no-alternative title

HP Experience Center បានបង្ហាញវត្តមានជាផ្លូវការជាលើកដំបូងសំរាប់បំរើដល់អតិថិជននៅប្រទេស កម្ពុជា

នៅទី 25 ខែមករា ឆ្នាំ 2018 នេះ ក្រុមហ៊ុន HP សហការជាមួយនឹងក្រុមហ៊ុន EZY ជាដៃគូរនាំចូល និងចែកចាយផ្តាច់មុខនូវកុំព្យូទ័រ និង ព្រីនធ័រ ម៉ាក HP ប្រចាំនៅក្នុងទីផ្សារប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការ HP Experience Center ក្រោមមានវត្តមានរបស់អ្នកតំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន HP ដែលបានអញ្ជើញមកពីបណ្តាប្រទេសផ្សេងៗគ្នា ក៏ដូចជាវត្តមានពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន EZY រួមទាំងបណ្តាក្រុមហ៊ុនអាជីវកម្ម ដែលជាដៃគូរលក់បន្តច្រើនទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន HP ក៏ដូចជា EZY បានអោយដឹងថា ដោយសារមើលឃើញពីទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះ មានភាពរីកចំរើនយ៉ាងខ្លាំងលើផ្នែកបច្ចេកវិទ្យា ជាពិសេសទៅលើផ្នែកឧបករណ៏អេឡិចត្រូនិច សំរាប់ប្រើប្រាស់នៅក្នុងការិយាល័យ ក៏ដូចជាឧបរណ៏ជំនួយដល់ការសិក្សារបស់សិស្ស និសិ្សតជាច្រើនប្រភេទទៀត ដែលរួមមានដូចជា កុំព្យួទ័រលើតុ Laptop ព្រីនធ័រ ជាដើម។ 

កត្តាមួយនេះហើយ ដែលបានធ្វើអោយក្រុមហ៊ុនក្រៅស្រុកមួយចំនូនធំងាកមកចាប់អារម្មណ៏ និងយកចិត្តទុកដាក់លើទីផ្សារកម្ពូជា ផ្នែកគ្រឿងអេឡិចត្រូនិចមួយនេះ ព្រមទាំងនាំយកមកនូវភាពខុសប្លែកដែលពុំធ្លាប់មានពីមុនមក។ តួយ៉ាងដូចជាក្រុមហ៊ុន HP ដ៏ល្បីល្បាញមួយ ដែលត្រូវបានគេទទួលស្គាល់ថាជា Brand Computer and Printer ពីរសហរដ្ឋអាមេរិច ដែលបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន EZY SEA Technologies Ltd ប្រចាំនៅកម្ពូជា បានបង្កើត HP Experience Center ដំបូងគេបង្អស់ដើម្បីផ្តល់ជាទំនុកចិត្តដល់អតិថិជនដែលបានគាំទ្រ និងជាដៃគូរតំណាងចែកចាយបន្តផងដែរ ។

គួរបញ្ជាក់ផងដែរថា HP Experience Center ដែលបានសម្ពោធជាផ្លូវការនៅពេលនេះ គឺផ្តោតចម្បង លើការដាក់តាំងបង្ហាញផលិតផលម៉ាក HP គ្រប់ប្រភេទ ថ្មីៗ និងជាជំនាន់ចុងក្រោយរបស់ខ្លូន មានដូចជា កុំព្យូទ័រ ព្រីនធ័រ កាបូប កាស Power Bank និង Speaker ដែលផ្តល់ឱកាសដល់អតិថិជនក៏ដូជាបណ្តាអ្នកប្រើប្រាស់ទូទៅបានឃើញ និងប្រើសាកល្បងផលិតផល Brand នេះផងដែរ។ ក្រុមហ៊ុនបានបន្ថែមថា HP Experience Center នេះ មិនត្រឹមតែផ្តល់ឱកាសអោយអ្នកប្រើប្រាស់បានដឹង និងស្គាល់ពីគុណភាព និងរចនាបទថ្មីៗ នៅក្នុងយុគសម័យបច្ចេកវិទ្យារបស់ម៉ាកនេះ ប៉ុណ្ណោះទេ ថែមទាំងធ្វើអោយដៃគូរអាជីវកម្ម មានទំនុកចិត្តយ៉ាងខ្លាំងទៅលើផលិតផលម៉ាក HP ថែមទៀតផង ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន