no-alternative title

ជាវទូរស័ព្ទ Samsung Galaxy Note 8 នឹងទទួលបានទឹកប្រាក់ត្រឡប់វិញ 100 ដុល្លាភ្លាមៗ

នៅថ្ងៃនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នៅកម្ពុជា បានប្រកាសចេញនូវប្រ៉មូសិនថ្មីមួយទៀតហើយសំរាប់ស្មាតហ្វូន Galaxy Note 8 បន្ទាប់ពីមានភាពជោគជ័យទៅលើកម្មវិធី ព្យុះភ្លៀង នាំសំណាងពី Galaxy S9/S9+ ដែលបាននឹងកំពុងមានភាពក្តៅគគុក។ ចាប់ពីថ្ងៃទី 14 ខែកក្កដានេះ រហូតដល់ថ្ងៃទី 31 សីហា ខាងមុខ អតិថិជនទាំងអស់ ដែលជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបានការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន សាមសុង ថែមទាំងមានការផ្តល់ជូននូវទឹកប្រាក់ត្រឡប់វិញចំនួន 100 ដុល្លាភ្លាមៗ ថែមទៀតផង។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលជាអតិថិជន ដែលមានបំណងចង់ជាវស្មាតហ្វូន Note 8 នេះ គឺពិតជាមិនខកបំណងឡើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Galaxy Note 8 គឺជាកំពូលស្មាតហ្វូនមួយរបស់ Samsung មានបំពាក់មកជាមួយតួខ្លួនស្រោបដោយកញ្ចក់ រាង Metal ទំហំ 6.3 អ៊ីង Super AMOLED ភ្ជាប់ជាមួយប៊ិច S Pen ជំនាន់ថ្មីងាយស្រួលប្រើ រួមទាំងការរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោត ផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង ដែលអាចបង្ហាញពីភាព ស៊ីវិល័យ ស្អាត ទាក់ទាញគួរឲ្យចង់ប្រើ។

 

អេក្រង់ Galaxy Note 8 អាចបង្ហាញរូបក្នុងវិមាត្រ 2960x1440 ភិចសែល និងមានដង់ស៊ីតេរូបភាព 521ppi។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 835 (4 គ្រាប់ល្បឿន 2.35GHz និង 4 គ្រាប់ល្បឿន 1.9GHz) និងមានរ៉េម ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 64GB/128GB/256GB និងអាចបន្ថែមមេម៉ូរីកាតបានថែមទៀតផង។

 

បន្ថែមពីនេះ ស្មាតហ្វូន Galaxy Note 8 គឺមានកាមេរ៉ាក្រោយភ្លោះ ទំហំ 12 មេហ្គាភិចសែល មានមុខងាររក្សាលំនឹង OIS លើឡេនទាំងពីរគ្រាប់ ថតវីដេអូក្នុងកម្រិត 4K@30fps និងមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល មានមុខងារ Auto-Focus អាចចាប់រូប Selfie បានយ៉ាងច្បាស់។ ស្មាតហ្វូននេះ មានថ្មទំហំ 3300mAh នឹង មានបច្ចេកវិទ្យា IP68 អាចការពារទឹក និងឆ្កូតដោយធូលីផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន