no-alternative title

កម្មង់កំពូលស្មាតហ្វូន Sony Xperia XZ2 ចាប់ពីថ្ងៃទី 23 ខែមេសា រហូតដល់ថ្ងៃទី 4 ខែឧសភា ឆ្នាំ 2018 នឹងទទួលកាដូយ៉ាងពិសេស

បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងនៅតាមបណ្តាប្រទេសមួយចំនួនរួចមក ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏ប្រកាសអោយអតិថិជរបស់ខ្លួនអាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះបាននៅក្នុងប្រទេសកម្ពុជាបានហើយចាប់ពីថ្ងៃនេះ ជាមួយនឹងតម្លៃ 699 ដុល្លារនិងការថែមជូននូវឧបករណ៍សាកឥត Wireless Charging តម្លៃ 99 ដុល្លារ និងស្រោមការពារ Original Cover តម្លៃ 49 ដុល្លារ រួមជាមួយនិងសីុមកាតលេខពិសេសតម្លៃ 66 ដុល្លារ ដែលមានកញ្ចប់អីុនធឺណិតទំហំ 120GB ពីក្រុមហ៊ុនសែលកាតរយៈពេល52សប្តាហ៍    ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony បានបន្តទៀត ថា អតិថិជនទាំងអស់អាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះ បាននៅតាមបណ្តាហាងមួយចំនួនដែលមានឈ្មោះដូចខាងក្រោម៖ ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្លូវកម្ពុជាក្រោម, ហាងលក់ទូរស័ព្ទទំនើប គួង អីុDN, ហាងលក់ទូរស័ព្ទទំនើប គួងអីុ ស្តាតអូឡាំពិក, ហាងលក់ទូរស័ព្ទទំនើប អាន ឆែ, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ គីរីរម្យ, ហាងលក់ទូរស័ព្ទទំនើប Jet Black Store, ហាងលក់ទូរស័ព្ទទំនើប ធានា និង Sony Showroom ផ្លូវនរោត្តម។ 

គួរបញ្ជាក់ថា កំពូលស្មាតហ្វូន Sony Xperia XZ2 ថ្មីនេះ ប្រើប្រាស់នូវអេក្រង់ទំហំ 5.7 អីុង កម្រិត 18:9 Aspect Ratio ជាមួយនឹងការ ការពារដោយកញ្ចក់ Corning Gorilla Glass 5 ដែលមានមានអេក្រង់ ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។  នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវកាមេរ៉ាភ្លោះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នៅក្រោមកាមេរ៉ាខាងក្រោយនេះ។ 

ស្មាតហ្វូន Xperia XZ2 ប្រើប្រាស់នូវរន្ធដាក់ស៊ីមនៅគែមផ្នែកខាងលើ និងមានភ្ជាប់មកនូវបច្ចេកវិទ្យា NFC, Bluetooth 5.0, Wi-Fi និង USB 3.1 Type-C ports។ ស្មាតហ្វូននេះ មិនប្រើប្រាស់នូវ Audio Jack នោះទេ ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធសំឡេង Stereo ហើយអ្នកក៏អាចប្រើប្រាស់នូវ USB-C adapter រាងអក្សរ Y ដែលអាចបញ្ចូលថ្ម និងការភ្ជាប់ទៅកាន់ 3.5mm connector នៅក្នុងពេលតែមួយបានផងដែរ។ 

បន្ថែមពីនេះទៀត ស្មាតហ្វូន XZ2 អាចថតរូបភាពនិងវីដេអូកំរិត  4K DHR ភ្ជាប់ជាមួយនឹងថាមពលថ្ម 3180 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ។ ស្មាតហ្វូន Xperia XZ2 មានពណ៌ Liquid Black, Liquid Silver, Deep Green និង Ash Pink៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន