no-alternative title

T-SHOP គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលម៉ាក Baseus នៅកម្ពុជា

កាលពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2018 ក្រុមហ៊ុន T-SHOP បានរៀបចំកម្មពិធី ប្រកាសតំណាងនាំចូល និងចែកចាយផ្តាច់មុខជាផ្លូវការលើផលិតផលម៉ាក  Baseus នៅផ្សារទំនើប ÆON MALL ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងដៃគូអាជីវកម្ម អតិថិជន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ពិធីដ៏ពិសេសនេះបានប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រកាសដល់សាធារណៈជនឲ្យបានជ្រាបថា មានតែក្រុមហ៊ុន T-SHOP តែមួយគត់ដែលមានសិទ្ធិផ្តាច់មុខក្នុងការនាំចូលផលិតផលម៉ាក Baseus  មកកាន់ប្រទេសកម្ពុជានឹងចែកចាយទៅតាមបណ្តាហាងផ្សេងៗទៀតដើម្បីធ្វើការលក់បន្តទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោនាយកគ្រប់គ្រងក្រុមហ៊ុន T-SHOP បានមានប្រសាសន៍ក្នុងពេលថ្លែងសន្ថរកថាថា៖ “ថ្ងៃនេះក្រុមហ៊ុន T-SHOP មានកិត្តយសជាខ្លាំងដែលទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខពីក្រុមហ៊ុន Baseus ក្នុងការនាំចូល និង ចែកចាយផលិតផលម៉ាក Baseus ទូទាំងប្រទេសកម្ពុជា ។  យើងខ្ញុំរីករាយជាខ្លាំងចំពោះលទ្ឋផលសព្វថ្ងៃ ដែលម៉ាកយីហោ Baseus មួយនេះទទួលបានការចាប់អារម្មណ៍ និង គាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងរយះពេលមួយឆ្នាំតែប៉ុណ្ណោះ។ បេសកកម្មរបស់យើងគឺចង់ក្លាយទៅជាម៉ាកយីហោលេខ ១ នាំមុខគេខាងផ្នែកផលិតផលគ្រឿងតុបតែងទូរស័ព្ទ( Phone Accessories ) ក្នុងប្រទេសកម្ពុជានៅឆ្នាំបន្ទាប់ទៀត។”

សូមជំរាបថា ផលិតផលម៉ាក Baseus របស់ក្រុមហ៊ុន T-SHOP ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្រោមទូរស័ព្ទ (Phone Case), កញ្ចក់ការពារទូរស័ព្ទ (Screen Protector), ថ្មជំនួយទូរស័ព្ទ (Power Bank) , ខ្សែសាកទូរស័ព្ទ (USB Cable) , ឧបករណ៍បំប៉ងសំលេង (Speaker) , កាសត្រចៀក (Earphone) , ឧបករណ៍ប្រើប្រាស់ក្នុងឡាន ( Car Accessories ), ដុំសាក (Adapter), ឧបករណ៍បញ្ជូនរូបភាព HDMI និងគ្រឿងបន្លាស់ទូរស័ព្ទ ជាដើម រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន T-SHOP មាន 10 សាខា និង Baseus មាន 3 សាខាដែលកំពុងដំណើរការ ហើយនិងមានសាខាជាច្រើនទៀតដែលនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះផងដែរ។

បន្ទាប់ពីការប្រកាសសម្ពោធនេះ ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន T-SHOP សូមស្វាគមន៍ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាដៃគូទទួលសិទ្ធិអាជីវកម្ម (Franchise) ពីក្រុមហ៊ុន T-SHOP ទាំងក្នុងរាជធានី ភ្នំពេញ និងបណ្តាខេត្តនានា ដោយលោកអ្នកអាចទាក់ទងទូរស័ព្ទមកកាន់លេខ 023 885 988 ឬ អញ្ជើញមកកាន់ការិយាល័យធំដែលមានទីតាំងនៅ ផ្ទះលេខ 88 ផ្លូវ 215 សង្កាត់វាលវង្ស ខ័ណ្ទ ៧មករា រាជធានីភ្នំពេញ។ ប្រសិនជាលោកអ្នកត្រូវការជាវផលិតផលណាមួយដូចដែលបានជម្រាបខាងលើសូមអញ្ជើញទៅកាន់សាខា Baseus ឬ T-SHOP ណាមួយដែលនៅជិតលោកអ្នកបំផុតផងដែរ។ ចំពោះព័ត៌មានលម្អិតអំពីផលិតផលម៉ាក Baseus សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Baseus គឺ Baseus Cambodia រឺតាមគេហទំព័ររបស់ក្រុមហ៊ុន www.tshopinternational.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន