no-alternative title

EPSON និង Chhay Hok Computer សហការគ្នារៀបចំនូវកម្មវិធីជួបជុំដៃគូរចែកចាយផលិតផល EPSON និងបង្ហាញវត្តមានម៉ូដែលថ្មីនៅកម្ពុជា

កាលពីថ្ងៃទី 07 ខែកុម្ភះ ឆ្នាំ 2018 នៅភោជនីយដ្ឋាន The Ming Palace ក្រុមហ៊ុន EPSON ប្រទេសថៃ រួមសហការជាមួយក្រុមហ៊ុន Chhay Hok Computer បានរៀបចំនូឡើងនូវកម្មវិធីជួបជុំដៃគូរចែកចាយផលិតផល EPSON និងបង្ហាញវត្តមានម៉ូដែលថ្មីសំរាប់ទីផ្សារកម្ពុជា ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីររួមជាមួយដៃគូរអាជីវកម្មជាង 70 នាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៏របស់លោក លួន ហុក ដែលជាអគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Chhay Hok Computer បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឹជាដៃគូតំណាងចែកចាយផលិតផល EPSON ស្របច្បាប់ប្រចាំប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ក្រុមហ៊ុនយើងទាំងពីរ បានសហការយ៉ាងរឹងមាំជាមូយក្រុមហ៊ុន EPOSN (Thailand) ដើម្បីនាំមកនូវផលិតផល EPSON ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗមកកាន់ព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នងកម្មវិធីនោះ ក្រុមហ៊ុន EPSON បានដាក់តាំងបង្ហាញម៉ាស៊ីនព្រីន L-series ស៊េរីថ្មី និងទំនើបៗជាច្រើនម៉ូដែល រួមមានដូចជា L405 ជាប្រភេទម៉ាស៊ីនព្រីន ដែលមានសមត្ថភាពអាចព្រីនបានយ៉ាងល្អឥតខ្ចោះនូវប្រភេទនៃពណ៍ទាំងបួន ហើយអាចបញ្ចាដោយប្រើ Wi-Fi បាន ជាមួយនឹងមុខងារច្រើនយ៉ាង រួមមានដូចជា ម៉ាស៊ីន L4150, L4160, L6160, L6170 និង L6190 ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃការប្រើប្រាស់ទឹកថ្នាំពណ៍ខ្មៅបានយ៉ាងល្អប្រសើរ។ 

ការបង្ហាញ L6160, L6170 និង L6190 ក្នុងគោលបំណង បង្ហាញអំពី បច្ចេកវិទ្យា Print Head បំពាក់ទៅដោយប្រពន្ធ័ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំក្នុងល្បឿនលឿន និងចំណាចតិច។ លើសពីនេះ  ទៅទៀត ម៉ាស៊ីនព្រីនទាំងនេះមានមុខងារព្រីនឯកសារបានទាំងសងខាងដោយស្វ័យប្រវត្តិ និង ឥតកំណត់សម្រាប់ទំហំក្រដាស A4។ ម៉ាស៊ីនព្រីនម៉ូដែលថ្មី ទាំងអស់នេះគឺជា ឧបករណ៏ដ៏ល្អឥតខ្ចោះសម្រាប់សំរួលការងាររបស់ សហគ្រាស និង ក្រុមហ៊ុនធុរកិច្ចទាំងទ្បាយ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានដាក់បង្ហាញនូវ LCD ជាម៉ូដែលផងដែរ ដោយមានពន្លឺចាប់ពី 3200 lum រហូតដល់តិចជាង 4000 lum។ ផលិតផលទាំងនេះ គឺមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ក្នុងបន្ទប់ប្រជុំខ្នាតតួច នៅតាមសហគ្រាសគ្រប់ប្រភេទ ស្ថាប័នអប់រំ និង កន្លែងកំសាន្តនានា ហើយអំពូលរបស់ LCD Projector ម៉ូដែលថ្មីនេះ គឺមានពន្លឺកាន់តែភ្លឺច្បាស់ល្អ សំរាប់ការប្រើប្រាស់បានយូរតាមរយៈមុខងារ Normal Mode និង Eco Mode រហូតដល់ 6000 ម៉ោង ទៅ 10000ម៉ោង។ ម៉ាស៊ីន LCD Projector ថ្មីទាំងនេះ គឺមានបំពាក់នូវបច្ចេកវិទ្យា Direct Power-On និង Auto Power-On។ អ្វីដែលពិសេស គឺមានប៊ូតុង Home Screen ដែលអាចអោយអ្នកប្រើប្រាស់ កំណត់នូវមុខងារនៅលើអេក្រង់បានយ៉ាងងាយស្រួល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន