no-alternative title

Nokia 6.1 Plus នៅតែមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា បើទោះបីជាមានវត្តមានស្មាតហ្វូនចិនច្រើនយ៉ាងណាក៏ដោយ

Nokia 6.1 Plus គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយមួយ ដែលត្រូវបានក្រុមហ៊ុន HMD Global បង្ហាញចេញជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា អស់រយៈពេលយូរគ្រាន់បើដែរហើយ ដោយទទួលបាននូវការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដែលបានធ្វើអោយអស់ស្តុកចំនួនពីរដងឯណោះ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន NOKIA នៅកម្ពុជា បញ្ជាក់កន្លងមកបានអោយដឹងថា កត្តាដែលស្មាតហ្វូននេះ ទទួលបានការគាំរទ្រខ្លាំង គឺដោយសារតែការរចនារូបរាងថ្មី មានគុណភាពខ្ពស់ មានតួរឹងមាំ និងមានអេក្រង់ធំ ជាពិសេសគឺសមត្ថភាពក្នុងការប្រើប្រាស់ និងតម្លៃតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

គិតរហូតមកទល់ថ្ងៃនេះ ស្មាតហ្វូន Nokia 6.1 Plus នៅតែជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលនៅតែមានការចាប់អារម្មណ៍ដដែលបើទោះបីជាមានស្មាតហ្វូនរបស់ក្រុមហ៊ុនចិន ជាច្រើនបាននិងកំពុងតែប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ។ នេះគឺដោយសារតែស្មាតហ្វូននេះ នៅតែរក្សារបាននូវគុណភាពថាមពលថ្ម ល្បឿនការប្រើប្រាស់ រួមជាមួយនឹងភាពធន់របស់វាតែម្តង។ ថ្មីៗនេះមានអ្នកប្រើប្រាស់ជាច្រើនបានបង្ហាញនូវការពេញចិត្តពេញថ្លើមចំពោះស្មាតហ្វូនម៉ូដែលនេះ ដោយសារ តែអត្ថប្រយោជន៍បានមកពីការជ្រើសរើស Nokia 6.1 Plus។ 

គួរបញ្ជាក់ថា ទូរស័ព្ទ Nokia 6.1 Plus មានអេក្រង់ 5.8 អ៊ីង Full HD+បង្ហាញរូបភាពក្នុង Resolution 2280x1080 ភិចសែលកម្រិត 19:9 Aspect Ratio និងកញ្ចក់ការពារ 2.5D Corning Gorilla Glass 3។ នៅផ្នែកខាងក្នុងស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 636 រួមជាមួយ RAM ទំហំ 4GB និងទំហំផ្ទុកខាងក្នុងទំហំ 64GB និងអាចបន្ថែមmicroSD បានផងដែរ។ ក្រឡែកទៅមើល សមត្ថភាពថតរូប ទូរស័ព្ទនេះមានកាមេរ៉ាទីមួយទំហំ 16 មេហ្គាភិចសែល ជាមួយ f/2.0 Aperture និងកាមេរ៉ាទីពីរទំហំ 5 មេហ្គាភិចសែល ជាមួយ f/2.4 Aperture។ នៅផ្នែកខាងមុខ មាន កាមេរ៉ាទំហំ 16 មេហ្គាភិចសែល ជាមួយ f / 2.0 aperture សម្រាប់ការថតរូបខ្លួនឯង Selfie និងវីដេអូ។

Nokia 6.1 Plus ត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយនូវ 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS / GLONASS និង USB ប្រភេទ C។ ស្មាតហ្វួននេះត្រូវបានបំពាក់ដោយថាមពល 3.060mAh ដែលអាចប្រើបានលឿនរហ័សជាមួយបច្ចេកវិទ្យា Quick Charge 3.0 ថែមទៀតផង។ Nokia 6.1 Plus ត្រូវបានក្រុមហ៊ុន NOKIA ចេញលក់នៅកម្ពុជាក្នុងតម្លៃ 269 ដុល្លា រួមជាមួយនឹងការថែមជូនកាដូប្រូម៉ូសិនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន