no-alternative title

Yamaha ពង្រីកវិសាលភាពខ្លួនកាន់តែខ្លាំងនៅកម្ពុជា ជាមួយនឹងការរំពឹងទុកថា ចំនួននៃការលក់នឹងមានកំណើន 3 ដងនៅឆ្នាំ 2018

នៅថ្ងៃទី 23 ខែមករាឆ្នាំ 2018 នេះ ក្រុមហ៊ុន Yamahaពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំថែមទៀតនៅក្នុងតំបន់លក់ម៉ូតូគីរីរម្យជាសមួយនឹងការចាប់ដៃគ្នាលក់ម៉ូតូ ទីក្រុងទំនើប ដែលស្ថិតនៅតំបន់ដែលសំបូរដោយហាងលក់ម៉ូតូទំនើបៗច្រើនជាងគេនៅក្នុងទីក្រុងភ្នំពេញ។ លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន  គ្រុប និងជាក្រុមហ៊ុននាំចូលនិង ចែកចាយផ្តាច់មុខម៉ូតូ ម៉ាក Yamaha ប្រទេសជប៉ុន មានប្រសាសន៍ថា កាលពីឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន ម៉ូតូ Yamaha ធ្វើបានយ៉ាងល្អ ដែលការលក់មានកំណើនទ្វេរដងបើប្រៀបធៀបទៅនឹងឆ្នាំ 2016។  លោកឧកញ៉ា សំរាប់ទស្សនៈវិស័យឆ្នាំថ្មី 2018 នេះ Yamaha នឹងធ្វឿអោយបានលើស 3 ដងនៃចំនួនការលក់ឆ្នាំ 2017។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកឧកញ៉ា បានបញ្ជាក់ទៀតថា កំណើនការលក់នេះ គឺទទួលបានមកដោយកត្តាមួយចំនួនដូចជា កំណើនសេដ្ឋកិច្ចជាតិ ការទទួលបានការទុកចិត្តពីសំណាក់អ្នកតំណាងចែកចាយទៅលើក្រុមហ៊ុន គង់ នួន គ្រុប ទៅលើគុណភាព និងភាពល្បីល្បាញរបស់ផលិតផលម៉ូតូ Yamaha ជាពិសេស Yamaha គឺទទួលបានការគាំទ្រពីសំណាក់អ្ននប្រើប្រាស់ ដែលជាកត្តាសំខាន់បំផុត។ លោកឧកញ៉ា បានបន្តទៀតថា កាលពីចុងឆ្នាំ 2017 ក្រុមហ៊ុនបាននាំចូលម៉ូដែលថ្មីមួយ គឺ Yamaha Qbix ដែលកំពុងទទួលបានការគាំទ្រ និយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ប្រុស ស្រី គ្រប់វ័យ ពីព្រោះ Yamaha Qbix នេះ បានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យា Blue Core (សន្សំសំចៃសាំង 50% បង្កើនសន្ទុះម៉ាស៊ីន កាត់បន្ថយកំដៅនិងសំលេងរំខានពីម៉ាស៊ីន) ដែលជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Yamaha និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធសោរ Smart Key, ប្រអប់សាកថ្មទូរស័ព្ទ ប្រអប់ក្រោមកែបធំទូលាយ និងមានច្រើនជំរើស ច្រើនពណ៌សំរាប់អតិថិជន។

លោកឧកញ៉ា គង់ នួន បញ្ជាក់បន្ថែមថា នៅដើមឆ្នាំ 2018 នេះ ក្រុមហ៊ុនលោក នឹងនាំចូលម៉ូដែលថ្មីៗ ជាច្រើនទៀតរួមមានប្រភេទ អូតូម៉ាទិច ប្រភេទស្ព័រ និងសំឡឹងមើលម៉ូដែលផ្សេងៗទៀត ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ ឆ្លៀតនៅឱកាសនោះដែរ លោកឧកញ៉ា គង់ នួន បានថ្លែងអំណរគុណទៅដល់សាធារណះជនទាំងអស់ដែលតែងតែនិយមចូលចិត្តប្រើប្រាស់ម៉ូតូម៉ូដែល Yamaha និងជូនពរប្រជាជនកម្ពុជាទាំងអស់ទទួលបាន នូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ រកទទួលមានបានសុខភាពល្អគ្រប់ក្រុមគ្រួសារក្នុងឪកាសឆ្នាំនេះ។

នៅក្នុងឱកាសនោះដែរ លោក ធារ៉ា ដែលជាម្ចាស់ហាងលក់ម៉ូតូ ទីក្រុងទំនើប បានគូសបញ្ជាក់ថា ហាងរបស់លោកទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនជិតឆ្ងាយ ជាពិសេសអតិថិជនដែលនិយមចូលចិត្តប្រើប្រាស់ម៉ូដែល Yamaha ពីព្រោះ គ្រប់ម៉ូដែល Yamaha សុទ្ធសឹងមានគុណភាពល្អ ប្រើប្រាស់បានយូរ និងមានតំលៃសមរម្យ។លោកបន្តទៀតថា រូបលោកបានសំរេចចិត្តចាប់ដៃគូរជាមួយក្រុមហ៊ុន គង់ នួន  គ្រុប ធ្វើជាតំណាងចែកចាយលក់ម៉ូតូ  Yamaha នេះ ពីព្រោះថា លោកមើលឃើញថា ក្រុមហ៊ុន គង់ នួន  គ្រុប មានគោលដៅ និងទស្សនៈវែងឆ្ងាយទៅថ្ងៃអនាគត។  ម៉្យាងវិញទៀតម៉ូដែលរបស់ Yamaha គឺសំបូរបែប និងមានច្រើនម៉ូដែលទៀត ដែលអាចបំពេញសេចក្តីត្រូវការ និងតម្រូវការទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន