no-alternative title

អស្ចារ្យមែន! ស្មាតហ្វូន Nokia 7​ plus និង​ Nokia 6 ស៊េរី 2018 ថ្មីមានលក់ក្នុង ទីផ្សារកម្ពុជាហើយ!

រាជធានីភ្នំពេញៈ HMD Global ដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរសព្ទ Nokia បាននាំមកជូននូវម៉ូ​ដែល​ទូរសព្ទស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មីមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ដោយ Nokia 7 plus លក់ក្នុងតម្លៃ $399​ និង​ Nokia 6 ស៊េរីថ្មី (2018) លក់ក្នុងតម្លៃ $279  ។​

01

ទូរសព្ទស្មាតហ្វួន Nokia 7​ plus  ជាទូរសព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ!

 

Nokia 7 plus មានការរចនាដ៏ស្រស់ស្អាត និងដំណើរ​ការដោយ Qualcomm® SnapdragonTM​ 660 Mobile Platform  ដំណើរការលឿន និងបំពាក់ដោយថ្មដែលមានថាម​ពល 3800 mAh ដ៏អស្ចារ្យសាកម្តងអាចប្រើបានដល់ទៅ​ពីរថ្ងៃ​ ។

Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត នៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណះ wide-angel  ឬ Telephoto  ការកំណត់ទៅលើ ISO ល្បឿនshutter និងការថតរូប ​Focus តាមលក្ខណះស្វ័យប្រវត្តិ ឬតាមតំរូវការ ដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះដោយមិនបាច់ប្រើfilter។ កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាម៉េរាទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិនិងចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះលើសពីនេះវាមានសមត្ថភាពក្នុងការទាញយករូបភាពពីទីឆ្ងាយបានទំហំអុបទិក 2x ដែលអ្នកអាចផ្តោតយករូបភាពបានកាន់តែជិត។

 

 

រាងកោងទន់ និងគែមស្ដើងស្រលូន ផ្តល់ឱ្យអ្នកប្រើនូវបទពិសោធន៍ដ៏ងាយស្រួលនិង

ស្អាត។ អេក្រង់ទំហំ 6 អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេមនិងការកម្សាន្តជាមួយនិងមាតិកា​ច្រើន ជាមួយ ទំហំផ្ទុកROM​ 64GB និងRAM ទំហំ 4GB ។ 

 

បំពាក់មីក្រូហ្វូនចំនួនបីចាប់យកសំលេងតាមបែបរង្វិលជុំ 360 ដឺក្រេ Surround Sound សាកសមជាមួយនឹងសមត្ថភាពថតវីដេអូកំរិត 4K ដែលធ្វើអោយលោកអ្នកហាក់ដូចស្ថិតនៅក្នុងហេតុការណ៏ផ្ទាល់ជាក់ស្តែង។ 

 

ទូរស័ព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។

 

Link video Nokia 7Plus: https://www.nokia.com/en_int/phones/nokia-7-plus


 

02

ទូសព្ទស្មាតហ្វូន Nokia 6 ដែលធ្លាប់បានទទួលរង្វាន់កាលពីឆ្នាំទៅបានអភិវឌ្ឍន៍កាន់តែពិសេស អាចធ្វើប្រតិបត្តិការលឿនជាង៦០%នៃទូរសព្ទស៊េរីមុន!

ដោយមើលលំនាំពីភាពជោគជ័យរបស់ទូរសព្ទស៊េរីមុន Nokia 6 ស៊េរីថ្មី(2018) ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និងជាប់ធន់ជាងមុន និងដំណើរ​ការដោយ Qualcomm® SnapdragonTM​ 630 Mobile Platform  ធ្វើអោយទូរស័ព្ទNokia 6 ស៊េរីថ្មីអាចធ្វើប្រតិបត្តិការលឿនជាងមុន៦០%។ 

បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និងមានមុខងារបញ្ចូលថ្មឆាប់ពេញ សំលេងច្បាស់ និងប្រព័ន្ធប្រតិបត្តិការ Android ​OreoTM ចុងក្រោយបង្អស់ នាំអោយNokia 6 ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Google ឲ្យចូលជាសមាជិកថ្មីរបស់កម្មវិធី Android One។  

ទូរស័ព្ទ Nokia 6 ស៊េរីមុនទទួលបានការកោតសរសើរលើគុណភាព ពណ៌ និងភាពភ្លឺច្បាស់របស់វា។ Nokia 6 ស៊េរីថ្មីត្រូវបានអភិវឌ្ឍកាន់តែល្អជាងមុនដោយមានអេក្រង់ទំហំ ៥.៥អ៊ីញ ដែលធ្វើអោយលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍​ថ្មី។

 

Nokia 6 ស៊េរីថ្មីមានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម3000mAh​ និងខែ្សសាក US​B ប្រភេទ-C ​ ​​ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។ 

 

កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash​ និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថតselfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែល អាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ដែក និងខៀវ/មាស។

Link video Nokia 6: https://www.nokia.com/en_int/phones/nokia  -6

ប្រពន្ធ័ប្រត្តិបក្តិការចុងក្រោយបង្អស់ Android One 

Nokia 7 plus និង Nokia 6 2018 ប្រើប្រពន្ធ័ប្រត្តិបក្តិការ Android One ផ្តល់ជូននូវបទពិសោធន៍កម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ។ ដោយសារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One  ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរសព្ទរបស់អ្នកមានដំណើរការយឺតឡើយ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន