កាលពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2018 នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រុមហ៊ុន Visa បានរៀបចំវគ្គបណ្តុះបណ្តាលខ្លី ស្តីពីចំណេះដឹង និងមូលដ្ឋានគ្រឹះ ក៏ដូចជាអត្ថបប្រយោជន៍ ការប្រើប្រាស់ Visa Card ។ Visa គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រពន្ធ័អេឡិចត្រូនិច អន្តរជាតិដ៏ធំបំផុតមួយ របស់ពិភព លោក នៅថ្ងៃនេះ បានប្រកាសថា ខ្លួនមានភាពរឺងម៊ាំ នៅក្នុងប្រទេសកម្ពុជា ដោយមានចំណែកទីផ្សារ នៃចំនួនអ្នកប្រើប្រាស់ វីសាកាត កើនឡើងរហូតដល់ 64% ក្នុងឆ្នាំ 2017។
លោកស្រី ជុំ ម៉ូនីកា ទីផ្សារទូទាត់តាមប្រពន្ធ័អេឡិចត្រូនិច បានកើនឡើងយ៉ាងរឺងម៊ាំ នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ មាន 65% ជាចំណែកទីផ្សាររបស់វីសាកាត(VISA CARD) ហើយ វីសា ក៏បានមើលឃើញថាបរិមាណទូទាត់សរុប និងតំលៃសរុប នៃប្រតិបត្តិការ នៅលើបណ្តាញរបស់ខ្លួន កើនឡើង 30% រៀងៗខ្លួន ខណះពេលដែលក្រុមហ៊ុន បានបង្កើតចំនួនទីតាំង ដែល ទទួលបានការទូទាត់ចំណាយដោយកាត់របស់ខ្លួនបាន 20%។
លោកស្រី ម៉ូនីកា បន្តថា មានហេតុច្រើនណាស់ សំរាប់សុទិដ្ឋិនិ យមលើសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលជាចម្បង យើង មើលឃើញថា GDP (អត្រានៃ អតិផរណានៃភាព រីកលូតលាសផ្នែកសេដ្ឋកិច្ចជាតិ) បានកើនឡើង 7% ជិតពីទស្សវត្សន៍ចុង ក្រោយនេះ ដែលនេះជាក្តីរំពឹងថា និងមានការកើនឡើងនូវការទូទាត់សាច់ប្រាក់ តាមប្រពន្ធ័អេឡិចត្រូនិច ដូចជា វីសាកាត បាន ផ្តល់នូវអត្ថបប្រយោជន៍ និងភាពវ័យឆ្លាតដល់អ្នកបប្រើប្រាស់ មានភាពងាយស្រួល ឆាប់ រហ័ស សុវត្ថិភាព ជាងការកាន់សាច់ ប្រាក់សុទ្ធ ដាក់ក្នុងហោបៅ ឬកាបូបនោះ។
នៅក្នុងរយៈពេល 12 ខែចុងក្រោយនេះ វីសា បានអនុវត្តន៍នូវគំនិតផ្តួច ផ្តើមជាច្រើន ដើម្បីជួយពង្រីកការប្រើប្រាស់ទូទាត់សាច់ ប្រាក់ តាមរយៈប្រពន្ធ័អេឡិចត្រូនិចក្នុងប្រទេស កម្ពុជា ដែលរួមមានការសហការជាមួយគ្រឹះស្ថានអង្គរ ដើម្បីអនុញ្ញាតិអោយប្រើ ប្រាស់សេវាវីសាកាត ក្នុង ការទិញបណ្ណ័សំរាប់ចូលទស្សនារមណីយដ្ឋានប្រសាទអង្គរវត្ត នៅខេត្តសៀមរាប។
ចំណែកអ្នកស្រី Manjit Kaur នាយិកាជាន់ខ្ពស់ នៃវិទ្យាស្ថានគោលការណ៍សាធារណៈរបស់វីសា ដែលមានបទពិសោធជាង 30 ឆ្នាំ លើវិស័យនេះ បានបន្ថែមដែរថា វីសា មិនមែនជាធនាគារនោះទេ ហើយក៏ពុំមានចេញបណ្ណ័ពង្រីកបណ្ណ័ឥណទាន ឬកំណត់ អត្រា និងថ្លៃឈ្នួលសំរាប់អតិថិជនឡើយ ប៉ុន្តែ ការបង្កើតថ្មីរបស់ក្រុមហ៊ុនវីសា(Visa) អាចជួយអតិថិជនរបស់ខ្លួន ដែលជាស្ថាប័នហិរញ្ញវត្ថុ នូវជម្រើសសំរាប់ផ្តល់ជូនអតិថិជនរបស់ខ្លួន ទទួលបាននូវអត្ថប្រយោជន៍ កាន់តែច្រើនថែមទៀត ដូចជា បង់ប្រាក់ឥឡូវនេះដោយប្រើបណ្ណ័ឥណពន្ធទូទាត់ប្រាក់ជាមុន ឬនៅពេលក្រោយជាមួយបណ្ណ័ឥណទាន។
បើតាមលោកស្រី វីសា កំពុងកំណត់គោលដៅ ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន កាន់តែមានភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាការទូទាត់សាច់ប្រាក់ តាមការស្កេន QR Code និងការបង់ប្រាក់ តាមប្រពន្ធ័ Contactless Payment ជាមួយទូរសព្ទ័ស្មាត ហ្វូនក្នុង ឆ្នាំនេះ នៅតាមបណ្តាហាងទំនិញនានា ដើម្បីបំរើ អតិថិជនឱ្យកាន់តែប្រសើរឡើង ក្នុងការទិញគ្រឿងសង្ហារិមថ្មីៗ យានជំនិះ ប្រេងឥន្ទនៈ ឬគ្រឿងទេស។ សូមបញ្ជាក់ថា ក្រុមហ៊ុន វីសា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ 1958 មានទីតាំងចំនួន 36 លាន កន្លែងនិងអ្នកប្រើប្រាស់បណ្ណ័ វីសា ប្រមាណ 32 ពាន់លាន នៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ៕