no-alternative title

ក្រុមហ៊ុន AWS (CAMBODIA) និងក្រុមហ៊ុន ISA រៀបចំសិក្ខាសាលាស្ដីអំពីការស្វែងយល់ស៊ីជម្រៅទៅលើការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ និងគ្រឿងបរិក្ខាអគ្គិសនី

នៅថ្ងៃទី 09 ខែឧសភា ឆ្នាំ 2018 នៅសណ្ឋាគារសាន់វេភ្នំពេញ ក្រុមហ៊ុន AWS (CAMBODIA) ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ នៅក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន អាយសា (ISA) ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៏តេស្តអគ្គិសនី ដែលមានគុណភាពខ្ពស់របស់ប្រទេស អ៊ីតាលីត្រូវបានទទួលស្គាល់ទូទាំងពិភពលោក រៀបចំឡើងនូវសិក្ខាសាលាស្ដីអំពី ការសិក្សាស្វែងយល់ស៊ីជម្រៅទៅលើអំពីផលិតផលការវាស់ស្ទង់និងបរិក្ខាអគ្គីសនី (Off-line and On-line testing on HV Sub-Station Equipment)។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈអ្នកជំនាញរបស់ក្រុមហ៊ុន អាយសា (ISA) ប្រចាំប្រទេស សិង្ហបុរី អ៊ីតាលី បានបង្ហាញថា សិក្ខាសាលានេះ គឺមានគោលបំណង ដើម្បីចែករំលែកនូវចំនេះដឹង បទពិសោធន៍ ស្តីពីការប្រើប្រាស់ និងតម្រូវការនៃឧបករណ៍តេស្ត៍ទាំងនេះ សម្រាប់បំរើនៅកន្លែងអនុស្ថានីយ៍អគ្គិសនី វារីអគ្គិសនី រោងចក្រ និងអគារនានា។ ពិសេសជាងនេះទៅទៀត ឧបករណ៍ Fault Locator System ដែលជាឧបករណ៍អាចវាស់ដឹងនូវខ្សែភ្លើងដាច់ពីអនុស្ថានីយ៍អគ្គិសនី មួយទៅអនុស្ថានីយ៍អគ្គិសនីមួយទៀត ពីវារីអគ្គិសនីមួយទៅវារីអគ្គិសនី មួយទៀតពីតំបន់មួយទៅតំបន់មួយទៀត និងដឹងពីការរំខានអ្វីមួយហើយវាបានប្រាប់នូវទីតាំងច្បាស់លាស់នៅកន្លែងដែលមានបញ្ហា ឬដាច់នោះ។ ក្រុមហ៊ុន អាយសា (ISA) បានបង្កើតឡើងនៅក្នុងប្រទេសអ៊ីតាលី ឆ្នាំ 1938 ដែលបានធ្វើការនាំចេញផលិតផលម៉ាក អាយសា (ISA) ទូទាំងពិភពលោក ច្រើនជាង 100  ប្រទេស តាមបណ្តាញនៃសាខារបស់ក្រុមហ៊ុន និងក្រុមហ៊ុនជំនាញចែកចាយ ។ 

ក្រុមហ៊ុន AWS (CAMBODIA)  ត្រូវបានបង្កើតឡើងនៅឆ្នាំ 1993 ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន 7 ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា    វៀតណាម នឹង ម៉ាឡេស៊ី ។ ហើយបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់ជាង 10 ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ហើយសម្ថតភាពនឹងការអនុវត្តន៍របស់ក្រុមហ៊ុន AWS (CAMBODIA) បានផ្តល់ភាពជឿជាក់ពីសំណាក់ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេសឈានមុខគេនៅលើពិភពលោក ។ 

ក្រុមហ៊ុន AWS (CAMBODIA)  បានបន្ថែមថា រាល់ការទិញផលិតផល ទាំងអស់ពីក្រុមហ៊ុន AWS CAMBODIA ដូចជា Commscope/ AMP, ISA, Alantek,  Cisco SMB, Honeywell Security (Fire Alarm System, Sound System, Home System, Intrusion System & System Sensor, CCTV & Access Control), Fluke Networks, Socomec UPS, Brady Label Printer, Epson, INNO, D-Link, Austin Hughes, និងផលិតផលច្រើនទៀត សូមសួររកលិខិតបញ្ជាក់ពីគុណភាព ដើម្បីទទួលបានផលិតផលត្រឹមត្រូវ និងទទូលបាននូវអត្ថប្រយោជន៍ពីក្រុមហ៊ុនសម្រាប់ជំនួយបញ្ហាបច្ចេកទេសនឹងការធានា ។

.

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន