no-alternative title

ក្រុមហ៊ុន ECI Distribution បានសហការជាមួយក្រុមហ៊ុន SONY រៀបចំកម្មវិធីបណ្តុះបណ្តាល និងបង្ហាញផលិតផលថ្មី ជូនទៅដល់ដៃគូរចែកចាយបន្តរបស់ខ្លួន

កាលពីថ្ងៃទី19 ខែមិថុនា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន ECI Distribution ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាដ៏ឈានមុខគេមួយ បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Sony ដើម្បីរៀបចំនូវកម្មវិធីបណ្ដុះបណ្ដាលថ្មីមួយដែលពាក់ន្ធ័ទៅនឹងបច្ចេកវិទ្យាចុងក្រោយរបស់ Sony Pro-BRAVIA និង Sony Projector ជូនទៅដល់ដៃគូរចែកចាយបន្តរបស់ខ្លួន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ កម្មវិធីបណ្ដុះបណ្ដាលនេះ មានការចូលរួមដោយផ្ទាល់ពីតំណាងក្រុមហ៊ុន Sony មកពីប្រទេសសិង្ហបុរី ផងដែរ ដូចជា លោកស្រី Jo Yang និង លោក Lawrence Lim ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឱកាសនោះដែរ លោក ញ៉េប ចន្ថា  ដែលជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ECI Distribution បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Sony ដែលកំពុងតែមានតំរូវការយ៉ាងខ្លាំងពីសំណាក់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារនៅក្នុងពិភពលោកទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ECI Distribution ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល Sony អោយទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញរហូតមកដល់ពេលសព្វថ្ងៃនេះ។ 

នៅក្នុងពិធីនោះដែរក្រុមហ៊ុន SONY ក៏បានណែនាំនូវ Sony Pro-BRAVIA ដែលជាផលិតផលថ្មីរបស់ខ្លួន ដែលបានច្នៃប្រឌិតឡើងជាមួយនិងមុខងារកាន់តែទំនើប។ Sony Pro-BRAVIA ជា Professional Display ដែលអាចផ្តល់ដំណោះស្រាយលើវិស័យចំនួនបីគឺ៖ 

-ដំណោះស្រាយលើអាជីវកម្ម និង វិស័យអប់រំ 

-Digital Signage ដំណោះស្រាយសំរាប់ហាងលក់ទំនិញ 

-ដំណោះស្រាយសំរាប់សណ្ឋារគារ

គួរបញ្ជាក់ផងដែរថា Digital Signage គឺជាបច្ចេកវិទ្យាឌីជីថលម្យ៉ាង ដែលត្រូវបានបង្កើតឡើងនៅក្នុងទម្រង់ជា អត្ថបទ រូបភាព ឬ វីដេអូ ដើម្បីបង្ហាញព័ត៌មានផ្សេងៗនៅលើអេក្រង់ LCD ឬ LED ។ ផ្ទាំងបង្ហាញឌីជីថលនេះសាកសមបំផុតដាក់តាំងបង្ហាញនៅតាមទីកន្លែងផ្សេងៗដូចជា ទីសាធារណៈ សារមន្ទីរ ពហុកីឡាដ្ឋាន ហាងលក់ទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងអគារក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយកម្មវិធីពិសេស ប្លង់បង្ហាញគោលដៅ និង ព័ត៌មានអំពីហាងឆេងភាគហ៊ុន ជាដើម។ ម្យ៉ាងវិញទៀត នៅតាមបណ្តា សាលារៀន មន្ទីរពេទ្យ និងក្រុមហ៊ុនផ្សេងៗ ក៏បានប្រើប្រាស់ផ្ទាំងបង្ហាញឌីជីថលនេះ ដើម្បីផ្តល់សារទំនាក់ទំនងដល់បុគ្គលិក ក៏ដូចជាផ្តល់ព័ត៌មានដល់ភ្ញៀវផងដែរ។ Sony Pro-BRAVIA ត្រូវបានបំពាក់ទៅដោយអេក្រង់ 4K ដែលផ្តល់នូវកំរិតភាពច្បាស់ចំនួន 3840x2160 ភិកហ្សែល ដែលធ្វើអោយអោយរូបភាពមានពណ៌ធម្មជាតិ ភ្លឺច្បាស់ត្រជាក់ភ្នែក។ អេក្រង់នេះមានបីទំហំសំរាប់ជ្រើសរើសដូចជា 49 អ៊ីញ 55 អ៊ីញ និង 65 អ៊ីញ។ 

សូមជំរាបជូនផងដែរថា ECI Distribution គឺជាក្រុមហ៊ុនដ៏ធំបំផុត មួយក្នុងការផ្តល់ដំណោះស្រាយនានាខាងផ្នែកបច្ចេកវិទ្យា ដែលបាននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកដូចជា Sony, Dell, Lenovo, DJI, , Fuji Xerox, Transcend, APC, Bitdefender, Motorola, ZKT ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗទៀតជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ 

រហូតមកដល់សព្វថ្ងៃនេះ ECI Distribution មានក្រុមហ៊ុនជាដៃគូរសហការ និងក្រុមហ៊ុនចែកចាយបន្តជាច្រើនដែលមានភាពជឿជាក់មកលើផលិតផល និង សេវាកម្មរបស់ខ្លួន ហើយក៏តែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុនជានិច្ច ស្ទើរតែនៅទូទាំងប្រទេស។ ហើយជាញឹកញយ ក្រុមហ៊ុនតែងតែមានកម្មវិធីបណ្ដុះបណ្ដាល និង បង្ហាញផលិតផលថ្មីៗជូនដល់ដៃគូរសហការរបស់ខ្លួនជានិច្ច។ ព្រមជាមួយគ្នានេះដែរ ក្រុមហ៊ុន ECI Distribution ក៏មានការផ្ដល់ជូននូវសេវាកម្មមកលើផលិតផលក្នុងរយៈពេល 3 ឆ្នាំ ជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ៕

ជាចុងក្រោយ លោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការទាំងអស់ដែលតែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុន អុី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution)  រហូតមក ហើយក៏សូមជូនពរអោយអតិថិជនទាំងអស់មានសុខភាពល្អ និង រកទទួលទានមានបានគ្រប់ៗគ្នា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន