no-alternative title

ក្រុមហ៊ុន Huawei ឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ចំនួន 20 ម៉ឺនដុល្លារ នៅក្នុងឱកាសប្រារព្ធពិធីគំរប់ខួបទី 155 ទិវាពិភពលោក

កាលពីថ្ងៃទី 8 ខែឧសភា ឆ្នាំ 2018 នេះ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងទិវាប្រារឰខួបលើកទី 155 ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបានបរិច្ចាគទឹកប្រាក់ចំនួន 20 ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការកាត់បន្ថយភាពក្រីក្រ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការថែទាំសុខភាព អភិវឌ្ឍន៍ការអប់រំ និងកិច្ចការសុខុមាលភាពសាធារណៈផ្សេងៗទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងថ្ងៃនោះដែរ លោក Li Xiongwei អគ្គនាយកក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងកម្មវិធី និងជាតំណាងឱ្យក្រុមហ៊ុន ហួវៃ ក្នុងការបរិច្ចាគប្រាក់ចំនួន 20 ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា។ នេះសរបញ្ជាក់អោយឃើញថា នៅកំឡុងពេលដែលក្រុមហ៊ុន ហួវៃ បាននិងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ក៏បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មដូចគ្នាទៅនឹងសង្គម ដែលនេះគឺជាទំនួលខុសត្រូវមួយរបស់ក្រុមហ៊ុន។ 

 

លោក Li Xiongwei បានបញ្ជាក់ថា «ក្រុមហ៊ុនហួវៃ គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ហើយក្រុមហ៊ុនប្រកាន់ខ្ជាប់នូវប្រតិបត្តិការប្រកបដោយស្ថេរភាព ការច្នៃប្រឌិតថ្មី និងកិច្ចសហប្រតិបត្តិការបើកចំហ។ ក្រុមហ៊ុនមានការទទួលខុសត្រូវជាពិសេស និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម ដោយឡែកក្រុមហ៊ុន ហួវៃប្រចាំនៅប្រទេសកម្ពុជា ក៏បានធ្វើការរួមចំណែកដូចគ្នា ជាមួយសកម្មភាពសុខុមាលសាធារណៈរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនសង្ឃឹមថា ការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន នឹងជួយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនរបស់ខ្លួន»។ 

 

ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត 19 ឆ្នាំហើយ បច្ចុប្បន្ននេះក្រុមហ៊ុន បានក្លាយជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ព័ត៌មានវិទ្យា(ICT)។ ក្រុមហ៊ុន បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការផ្តល់នូវដំណោះស្រាយ សេវាកម្ម ក៏ដូចជាផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ព័ត៌មានវិទ្យា(ICT) ដល់ប្រតិបត្តិករក្នុងស្រុក សហគ្រាសនិងអ្នកប្រើប្រាស់ ព្រមទាំងបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថល(Digital Economic) ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនក៏បានផ្តោតសំខាន់ក្នុងការបំពេញនូវកាតព្វកិច្ច ដែលជាការទទួលខុសត្រូវលើសុខុមាលភាពសាធារណៈ សង្គម និងយកចិត្តទុកបន្ថែមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដោយការបន្តសហការជាមួយបណ្តាសាកលវិទ្យាល័យ បណ្តាក្រុមហ៊ុន និងបណ្តាស្ថាប័នបណ្តុះបណ្តាលក្នុងស្រុក។ 

 

ជាលទ្ធផល អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលវិស្វករទូរគមនាគមន៍ជាង400 នាក់និងបានបង្កើតការងារចំនួនជាង 1,000 ការងារ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់ប្រជាជនកម្ពុជា ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន