no-alternative title

MSI OPTIX MPG27C អេក្រង់ភ្លឺច្បាស់ កម្រិតពន្លឺត្រជាក់ភ្នែក បច្ចេកវិទ្យាកាន់តែអស្ចារ្យសំរាប់ការប្រកួតហេ្គម

សូមស្វាគមន៍នៃវត្តមានថ្មីរបស់អេក្រង់ស៊េរីថ្មី MSI OPTIX MPG27C ដែលមានកម្រិតភាពកោង 1800R សក្តិសមបំផុតសម្រាប់ការលេងហ្គេមដ៏អស្ចារ្យ ហើយពិសេសជាងនេះទៀតនោះ អេក្រង់នោះប្រើប្រាស់នូវបច្ចេកវិទ្យា GameSense ដែលសម្រាប់ការផ្តល់នូវ Game Alerts តាមរយៈ RGB LED Lighting និងការប្រើប្រាស់នូវ Mystic Light ផងដែរ។ មួយវិញទៀត អេក្រង់ដ៏ទំនើបនេះប្រើប្រាស់នូវកម្រិត Refresh Rate ដល់់ទៅ 144Hz និងកម្រិត Response Time 1ms ផងដែរ។ វាក៏ប្រើប្រាស់នូវ Gaming OSD App សម្រាប់បង្កើតនូវ Settings សម្រាប់ការកំណត់ទៅលើហ្គេមរបស់អ្នកផងដែរ។ MSI OPTIX MPG27C ប្រើប្រាស់នូវបច្ចេកវិទ្យា True Color (NTSC 100% & sRGB 115%) បច្ចេកវិទ្យា Adaptive Sync និងបច្ចេកវិទ្យា Anti-Flicker និង Less Blue Light ជាមួយនឹងកម្រិតលំងាកដល់ទៅ 178 ដឺក្រេថែមទៀត។

លោកអ្នកនឹងទស្សនាកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ដ៏ទំនើបនេះ នោះការប្រកួតហ្គេមរបស់អ្នកគឺមិនងាយចុះចាញ់នោះទេ។ សម្រាប់អេក្រង់ស៊េរីថ្មី MSI OPTIX MPG Series ផ្តល់នូវព័ត៌មានត្រឹមត្រូវសម្រាប់ការប្រកួតប្រជែងជាមួយនឹងដៃគូរបស់អ្នក។ MSI OPTIX MPG27C ប្រើប្រាស់នូវភ្លើង RGB LED និងការទ្រទ្រង់នូវបច្ចេកវិទ្យា SteelSeries GameSense សម្រាប់ឆែកមើលទៅលើសុខភាព និងស្ថានភាពថាមពលនៃម៉ូនីទ័រអេក្រង់របស់អ្នក។ អេក្រង់កុំព្យូទ័រនេះមានកម្រិត Refresh Rate 144Hz និងកម្រិត Response Time 1ms ។ លោកអ្នកពិតជាទទួលនូវអារម្មណ៍រីករាយបំផុតសម្រាប់ការកម្សាន្តនៅលើអេក្រង់គែមកោង និងការផ្តល់នូវកម្រិតពន្លឺពណ៌ខៀវតិចជាងមុន និងបច្ចេកវិទ្យា Anti-Flicker សម្រាប់ជួយលោកអ្នកក្នុងការទស្សនាគ្រប់ពេលវេលាជានិច្ចដោយមិនមានអារម្មណ៍ធុញទ្រាន់នោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI OPTIX MPG27C ជាប្រភេទអេក្រង់ VA Display កោងដ៏ស្រស់ស្អាតទំហំ 27 អ៊ីញសម្រាប់ផ្តល់ជូននូវការទស្សនាកាន់តែសម្បូរបែប ពិសេសម្រាប់ការលេងហ្គេមតែម្តង។ បើធៀបជាមួយនឹងអេក្រង់ទំហំ 24 អ៊ីញនោះ អេក្រង់របស់វាមានទំហំធំជាង 26.5% ខណៈពេលបើធៀបជាមួយនឹងអេក្រង់ទំហំ 21 អ៊ីញវិញនោះ អេក្រង់ MSI OPTIX MPG27C គឺមានទំហំធំជាងដល់ទៅ 65.3% ។ 

 

MSI OPTIX MPG27C ប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ស្តើងដែលផ្តល់នូវភាពរីករាយខ្ពស់ក្នុងការទស្សនា ហើយវាអាចធ្វើការលំដាកដល់ទៅកម្រិត 180 ដឺក្រេថែមទៀត។ អេក្រង់នេះគឺពិតជាល្អសក្តិសមបំផុតនៅក្នុងការលេងហ្គេម ការធ្វើការ និងការប្រើប្រាស់កិច្ចការងារប្រតិបត្តិទូទៅ។ 

 

អេក្រង់ម៉ូនីទ័រសម្រាប់ការលេងហ្គេមរបស់ក្រុមហ៊ុន MSI នេះ គឺជាប្រភេទអេក្រង់កោងដែលមានកម្រិត 1800R ដែលផ្តល់នូវភាពងាយស្រួល និងសក្តិសមបំផុតសម្រាប់ការលេងហ្គេម និងកិច្ចការងារជាច្រើនទៀត។ សម្រាប់បន្ទះអេក្រង់កោងនេះអាចជួយលោកអ្នកក្នុងការលេងហ្គេមកាន់តែប្រសើរ ហើយលោកអ្នកនឹងមានអារម្មណ៍អស្ចារ្យមិនធម្មតានោះទេ។

 

ជាមួយនឹងកម្មវិធី Gaming OSD (On Screen Display) App គឺពិតជាងាយស្រួលក្នុងការតម្លើងនៅលើអេក្រង់ម៉ូនីទ័រសម្រាប់ការលេងហ្គេម។ លោកអ្នកមិនចាំបាច់ប្រើប្រាស់នូវប៊ូតុងនៅលើអេក្រង់នោះទេ លោកអ្នកអាចប៉ះបញ្ជាចេញពី Keyboard និង Mouse របស់អ្នកសម្រាប់ការភ្ជាប់ទៅកាន់ម៉ូនីទ័រ។ កម្មវិធីនេះក៏ផ្តល់នូវ Hotkey Options ដែលលោកអ្នកអាចធ្វើការផ្លាស់ប្តូរ Settings នៅលើហ្គេមជាមួយនឹងភាពងាយស្រួលបំផុត។

 

អេក្រង់ដ៏ទំនើបនេះប្រើប្រាស់នូវបច្ចេកវិទ្យា SteelSeries GameSense និងបច្ចេកវិទ្យា RGB LED ដែលជួយលោកអ្នកក្នុងការលេងហ្គេមកាន់តែអស្ចារ្យ។ លោកអ្នកអាចប្រើប្រាស់នូវអេក្រង់ OLED នេះជាមួយនឹងហ្គេមដែលអ្នកពេញចិត្តបានតាមតម្រូវការ។ 

 

អេក្រង់ MSI សម្រាប់លេងហ្គេមនេះភ្ជាប់ជាមួយនឹងល្បឿន Refresh Rate 144 Hz និងកម្រិត Response Time 1ms VA LED Panel ដែលផ្តល់ភាពងាយស្រួលសម្រាប់ការលេងហ្គេមជាច្រើនទម្រង់ដូចជាហ្គេមបាញ់ប្រហារ ហ្គេមប្រណាំងឡាន ហ្គេមយុទ្ធសាស្រ្ត និងកីឡាជាដើម។ សម្រាប់ហ្គេមទាំងនេះទាមទារនូវកម្រិត Refresh Rate និង Response Time ដែលខ្ពស់បំផុតសម្រាប់ជួយលោកអ្នកសម្រេចគោលដៅជោគជ័យក្នុងការលេងហ្គេមនោះ។ 

 

បន្ថែមពីនេះទៀត អេក្រង់ OPTIX AG32C នេះប្រើប្រាស់នូវបច្ចេកវិទ្យា Anti-Flicker Technology ដែលមានកម្រិត 200 ដងក្នុងមួយវិនាទីដែលមិនធ្វើអោយលោកអ្នករោយភ្នែកនោះទេ។ សម្រាប់បច្ចេកវិទ្យា MSI Anti-Flicker នេះផ្តល់នូវភាពងាយស្រួលក្នុងការទស្សនាដោយគ្មានបញ្ហានោះទេ។ ដូចនេះ លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភនោះទេជាមួយនឹងអេក្រង់ដ៏ទំនើបនេះ។

 

អេក្រង់ OPTIX AG27C នេះជាប្រភេទអេក្រង់ Optix Series Gaming Monitor ដែលមានពណ៌កូល័រកាន់តែប្រសើរជាងមុនដល់ទៅ 35% បើធៀបជាមួយនឹងអេក្រង់ធម្មតានោះ។ សម្រាប់ពណ៌បង្ហាញនៅក្នុងការលេងហ្គេមនោះគឺពិតជាមើលទៅដូចពិតៗ ហើយវាមានភាពទាក់ទាញគួរឱ្យចង់លេងហ្គេមនេះជាទីបំផុតតែម្តង។ 

 

តាមរយៈមុខងារ OSD អេក្រង់ម៉ូនីទ័រ Optix Series Gaming Monitor អាចធ្វើការដំណើរការទៅលើ FPS Front Sight សម្រាប់ជួយលោកអ្នកក្នុងការលេងហ្គេមដោយគ្មានភាពរអាក់រអួលនោះទេ។ អេក្រង់ OPTIX MPG27C ប្រើប្រាស់នូវបច្ចេកវិទ្យា Adaptive Sync Technology សម្រាប់ការបង្កើតនូវការលេងហ្គេមកាន់តែរលូន។ សម្រាប់បច្ចេកវិទ្យា Adaptive Sync នឹងធ្វើការ Sync ទៅលើកម្រិត Refresh Rate នៃអេក្រង់ម៉ូនីទ័ររបស់លោកអ្នកទៅកាន់ AMD GPU ដែលជួយបង្កើននូវកម្រិតលម្អិតនៃពណ៌។ លោកអ្នកពិតជាមានការរីករាយជាមួយនឹងអេក្រង់នេះជាក់ជាមិនខាន៕

សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង៖ ហាង ចន្រ្តា ស្ត័រ   https://www.facebook.com/chantrastore168/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន