no-alternative title

ពានរង្វាន់ Cambodia ICT 2018 ប្រកាសចាប់ផ្តើមអោយចុះឈ្មោះចាប់ពីថ្ងៃនេះតទៅហើយ ជាមួយនឹងប្រធានបទផ្សេងៗគ្នាចំនួន 6

កាលពីថ្ងៃទី 21 ខែមីនា ឆ្នាំ 2018 នៅសាលប្រជុំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មានរៀបំនូវសន្និសីទសារព័ត៌មានថ្មី ស្តីពីការប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ 2018 ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និថដៃគូឧបត្ថម្ភធំ គឺក្រុមហ៊ុន Smartក៏ដូចជាម្ចាស់ជ័យលាភីឆ្នាំ 2017 ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូប។  វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលហៅកាត់ថា (NIPTICT) បានរៀបចំកម្មវិធី ពានរង្វាន់ ICT កម្ពុជា ឆ្នាំ 2018 ដែលជា កម្មវិធីប្រកួតប្រជែងដ៏ធំមួយ ដើម្បីបង្ហាញនូវសមិទិ្ធផលជោគជ័យនានា លើការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការចាប់ផ្តើមចុះឈ្មោះក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ 2018 ត្រូវបានបើកចាប់ពីថ្ងៃទីតទៅ គ្រប់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច (Start-up) ឬអង្គការមិនមែនរដ្ឋាភិបាល អាចផ្ញើមកនូវព័ត៌មានពីសេវាកម្ម ផលិតផល ឬដំណោះស្រាយក្នុងផ្នែក ICT របស់ខ្លួន ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែង។ ហើយការដាក់ពាក្យនេះ គឺត្រូវតែធ្វើអោយបានមុនថ្ងៃទី 15 ខែឧសភា ឆ្នាំ 2018 ខាងមុខនេះ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ 2015 វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងទទួលពានរង្វាន់ជាទឹកប្រាក់រហូត ដល់ទៅ មួយម៉ឺនដុល្លាអាមេរិច(ជ័យលាភីលេខ១) បីពាន់ដុល្លាអាមេរិច(ជ័យលាភីលេខ២) និងពីរពាន់ដុល្លាអាមេរិច(ជ័យលាភីលេខ៣) រីឯជ័យលាភីល្អផ្តាច់គេក្នុងវិស័យនីមួយៗនឹងទទួលពានរង្វាន់ជាទឹកប្រាក់ ពីរពាន់ដុល្លាអាមេរិច ដែលពានរង្វាន់នេះនឹងជួយឱ្យអាជីវកម្មរបស់ពួកគេឈានឡើងបានមួយកម្រិតទៀត។ រង្វាន់មិនត្រូវបានផ្តល់ជូនត្រួតគ្នាសម្រាប់ម្ចាស់ជ័យលាភីឡើយ។ ម្ចាស់ជ័យលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់។  

នៅក្នុងឆ្នាំ 2017 ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង 3 គឺ 1.JAILBREAK The Game បង្កើតឡើងដោយ Direct Play ដែលនេះ ជាហ្គេម សម្រាប់លេងតាមទូរស័ព្ទដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរ មានចំណងជើងថា Jailbreak ២/ Bong Pheak បង្កើតឡើងដោយ Open Institute។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច ៣/ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលា និងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។

 

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “នវានុវត្តន៍ អាចចាប់ផ្តើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីប្រកួតប្រជែងនេះ ផ្តួចផ្តើមឱ្យមានពានរង្វាន់សម្រាប់ពហុវិស័យ ដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច Start-ups ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែន រដ្ឋាភិបាល ចូលរួមបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ។”

បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន 6 រួមមាន៖

1. ការចាប់ផ្តើមធុរកិច្ច។ 2. មាតិកាឌីជីថល។ 3. វិស័យឯកជន។ 4. ការទទួលខុសត្រូវក្នុងសង្គម។ 5. វិស័យសាធារណៈ។ 6. ការស្រាវជ្រាវ និងអភិវឌ្ឍ

បន្ទាប់ពីជម្រុះជុំទី 1 បេក្ខជនដែលជាប់វគ្គជម្រុះទាំងអស់ នឹងត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ ចៅក្រមដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ មានតែបេក្ខជនចំនួន 12 តែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចូលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត។ គម្រោងប្រកួតប្រជែង នឹងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត អត្ថប្រយោជន៍ដល់សង្គម គុណភាពនិងភាពទុកចិត្តបាននៃផលិតផល និងកម្រិតប្រើប្រាស់បច្ចកវិទ្យានៅក្នុងគម្រោង។ ជ័យលាភី៦រូបនឹងត្រូវបានជ្រើសរើស ដែលក្នុងនោះជ័យលាភីមួយរូបសម្រាប់មួយវិស័យ។ ក្នុងចំណោមជ័យលាភីទាំង 6 រូប នឹងមានតែជ័យលាភី៣រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2018 ខាងមុខ។ 

ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការនិងឧបត្ថម្ភធំ បានបញ្ជាក់ថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញ ពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាសដ៏ពិសេស សម្រាប់បណ្តា  ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍  ជំនាញនិងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយមលើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យារបស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។

កាលពីឆ្នាំ 2017 បេក្ខជនចំនួន 12 ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ 2017 ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន 3 បានទទួលបានមេដាយមាសបី ក្នុង ពាន់រង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុសត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន។  បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឆ្នាំ 2018 ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។ សម្រាប់ដំណើរការនៃការដាក់ពាក្យ សូមចូលទៅកាន់ www.cambodiaictawards.com

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន