no-alternative title

ក្រុមហ៊ុន i-Qlick រៀបចំពិធីជួបជុំ និងទទួលទានអាហារពេលល្ងាចនៃខួបគម្រប់ 7 ឆ្នាំ ជាមួយនឹងតំណាងចែក ចាយផលិតផល Canon នៅសណ្ឋាគារណាហ្គាវើល

នៅថ្ងៃសៅរ៍ទី 21 ខែមេសានេះក្រុមហ៊ុន i-Qlick បានរៀបចំខួបគម្រប់ 7 ឆ្នាំ ជាមួយនឹងដំណាងចែកចាយផលិតផល Canon នៅសណ្ឋាគារណាហ្គាវើល ដើម្បីជាការថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និងអ្នកសារព៌តមានចំនួនជាង 500 នាក់ ដែលនេះ គឺជាពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរគឺជាខួបគម្រប់ 7 ឆ្នាំរបស់ i-Qlick ហើយ សម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Satoru Takeda ដែលជាអនុប្រធានប្រចាំតំបន់ CII Group នៃ Canon Singapore បានចូលរួមក្នុងកម្មវិធីនេះ បានថ្លែងថា “កម្មវិធីនេះ គឺមិនមែនត្រឹមតែជាខួបរបស់ i-Qlick នោះទេ ប៉ុន្តែថែមទាំងចង់ឆ្លៀតយកឱកាសនេះ សម្រាប់ Canon Singapore និង i-Qlick ដើម្បីធ្វើការថ្លែងអំណគុណទៅដល់ដៃគូរមុខជំនួញ និងកិច្ចប្រឹងប្រែងបន្ដរសម្រាប់ការអភិវឌ្ឍផលិតផលនៅក្នុងប្រទេសកម្ពុជា។

វត្តមានរបស់លោកអ្នកនៅក្នុងទីនេះ ជាមួយនឹងការគាំទ្រតាំងពីឆ្នាំមុន បានធ្វើអោយម៉ាកសញ្ញា Canon អាចបំរើ និងផ្ដល់ការចំណេញទៅដល់ប្រជាជនកម្ពុជា។ សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះក្រុមហ៊ុន Canon បានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅទីនេះហើយខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើងអាចបន្តធ្វើការជាមួយនិង i-Qlick ដើម្បីពុះពារលើឧបសគ្គដែលអាចកើតមាន។ ពិធីជប់លៀងយប់នេះគឺត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់ការប្រឹងប្រែងឆ្នាំចាស់ និងលទ្ធផលសម្រាប់អ្នករាល់គ្នារនៅទីនេះ”។

លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 6 ឆ្នាំ និងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។

ដើម្បីផ្ដល់ភាពងារស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាចាក់អង្រែ សាខាទួលគោគ សាខាចំការមន សាខា Nojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) សាខាផ្លូវសីហនុ និងសាខាផ្សេងៗជាច្រើនទៀត។ ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន