no-alternative title

មិនបាច់សង្ស័យទៀតទេ! ថ្ងៃនេះ SEATEL និង MWDis បានចាប់ដៃគ្នាដើម្បីនាំចូលនូវទូរស័ព្ទដៃ Xiaomi មកកាន់ប្រទេសកម្ពុជា ជាផ្លូវការហើយ

នៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2018 ក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDis International Co.,Ltd បានរៀបំនូវសន្និសិទសារព័ត៌មានមួយស្តីពីកិច្ចសហការលើផលិតផលទូរស័ព្ទដៃ Xiaomi ក្រោមអធិបតីភាពដ៏ខ្ពងៈខ្ពស់បំផុតពីសំណាក់លោក យ៉ាង លិឈីង អគ្គនាយករងក្រុមហ៊ុន SEATEL និង លោក ផាបូរ៉ា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន MWDIS រួមជាមួយនឹងវត្តមានអ្នកសារព័ត៌មានជាច្រើនរូប។ ពិធីនេះ បានប្រារព្ធនៅការិយាល័យកណ្តាលក្រុមហ៊ុន SEATEL។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក យ៉ាង លិឈីង អគ្គនាយករងក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថា ទូរស័ព្ទដៃ Xiaomi គឺជាម៉ូឌែលទូរស័ព្ទដែលល្បីឈ្មោះទូទាំងពិភពលោក ដោយមានសមត្ថភាពខ្ពស់ និងតម្លៃសមរម្យ ព្រមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ ។ បច្ចុប្បន្ន ទូរស័ព្ទដៃ Xiaomi អាចប្រើប្រាស់ជាមួយនឹងបណ្តាញអ៊ិនធឺណិត SEATEL4G VoLTE ពេញលេញហើយ ។ ហើយការសហការរវាងក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDIS ក៏បានបញ្ជាក់ថា ទូរស័ព្ទដៃ Xiaomi បានដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជាហើយ! 

 

ទន្ទឹមនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុន MWDis  លោក យ៉ាង ក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមការសហការរវាង SEATEL និង MWDis នឹងធ្វើអោយអតិថិជនកាន់តែច្រើនអាចទទួលបាននូវបទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន និងការសន្ទនាសម្លេងច្បាស់របស់បណ្តាញទូរស័ព្ទ SEATEL ហើយទូរស័ព្ទដៃ Xiaomi នឹងក្លាយជាទូរស័ព្ទដៃដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះ លោក ផា បូរ៉ា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន MWDis បានមានប្រសាសន៍ថា ក្រុមហ៊ុន SEATEL គឺជាបណ្តាញទូរគមនាគមន៍ល្បីឈ្មោះនៅកម្ពុជា ហើយក៏ជាដៃគូរសហការដ៏មានទំនុកចិត្តខ្ពស់ ។ ការជ្រើសរើសការសហការជាមួយនឹងក្រុមហ៊ុន SEATEL ដើម្បីជម្រុញផលិតផលទូរស័ព្ទដៃ Xiaomi គឺមិនត្រឹមតែសំអាងទៅលើគុណភាពរបស់ទូរស័ព្ទតែប៉ុណ្ណោះទេ ថែមទាំងអោយតម្លៃខ្ពស់ចំពោះការសហការនៅថ្ងៃក្រោយជាមួយនឹងក្រុមហ៊ុន SEATEL ។ ក្រុមហ៊ុន MWDis នឹងសហការសម្របសម្រួលជាមួយនឹងក្រុមហ៊ុន SEATEL ក្នុងការដាក់លក់នូវទូរស័ព្ទដៃ Xiaomi នៅកម្ពុជា ហើយការជាការជឿជាក់លើផលិតផលទូរស័ព្ទដៃ Xiaomi  ផងដែរ ។

 

ថ្ងៃនេះ ភាគីទាំងពីរ បានចេញនូវសេចក្តិថ្លែងកាសររួមថា បច្ចុប្បន្ន ក្រុមហ៊ុន SEATELនិង MWDis គឺជាដៃគូរសហការ និងជាតំណាងចែកចាយទូរស័ព្ទដៃ Xiaomi តែមួយគត់នៅកម្ពុជា ដោយមានដាក់លក់ទូរស័ព្ទបីម៉ូឌែលនៅគ្រប់បណ្តាហាង SEATEL Shop 34 ហាងទូទាំងប្រទេស គឺ ម៉ូឌែល Redmi 5A ម៉ូឌែល Redmi Note 5A ម៉ូឌែល Redmi Note 5A Prime ដែលមានតម្លៃ $115 $125 $155 ។ លេខទំនាក់ទំនងបោះដុំទូរស័ព្ទដៃ Xiaomi៖ 0963 999 999 ។ គ្រប់អតិថិជនទាំងអស់ដែលទិញទូរស័ព្ទដៃ Xiaomi នឹងទទួលបានកាដូដែលមានតម្លៃស្មើរ $142 ពីក្រុមហ៊ុន SEATEL ភ្លាមៗ ។

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន