no-alternative title

វត្តមានរបស់ផលិតផល Motospeed ចំនួនពីរម៉ូដែលនៅកម្ពុជា នឹងធ្វើអោយអ្នកប្រើប្រាស់ភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាទំនើប!

កន្លងមកក្រុមការងាររបស់ពីភពអេឡិចត្រូនិក បានជ្រើសរើសផលិតផអេឡិចត្រូនិកថ្មីៗ ប្លែកៗ និងទំនើបៗ ជាច្រើនម៉ាកបង្ហាញជូនប្រិយមិត្ត ដើម្បីបានជ្របច្បាស់ពីអត្ថប្រយោជន៍ ហើយនឹងសមត្ថភាព ក៏ដូចជាតម្លៃរបស់ផលិតផលទំាងនោះ។ ថ្ងៃនេះ ដើម្បីនាំជូននូវអារម្មណ៍ប្លែកសំរាប់លោកអ្នកនោះ ក្រុមការងារសូមនាំជូននូវផលិតផលថ្មីចំនួនពីរម៉ូដែលរបស់ Motospeed។ ជឿជាក់ថា វត្តមានរបសៈផលិតផល Motospeed ចំនួនពីរម៉ូដែលនៅកម្ពុជាពេលនេះ នឹងធ្វើអោយអ្នកប្រើប្រាស់ភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាទំនើបជាមិនខាន! តោះតាមដានទាំអស់គ្នា!

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី K92 (CK108) Macro RGB Mechanical Keyboard ៖ គ្រាន់តែឃើញរូបភាពភ្លាម ប្រិយមិត្តដែលនិយមចូលចិត្តផលិតផលសម្រាប់ប្រើប្រាស់ជាមួយកុំព្យួទ័រពពួក RGB ប្រាកដជាស្គាល់ និចាប់អារម្មណ៍ ក៏ព្រោះតែឃីប៊តដ៏ប្រណិតមួយម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន Motospeed ធ្វើការផលិតចេញមក ដើម្បីបំពេញតាមបំណងនិងតម្រូវការរបស់អតិថិជនទាំងឡាយ ពិសេសសម្រាប់អ្នកចូលចិត្តលេងហ្គេមលើកុំព្យួទ័រផ្ទាល់តែម្តង។ K92(CK108) Macro RGB Mechanical Keyboard មានទំហំរួមា 440x195x40mm មានទំហំធំល្មម ងាយស្រួលទុកដាក់ ជាមួយនឹងគ្រាប់ប៊ូតុងចុច។

K92 (CK108) Macro RGB Mechanical Keyboard  មានការរចនាម៉ូតងាយស្រួលក្នុងការវាយ ពិសេសជាមួយនឹងការបំពាក់នូវភ្លើង RGB ដែលមានពណ៌រហូតដល់ 16.8 លានពណ៌ឯណ្ណោះ ដែលមានសមត្ថភាពក្នុងការបំភ្លឺឲ្យមើលឃើញយ៉ាងច្បាស់ពីគ្រាប់ប៊ូតុងទាំងឡាយ និងចែកដាច់ពីគ្នាយ៉ាងស្រឡះ ពិសេសគឺមានភាពស្រស់ស្អាត និងសោភ័ណ្ឌភាពនៃពន្លឺ RGB ទាំងនេះ កាន់តែផ្តល់ជូននូវភាពទាក់ទាញក្នុងការប្រើប្រាស់ មិនធុញទ្រាន់ឡើយ។ ចង់ដឹងថា ឃីប៊តដ៏ប្រណិតមួយនេះ មានសមត្ថភាពក្នុងការបំពេញកិច្ចការងារបានកម្រិតណា សាកល្បងជាវយកទៅប្រើប្រាស់សាកមើល ធានាថា មិនធ្វើឲ្យប្រិយមិត្តខកបំណងឡើយ។

ចំពោះ MOTOSPEED P91 Qi Wireless Charger Mouse Pad ផលិតផលថ្មីមួយនេះ គឺកម្រាលសម្រាប់ដាកម៉ូវ Mouse Pad បើមើលតាមរូបភាពដូចជាគ្មានអ្វីពិសេស តែឈប់សិន MOTOSPEED P91 Qi Wireless Charger Mouse Pad  គឺជាកម្រាលសម្រាប់ Mouse  ដែលមានសមត្ថភាពខ្ពស់ ក្នុងការបំពេញតម្រូវការប្រើប្រាស់លើសពីការគិត និងលើសពីផលិតផលធម្មតា ព្រោះតែ MOTOSPEED P91 Qi Wireless Charger Mouse Pad  មានបំពាក់បន្ថែមនូវផ្ទាំងកញ្ចក់ polished glass-like acrylic material ដែលជាផ្នែកចុងខាងលើ សម្រាប់ប្រើប្រាស់នូវមុខងារ Wireless Charger ដែលភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែឆាប់រហ័ស Qi WIRELESS PHONE CHARGING + FAST-CHARGE CAPABILITY សម្រាប់សាកថ្មទូរស័ព្ទស្មាតហ្វូនទាំងឡាយដែលមានមុខងារនេះ ដូចជា iPhone X iPhone 8/8 Plus Samsung Note 8 Galaxy S8/S7/S6/Edge Nexus 5/6/7 (Black) ដោយគ្រាន់តែយកទូរស័ព្ទមកដាក់ពីលើតំបន់សាកថ្មជាការស្រេចតែម្តង។ ដូច្នេះ ជាមួយនឹងសមត្ថភាពដ៏ពិសេសនេះ ប្រិយមិត្តប្រាកដជាមិនចាំបាច់ខ្វល់ខ្វាយបារម្មណ៍ពីថាមពលថ្មទូរស័ព្ទរបស់អ្នកទៀតឡើយ។ 

លោកអ្នកអាចរកជាវផលិតផលថ្មីៗទាំងនេះបាននៅហាង៖ CHANTRA STORE 010-012-070 655700

https://www.facebook.com/chantrastore168/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន