no-alternative title

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននាំមកនូវភេសជ្ជៈ កូកា-កូឡាកាហ្វេ ថ្មី ដើម្បីបំពេញតម្រូវការ "វប្បធម៌កាហ្វេ" ដែលកំពុងរីកចម្រើននៅកម្ពុជា

នៅថ្ងៃទី 14 ខែកក្កដានេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបើកដំណើរការ កូកា-កូឡាកាហ្វេ ថ្មី ដើម្បីបំពេញតម្រូវការ "វប្បធម៌កាហ្វេ" ដែលកំពុងរីកចម្រើននៅកម្ពុជា ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងនៅភោជនីយដ្ឋាន Platoza ដែលជាមានការចូលរួមពីសំណាក់តារាចំរឿង ពេជ្រ សូលីកា រួមជាមួយនឹងហ្វេនរបស់កញា ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូប។ 

កូកា-កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិតនៃរសជាតិដ៏ល្បីល្បាញរបស់ កូកា-កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ ‘វប្បធម៌កាហ្វេ’ កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន។ នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កូកា-កូឡាកាហ្វេ ឥឡូវនេះមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ។ កម្ពុជាជាប្រទេសទីបួន ដែលចាប់ផ្តើមដំណើរការនូវរសជាតិលាយបញ្ចូលគ្នាថ្មីនេះ បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសជប៉ុន អូស្ត្រាលី និងវៀតណាម។ កូកា- កឡាកាហ្វេ ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក្នុងការជួយបង្កើនអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងក្រោយញ៉ាំអាហារថ្ងៃត្រង់ ព្រមទាំងជំរុញស្មារតីឲ្យកាន់តែប្រសើរនៅពេលសិក្សា ឬធ្វើការងារ។ មិនមានភាពខាប់ដូចកាហ្វេពេកទេ  កូកា-កូឡាកាហ្វេ កើតចេញពីការលាយបញ្ចូលជាមួយរសជាតិកូកា-កូឡាក្លាសីក(ធម្មតា)ហើយ កូកា-កូឡាកាហ្វេ ជាភេសជ្ជៈ ដែលអាចទទួលទានបានគ្រប់ពេល គ្រប់ទីកន្លែង  និងសម្រាប់អ្នកដែលចង់បង្កើនភាពច្នៃប្រឌិត ឬការផ្តោតអារម្មណ៍របស់ពួកគេក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកស្រី គង់ កុសល ដែលជានាយកផ្នែកពាណិជ្ជកម្មប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖ “យើងតែងតែស្វែងរកវិធីសាស្រ្ត ដើម្បីនាំយក ជម្រើសផលិតផលល្អៗជាច្រើនដល់ប្រជាជនកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយបំពេញតម្រូវការជាច្រើននៅក្នុងសកម្មភាពដ៏មមាញឹកប្រចាំថ្ងៃរបស់ពួកគេ។  ការបើកឲ្យដំណើរការ កូកា-កូឡាកាហ្វេ នៅប្រទេសកម្ពុជាបានបង្ហាញពីការយល់ដឹងរបស់យើងនូវអ្វីដែលអតិថិជនកំពុងស្វែងរកសំរាប់ភេសជ្ជៈផ្តល់នូវភាពស្រស់ស្រាយ”។ កូកា-កូឡាកាហ្វេ នឹងមានលក់នៅប្រទេសកម្ពុជាដែលមាននៅក្នុងកំប៉ុងចំណុះ 330 មីលីលីត្រ និងមានជាតិស្ករទាប ជាងកូកា-កូឡាធម្មតា ត្រឹមតែ 5 ក្រាម ក្នុង 100 មីលីលីត្រប៉ុណ្ណោះ។ លើសពីនេះទៀត កូកា-កូឡាកាហ្វេ មានជាតិកាហ្វេអ៊ីនច្រើនជាង 13 មីលីក្រាម ក្នុង 100 មីលីលីត្រ ដើម្បីជួយបង្កើនស្មារតីអោយកាន់តែប្រសើរ។

លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖ “ក្នុងនាមជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើអតិថិ ជន យើងចង់ផ្តល់ផលិតផលថ្មីដែលប្រជាជនកម្ពុជាចូលចិត្ត ដូចដែលយើងបាននាំយកភេសជ្ជៈទឹកផ្លែឈើ MINUTE MAID REFRESH កាលពីឆ្នាំមុន។ កូកា-កូឡាកាហ្វេ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ ដែលអាចបំពេញតម្រូវការរសជាតិ អាហារូបត្ថម្ភ និង ការរស់ នៅរបស់ប្រជាជនកម្ពុជា។ ជាមួយការនាំយក កូកា-កូឡាកាហ្វេ បន្ថែមនេះ ស្តែងឲ្យឃើញថា យើងកំពុងស្ថិតក្នុងជំហានមួយដែលខិតជិតទៅនឹងការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់យើង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេលើគ្រប់ប្រភេទភេសជ្ជៈគ្មានជាតិស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន