no-alternative title

"ផាកកាហ្វេ ទល់មុខអាគារភ្នំពេញសិនធើរ" ដែលជាសាខាទី 14 នៃក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច ត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ

នៅថ្ងៃទី16 ខែកក្កដា ឆ្នាំ 2018 នេះ ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេនបេវើរីច បានដាក់សម្ពោធជាផ្លូវការក កាហ្វេ ហ្វ៊ូដ អេន បេវើរីច បានបើកសម្ពោធសាខាទី 14 "ផាកកាហ្វេទល់មុខអាគារភ្នំពេញសិនធើរ" ស្ថិតតាមបណ្តាយមហាវិថី សុធារស ស្កត់ទន្លេបាសាក់រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងតយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច ហើយនឹងភ្ញៀវកិត្តិយស ព្រមទាំងអ្នកសារព័ត៍មានជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក ហេង សេងលី នាយកគ្រប់គ្រង ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច បានលើកឡើងថា នៅក្នុងនាមក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេនបេវើរីច លោកសូមសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធជាផ្លូវការផាកកាហ្វេសាខាភ្នំពេញសិនធើរ ដែលជាសាខាទី 14 របស់ ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច នៅថ្ងៃនេះ។

លោកបានបញ្ជាក់ថា ផាក កាហ្វេ បានបើកបដិសន្ធិឡើងនៅឆ្នាំ 2004 តែមួយសាខាភោជនីយដ្ខានប៉ុណ្ណោះ ដោយស្ថានិកវ័យក្មេងជាយុវជនខ្មែរបួនរូបក្រោយពីលោកត្រឡប់មកពីទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និងតំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋានដែលមានបរិយាកាសផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និងសេវាកម្មទំនើប ដូច្នេះហើយទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ 

បន្តមកទៀត ដោយសារតែមានការគាំទ្រពីសំណាក់អតិជនលើសាវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេកាន់តែច្រើនឡើង យើងបានខិតខំក្នុងការអភិវឌ្ឍន៏ខ្លួន និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីរកម្មស្តង់ដា និងមានសាខារហូតដល់ 15 សាខាគិតត្រឹមខែកក្កដា 2018 នេះ ដែលបានបើកបំរើជូនអតិថិជនហើយ។ រហូតមកដល់ថ្ងៃនេះ ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច មានយុវជន យុវតីខ្មែរ ប្រមាណ 450 នាក់ កំពុងតែបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេ ក៏ដូចជាក្រុមហ៊ុនដៃគូរពាណិជ្ជកម្ម អ្នកផ្គត់ផ្គង់ទនិញដទៃទៀត ( Supplier) ដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាពក្រីក្រ ជួយគាំទ្រផលិតផលប្រជាកសិករខ្មែរបានមួយផ្នែកធំ និងចូលរួមជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចំរើនផងដែរ។ នៅក្នុងមួយឆ្នាំផាកកាហ្វេមានទទួលអតិថិជនប្រមាណជាង 1.5 លាននាក់។

គួរបញ្ជាក់ផងដែរថា កាលឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន ផាកកាហ្វេ បានចាប់ផ្តើមលក់សិទ្ធិអាជីវកម្មដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដោយបានរំពឹងទុកថា និងពង្រីកអាជិវកម្មនេះ រហូតដល់ 10 សាខានៅចុងឆ្នាំ 2018 នេះ ដែលជាជំហានដំបូង។ 

លោក ហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនបានផ្តល់សិទ្ធិអាជីវកម្មចំនួន 8 ហើយ ដោយខ្លុះបានបើកដំណើរការ ហើយខ្លះទៀតកំពុងសាងសង់ និងខ្លះទៀតកំពុងគូរប្លង់ នៅក្នុងពេលដែលក្រុមហ៊ុន ក៏កំពុងសិក្សាមើលលើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅកណ្តាលខេត្តធំៗ ផងដែរ បន្ថែមពីការលក់សិទ្ធិអាជីវកម្ម។

 លោកបានបន្តថា នៅខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន បានបើកឱ្យដំណើរការ 2 សាខាគឺ សាខាអ៊ីអនម៉លសែនសុខដែលមានទីតាំងនៅជាន់ទី 2 ទល់មុខរោងកុន Major Cineplex និងក៏ជាលើកដំបូងដែលផាកកាហ្វេបានបើកសាខានៅលើទឹកដីខេត្ត កំពង់ចាមផងដែរ ហើយនិងមានតាមបណ្តាលខេត្តផ្សេងៗទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ។

នៅពេលអនាគត ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជា តាមរយៈនៃការអភិវឌ្ឍន៏ គុណភាពម្ហូបអាហារ គុណភាពសាវាកម្ម គុណភាបអនាម័យ និងការរចនាភោជនីយដ្ឋានឱ្យកាន់តែទំនើប ព្រមទាំង ការពង្រីកសាខាបន្ថែមឱ្យបាន 60 សាខានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ នៅឆ្នាំ 2022 ហើយ រំពឹងថា និងបង្កើតការងារបន្ថែមសម្រាប់ប្រជាជនកម្ពុជាយើងប្រមាណ 1350 នាក់ បន្ថែមលើ អ្នកដែលកំពុងបំរើការងារបច្ចុប្បន្នប្រមាណ 450 នាក់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន