no-alternative title

AWS Cambodia សហការណ៍ជាមួយ Socomec រៀបចំកម្មវិធីស្តីពីបច្ចុប្បន្នភាព និងបច្ចេកវិទ្យាជំនាន់ថ្មីផលិតផល Socomec

កាលពីថ្ងៃទី 14 ខែមិនា ឆ្នាំ 2018 កន្លងទៅនេះ នៅសណ្ឋាគារ  Champs-Élysées  ក្រុមហ៊ុន AWS CAMBODIA LTD ដែលជាក្រុមហ៊ុន ចែកចាយផ្តាច់មុខផលិតផល Socomec នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព៌តមានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Socomec ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផលិតផល UPS ដើម្បីរៀបចំបច្ចុប្បន្នភាពនិងបច្ចេកវិទ្យាជំនាន់ថ្មីផលិតផល Socomec UPS ក៏ដូចការថ្លែងអំណរគុណ នឹងការជួបជុំដៃគូ ពាណិជ្ជកម្មរបស់ខ្លួន ដែលកម្មវិធីនេះក៏មានការចូលរួមពីសំណាក់នាយកក្រុមហ៊ុន អ្នកជំនាញពត៌មានវិទ្យា (IT) មកពីស្ថាប័ន្ថធំៗមួយចំនួនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1993 ជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលមានគោលការណ៍ច្បាស់លាស់ និងក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ច សហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសដល់ដៃគូរពាណិជ្ជកម្ម  ដើម្បីឈានឈ្ពោះ ទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និងបន្តអនុវត្តប្រកប ដោយភាពវិជ្ជមានមួយនេះ បានធ្វើអោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបាន សហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា  Socomec, Commscope(AMP, Systimax), Cisco, Alantek, D-Link, EPSON, Honeywell (Fire and Security Solutions), Brady, Zycoo, Printronic, Bullguard និងផលិតផលជាច្រើនទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានសាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានបន្ថែមថា រាល់ការទិញផលិតផល Socomec UPS ទាំងអស់សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ  និងមានការធានាពីរោងចក្រ ។ ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awspl.com 

លោក Darren Ng នាយកគ្រប់គ្រងផ្នែក អភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន Socomec បានមានប្រសាសន៍ថា បច្ចេកវិទ្យា UPS ជំនាន់ថ្មី Online Double Conversion ជាមួយនិង Hight Efficiency រហូតដល់ 96.5% ជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលក្រុមហ៊ុន Socomec បានរកឃើញ នឹង បណ្តាញ Communication Card បង្កលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួមនៅក្នុងកម្មវិធីនេះ ទទួលបាននូវចំនេះដឹងថ្មីៗសំរាប់ប្រើប្រាស់នៅក្នុងការងារ និងមុខជំនួញរបស់ពួកគេ ហើយផលិតផលរបស់ Socomec មានគ្រប់លំដាប់ចាប់ពី ម៉ូឌែលតូច រហូតដល់ធំ (650VA-1200KVA) ដែលអាចជួយបង្កលក្ខណៈងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ នឹងការពារ ឧបករណ៍ប្រើប្រាស់ដូចជា Work Station, Data Centre, Data Storage, Telecome, POS ជាដើម។

ក្រុមហ៊ុន SOCOMEC គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល Power នៅលើពិភពលោក មកពីអឺរ៉ុបដែលមានអាយុកាល 96 ឆ្នាំមកហើយ។ សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.socomec.sg  រឺទាក់ទងមកកាន់លេខ 078 753 444 / 078 758 444

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន