no-alternative title

ក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក បានចុះ MoU ជាមួយអាជ្ញាធរអប្សរា ស្តីពីការ “ ការពាររមនីយដ្ឋាន និងរៀបចំតំបន់សៀមរាប-អង្គរ ”

នៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 នេះ ក្រុមហ៊ុន ថៃសាមសុង អេឡិកត្រូនិក នៅកម្ពុជា បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអប្សរា ស្តីពីការ “ ការពាររមនីយដ្ឋាន និងរៀបចំតំបន់សៀមរាប-អង្គរ ” ដែលពិធីធនេះត្រូវបានរៀបចំធ្វើឡើងនៅការិយាល័យក្រុមហ៊ុន សាមសុង ដែលអសយដ្ឋាននៅជាន់ទី 21 នៃអាគារ Phnom Penh Tower ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តម សុខ  សង្វារ  អគ្គនាយករងអាជ្ញាធរអប្សរា និងលោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងមន្រ្តី បុគ្គលិកក្រុមហ៊ុន ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូប។

នៅក្នុងពិធីនោះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិកត្រូនិក នៅកម្ពុជា បានប្រគល់នូវថវិកា ចំនួន247,080,000លានរៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀលរាល់ការលក់ផលិតផល 1 គ្រឿង នាពេលកន្លងមកផងដែរ។ ទាក់ទិនទៅនឹងគម្រោងនេះ ក្រុមហ៊ុន ថៃសាមសុង អេឡិកត្រូនិក នៅកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី2016  ទៀតផង ក្នុងចេតនាមួយ ដើម្បីបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៏របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានអោយដឹងថា រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផល   Samsung Galaxy “J” សេរី 2016 បានលក់សំរេចអស់ពីលើទីផ្សារប្រទេសកម្ពុជាហើយ ទើបយើងសំរេចចិត្តជ្រើសរើសយកពេលវេលានេះដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy “J” សេរី2016 នេះ។ ហើយ មូលនិធិនេះ នឹងប្រគល់ជូនទៅអាជ្ញាធរអប្សរាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀតតាមទិសដៅការងាររបស់អាជ្ញាធរអប្សារា ។ 

លោកបានបន្តថា  រូបភាពអង្គវត្ត ដែលបានបង្ហាញនៅលើប្រអប់ (box)និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី (J3 J5 និង J7) គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្សនិងថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អមួយនេះផងដែរ។

នៅក្នុងពិធីនេះ ឯកឧត្តម សុខ  សង្វារ ដែលជាអគ្គនាយករងអាជ្ញាធរអប្សរា ក៏បានមានប្រសាសន៏បញ្ជាក់អោយដឹងផងដែរថា  តាងនាមឲ្យអាជ្ញាធរអប្សរាជាតិខ្ងុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងកោតសរសើរចំពោះ ក្រុមហ៊ុន សាមសុង ដែលបានបង្កើតគម្រោងនេះឡើង។ យើងរីករាយក្នុងការទទួលយកមូលនិធិនេះ នឹងប្រើប្រាស់មូលនិធិនេះ សំរាប់កិច្ចការងារក៏ប្រសើរក្នុងការថែទាំប្រាង្គប្រាសាទរបស់យើងឲបានល្អប្រសើរ។

ឯកឧត្តម សុខ  សង្វារ បានបន្តថា ឯកឧត្តមពិតជាមានការរីករាយណាស់ដែលក្រុមហ៊ុន សាមសុង ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថាជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ បានសំរេចចិត្តបង្កើតកម្មវិធីល្អៗ ដើម្បីសង្គមកម្ពុជា ក្នុងនោះ ឯកឧត្តម សុខ  សង្វារ ក៏បានសុំអំពាវនាវដល់ក្រុមហ៊ុន សាមសុង ក៏ដូចជាក្រុមហ៊ុនដ៏ទៃផ្សេងទៀតបន្តនូវកម្មវិធីនេះ ឫកម្មវិធីសង្គមផ្សេងៗជាបន្តទៀត ដើម្បី អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រៅពីសកម្មភាពសង្គម ខាងលើនេះ ក្រុមហ៊ុន សាមសុង ក៏បានចូលរួចក្នុងការជួយសង្គមជាតិមានដូចជាការបរិច្ចាកឈាម, យុទ្ធការចែកមួកសុវត្ថិភាព,Love & Care និងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន