no-alternative title

ចាប់ពីថ្ងៃនេះ អតិថិជនវីសាកាតទាំងអស់ នឹងរីករាយជាមួយឯកសិទ្ធិពិសេសតាមរយៈកម្មវិធី Visa epic experiences

នៅថ្ងៃទី 4 ខែមេសា ឆ្នាំ 2019 នេះ អតិថិជនវីសាកាតទាំងអស់ នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាតទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបានជម្រើសជាង 150កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជម្រុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences ។ អតិថិជនវីសាកាតនៅក្នុងប្រទេសកម្ពុជា និងអ្នកទេសចរមកពីទូទាំងពិភពលោកនឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះដើម្បីបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់វីសាកាតតែប៉ុណ្ណោះ”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អតិថិជនវីសាកាតអាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen's, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, និង Lotteria។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា Yi Sang, Sevensea និង Kanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ។ នៅក្នុងហាងមួយចំនួន ការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់ 30% ចំពោះការទទួលទានអាហារនៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា។

បន្ថែមពីលើការទទួលទានអាហារ អតិថិជនវីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ $10 លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rue និង បញ្ចុះតម្លៃរហូតដល់ 30% នៅរោងកុននឹងសាខា Legend Cinema ទាំងអស់។ កម្មវិធី Visa epic experiences ក៏មានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ 8ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះតម្លៃ 8ដុល្លារ សម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/kh នៅរៀងរាល់ថ្ងៃទី15 នៃខែនីមួយៗ។ លើសពីនេះទៀត អតិថិជនវីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ 10ដុល្លារ ប្រសិនបើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី 199ដុល្លារឡើងទៅ នៅក្រុមហ៊ុន Paramount Angkor Travel & Tours និង ការបញ្ចុះតម្លៃ 10% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com។

ការធ្វើទេសចរណ៍ទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅទូទាំងពិភពលោក ហើយចំពោះអតិថិជនវីសាកាតដែលជាជនជាតិខ្មែរ នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និងកញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែកជាក់លាក់ណាមួយ នៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ។

 

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “ថ្មីៗនេះប្រទេសកម្ពុជាបានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់ប្រាក់តាម QRកូដ អនុញ្ញាតឲ្យអតិថិជនវីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាតQRកូដ។ ការទូទាត់ប្រាក់តាម        រយៈ QRកូដ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស។”

អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់    វីសាកាតទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ។ អតិថិជនដែលប្រើប្រាស់  វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញាឆ្នាំ 2019។ លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖ https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន