឥណ្ឌូចិនក្រុមហ៊ុន  Dell ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា យើងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតំរូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។

លោកស្រី ភីយ៉ាណាត់ ធុងម៉ាក ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំឥណ្ឌូចិន Dell ក៏បានបន្តថាភាពជោគជ័យទាំងអស់របស់ ក្រុមហ៊ុនPTC និងក្រុមហ៊ុនDell គឺដោយសារមានការគាំទ្រ និងជួយជ្រោមជ្រែងពី សំណាក់បង-ប្អូនដៃគូអាជីវកម្មទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ និងដៃគូអាជីវកម្មផ្សេងៗទៀតទូទាំង ព្រះរាជាណាចក្រ កម្ពុជា។ នាងខ្ញុំសង្ឃឹមយ៉ាងម៉ុតម៉ាំថា បង-ប្អូនដៃគូអាជីវកម្មទាំងអស់ នៅតែបន្តគាំទ្រដល់ក្រុមហ៊ុនPTC និងក្រុមហ៊ុនDell ដើម្បី ភាពរីកចំរើន ក្នុងការទទួលបានផលចំណេញ និងជោគជ័យអាជីវកម្មទាំងអស់គ្នា។ 

អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន ភី ធី ស៊ី  កុំព្យូទ័រ ខូអិលធីឌី មាន 5 សាខា គឺសាខាទី 1 ការិយាល័យកណ្តាល អគារលេខ 66  ផ្លូវលេខ 63  កែងផ្លូវលេខ 154 (ក្បែរផ្សារសូរិយា), សាខាទី 2  អគារលេខ 205-252 មហាវិថីព្រះមុនីវង្ស, សាខាទី 3 ផ្ទះលេខ 81-83 ខាងជើងផ្សារធំថ្មី, សាខាទី 4 ខេត្តបាត់ដំបង ផ្លូវលេខ 2  ម្តុំសាលា 2ធ្នូ, និងសាខាទី 5 ខេត្តសៀមរាប អគារ 555 ផ្លូវទេពវង្ស។  ក្នុងនោះដែរអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ www.ptc-computer.com.kh  ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/ 023 2222 13 ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន