no-alternative title

ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន EPSON រៀបចំសិក្ខាសិលាស្តីអំពី "បច្ចុប្បន្នភាព និងបច្ចេកវិទ្យាជំនាន់ថ្មីនៃផលិតផល EPSON"

នៅថ្ងៃទី 08 ខែកុម្ភៈ ឆ្នាំ 2018 នេះនៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់ II ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍គ្នាជាមួយក្រុមហ៊ុន EPSON រៀបចំកម្មវីធីសិក្ខាសិលាស្តីអំពី "បច្ចុប្បន្នភាព និងបច្ចេកវិទ្យាជំនាន់ថ្មីផលិតផល EPSON" ដើម្បីបង្ហាញនូវសក្តានុពលភាពក៏ដូចជាបច្ចេកវិទ្យាទំនើប ជំនាន់ថ្មីចុងក្រោយបំផុត សម្រាប់ការផ្គត់ផ្គង់ស្របតាមតំរូវការរបស់អតិថិជគ្រប់ទិសទីទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និងអតិថិជនប្រើប្រាស់តាមផ្ទះ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនធំៗទាំងពីរ រួមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនរូប។ គួរបញ្ជក់ថា ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលទទួលបានសិទ្ធិចែកចាយផលិតផលម៉ាក EPSON គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងប្រទេសកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់ លោកជំទាវ តាំង វួចឡាយ អគ្គនាយិការងក្រុមហ៊ុន ភី ធី ស៊ី បានបញ្ជាក់អោយដឹងថា ភី ធី ស៊ី គឺជាក្រុមហ៊ុនមួយដែលធំជាងគេបំផុត នៅក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាយើង ចាប់តាំងពីឆ្នាំ 1996 មកម្លេះ គិតមកដល់ឆ្នាំ 2018 នេះ មានរយៈពេលជាង 20 ឆ្នាំហើយដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផល ដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុតដោយមានការយកចិត្តទុកដាក់ពីក្រុមការងាជំនាញយ៉ាងពិតប្រាកដដែលស្របតាមបាវចនារបស់ខ្លួនគឺ " ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម"។

នៅក្នុងកម្មវីធីនេះផងដែរ ក្រុមហ៊ុនធំទាំងពីរ ក៏បានផ្តល់ជូននូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀបប្រើប្រាស់និងគុណតម្លៃរបស់ផលិត ផលថ្មី EPSON Printer, EPSON Scanner, EPSON Projector  ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន EPSON ។ ផលិតផល EPSON មានគុណភាពខ្ពស់ តម្លៃសមរម្យ សន្សំសំចៃបានច្រើនសម្រាប់អ្នកប្រើប្រាស់ ដែលកំពុងចរាចរណ៍លើទីផ្សានៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ផលិតផលម៉ាក EPSON មានច្រើនប្រភេទដូជា:  Business Inkjet Printer, Ink Tank Printer, Photo Printer, Laser Printers, Larger Format Printer, និង POS Printer។ ចំណែកឯ Projector វិញមានដូចជា Corporate & Education Projector, High Brightness Projector, Ultra-Portable Projector, Interactive Projector និង Short Throw/Ultra Short Throw Projector។

អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក EPSON គ្រប់ម៉ូឌែលទាំងអស់នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ មានសាខាចំនួន 5 កន្លែង គឺទីតាំងទីមួយ ការិយាល័យកណ្តាល អគារលេខ 66 ផ្លូវ 63 កែងផ្លូវ 154 (ក្បែរផ្សារទំនើបសូរិយា) ទីតាំងទីពីរ សាខាមហាវិថីព្រះមុនីវង្ស (ជិតវត្តកោះ) ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន សាខាខេត្តបាត់ដំបង (ផ្លូវលេខ 2) និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប (ជិតមន្ទីរពេទ្យកុមារអង្គរ) ។ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh និងហ្វេសប៊ុក(Facebook): PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/ 023 222213។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន