no-alternative title

ប្រតិភូធុរៈកិច្ចហុងកុងមួយក្រុមបានមកដល់កម្ពុជា ដើម្បីស្វែងរកឱកាសការនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងហុងកុង និងកម្ពុជា

នៅថ្ងៃទី 20 ខែមីនាឆ្នាំ 2018 នៅសណ្ឋាគារ The Great Duke មានប្រតិភូធុរកិច្ចហុងកុងមួយក្រុមចំនួនជាង 50 រូប ក្រោមការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ហៅកាត់ថា (HKTDC) បានរៀបចំព្រឹត្តកាណ៍ធុរកិច្ចមួយនៅកម្ពុជា ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងផលិតកម្មរវាងកម្ពុជា និងហុងកុង។ បេសកកម្មនេះ គឺដឹកនាំដោយលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សិក្ខាសាលានេះ សហការរៀបចំដោយ សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែលបានផ្តោតសំខាន់ទៅលើឱកាសសហការគ្នាក្នុងការផលិត និងការវិនិយោគ មានដូចជាផ្នែកហិរញ្ញវត្ថុ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងផ្នែកច្បាប់ពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។  

លោក Mr Edward Yau លោក ស្រី Ms Margaret Fong បានថ្លែងសន្ទរកថាស្វាគមន៍ ភ្ញៀវកិត្ដិយស ដែលមានឯកឧត្ដម Dr Sok Siphana ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងជាប្រធានសភាពាណិជ្ជកម្មចិន ហុងកុង ក៏បានចូលរួមចែករំលែកគំនិតសំខាន់ៗ លើវិស័យពាណិជ្ជកម្មផងដែរ។ ព្រឹត្ដិការធុរៈកិច្ចនេះ បានក្លាយជាដៃគូររបស់វិនិយគិនម្ពុជានៅក្នុងការស្វែងរកឱកាសអាជីវកម្មថ្មីដែលមានស្ទើរគ្រប់វិស័យ។

សូមជំរាបថា ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់ពាណិជ្ជកម្មរវាងចិនដីគោក អាស៊ី និងពិភពលោក ហើយនៅក្នុងសិក្ខាសាលានេះ នឹងពង្រឹងបន្ថែមទៀតក្រោមគម្រោងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គោលបំណងនៃបេសកកម្មពាណិជ្ជកម្មនេះ បង្កើតឡើងដើម្បីស្វែងរកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រិតិបត្ដិការអាជីវកម្ម ក្រោមគំនិតផ្ដួចផ្ដើមនៃ គម្រោងពាណិជ្ជកម្ម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ  និងជាផ្លូវសម្រាប់សហមន៍ធុរៈកិច្ចនៅកម្ពុជា និងហុងកុង។ 

គួរបញ្ជាក់ថា សិក្ខាសាលានេះ គឺបានបង្ហាញពីឱកាសអាជីវកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍នៃការវិនិយោគជាមួយហុងកុង ដើម្បីជំរុញភាពជាដៃគុក្នុងតំបន់ ជាពិសេសការវិនិយោគលើផ្នែក ហិរញ្ញវត្ថុ និងធនាគារ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ  និងផ្នែកច្បាប់។ តាមយរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិតរបរបង់ពន្ធទាប កម្រិតខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំងបណ្ដាញអ្នកអភិវឌ្ឍជាតិ និងអន្ដរជាតិ រួមជាមួយនឹងលំហូរព័ត៌មានសេរី ចំពោះទីផ្សានៃការវិនិយោគទំនិញនានា ហុងកុងបានបង្កើតជាទម្រង់នៃបណ្ដុំព័ត៌មានមូលធនចំពោះការវិនិយោគ និងហិរញ្ញវត្ថុ សម្រាប់អ្នកវិនិយោគសកល។ 

នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង បានជំរុញ និងសម្របសម្រួលចំពោះការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ចំពោះសេដ្ឋកិច្ច ហុងកុង និងអាស៊ាន។  FTA នឹងចូលរួមកាត់បន្ថយកតព្វកិច្ចពន្ធគយ ដែលត្រូវបានកំណត់ដោយអាស៊ាន និងលើកកម្ពស់ការប្រកួតប្រជែងជាសកល របស់ដៃគូរសហការ នៃហុងកុង នៅក្នុងទីផ្សារសកល។ 

ទាក់ទិននឹងព្រឹត្តិការណ៍នេះ ASEAN-Hong Kong FTA ក៏បានសហការជាមួយ ASEAN-China FTA បានបង្កើតភាពជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ Closer Economic Partnership Arrangement (CEPA) រវាង ហុងកុង និងចិនដីគោក នឹងពង្រីកតួនាទីរបស់ហុងកុង ជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងសេវាកម្មអន្ដរជាតិផងដែរ។ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជា គឺជាមូលដ្ឋាននៃផលិតកម្ម ដែលពេញនិយមសម្រាប់ឧស្សាហកម្មផលិតកម្មនោះ ជឿជាក់ថា បេសកកម្មមួយនេះ នឹងអាចជួយក្រុមហ៊ុនកម្ពុជា និងហុងកុង សហការគ្នា ពិនិត្យមើលទៅលើលទ្ធភាពនៃការសហការផលិតកម្ម និងការពង្រីកផលិតកម្ម តាមរយៈការធ្វើសន្និសីទសារព័ត៌មានកិច្ចប្រជុំពាណិជ្ជកម្ម និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសកាលពីពេលថ្មីៗនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន