no-alternative title

AWS Cambodia និង Epson សហការគ្នា បង្ហាញនូវផលិតផល Epson EcoTank M-Series និង Digital Signage រួមនឹង Home Entertainment នៅកម្ពុជា

កាលពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគាណាហ្គាវើល ក្រុមហ៊ុន Epson និងក្រុមហ៊ុន AWS CAMBODIA បានចាប់ដៃគ្នា រៀបចំនូវកម្មវិធីមួយ ដើម្បីង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ 2019 ដែលកំពុងតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថាក់ ស៊ូមុន្នី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏ថា     ”តាមរយៈការពង្រីកអាជីវកម្ម និងយុទ្ធសាស្រ្ដទីផ្សារបានធ្វើអោយការលក់របស់ក្រុហ៊ុនកើនទ្បើងគួអោយកត់សម្គាល់។ កត្តាទាំងអស់នេះ ជោគជយ័ទៅបានគឺ ដោយសារ ការចូលរួមចំណែក និងទទូលបានការគាំទ្ររយ៉ាងច្រើន ពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូរអាជីវកម្មដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។ 

លោកបានបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុន AWS Cambodia និង EPSON នឹងបន្ត ពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការបន្តរផ្តល់ជូននូវបច្ចេកវិទ្យាថ្មីៗនិងការបណ្តុះបណ្តាល ក្នុងគោលបំណងលើកកំពស់វិសយ័ពាណិជ្ជកម្ម និង បច្ចេកវិទ្យា ដើម្បីក្លាយជាដៃគូរ និងជាមិត្តភ័ក្រ្តអាជីវកម្ម ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។”

 

លោក Supitat Suphawong ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិន របស់ក្រុមហ៊ុន Epson Thailand មានភាពជឿជាក់ថា ក្រុមហ៊ុនដៃគូរអាជីវកម្ម និង ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំនៅក្នុងប្រទេសកម្ពុជា និងស្ថាបន័ទាំងឡាយនឹងទទួលយក ហើយស្វាគមន៍យ៉ាងកក់ក្តៅនូវផលិតផលដែលត្រូវបានបញ្ចេញដាក់លក់នាពេលនេះ ។ 

យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់ Epson និងបង្កើននិរន្តរភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានាថាផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងនិងការផ្តល់ជូននូវសេវាកម្ម ក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង៕

លោក ឃូ វីជរះ ប្រធានគ្រប់គ្រងផលិតផល ប្រចាំក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏បន្ថែមទៀតថា ”ថ្ងៃនេះ យើងបានដាក់លក់ជាផ្លូវការ នូវម៉ាស៊ីនម៉ូឌែលថ្មីចុងក្រោយបង្អស់ របស់ Epson ដែលសុទ្ធតែជា ផលិតផលដែលដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម។ 

នៅក្នុងនោះមានដួចជា ម៉ាស៊ីនបញ្ចាំងរូបភាព ប្រភេទ Digital Signage ម៉ូឌែល EB-U50 និងEB-W50 ជាផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពអេឡិចត្រូនិកតែមួយគត់ ដែលបានដាក់រួមបញ្ចូលនូវមុខងារឌីជីថលដោយស្វ័យប្រវត្តិ។

 ម៉ាស៊ីន Home Entertainment Projector ម៉ូដែល EF-100 ផ្តល់ជូននូវអំណោយដ៏អស្ចារ្យ នៃការរចនាត្រូវនឹងស្ទីលគេហដ្ឋានដ៏ប្រណិតរបស់អ្នកជាមួយនឹងកាទស្សនាកម្សាន្ត គ្រប់បរិយាកាសនៃឥរិយាទប ៣៦០ដឺក្រេ ជាមួយកំរិតរូបភាព HD។ 

លោកបានបញ្ជាក់បន្ថែមទៀតថា ម៉ាស៊ីនព្រីន សរ ខ្មៅ Monochrome Ecotank M-series ម៉ូដែល M1140 និង M3170 ជាម៉ាស៊ីនព្រីន Epson M-Series មានល្បើនលឿន មានមុខងារព្រីនឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសន្សំសំចៃក្រដាស។ អ្នកប្រើប្រាស់អាចធ្វើការ ព្រីន ស្គែន និង ថតចំលង បានក្នុងម៉ាស៊ីនតែមួយ  ជាមួយនឹងទឹកថ្នាំមួយដបអាចព្រីនបានរហូតដល់ 6000 សន្លឹក និងមានការធានារហូតដល់ទៅ 4 ឆ្នាំ។ 

AWS Cambodia គឺជាក្រុមហ៊ុន ឈានមុខគេខាងផ្នែកចែកចាយផលិតផលបណ្តាញទូរគមនាគម៍ព័ត៌មានវិទ្យានិង ប្រពន្ធ័គ្រប់គ្រងសម្រាប់អគារ នៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាក្រុមហ៊ុនដែលចែកចាយផលិតផល ល្បីៗនៅលើពិភពលោក ដូចជា Commscope (AMP, Krone, Systimax), Alantek, Ruckus Networks, Cisco, Zycoo (IP Telephony), D-Link, ISA, Epson, Socomec, Maken,  Brady, Fluke Networks, Austin Hughes, Acer, Printronix,  Honeywell Security & Fire Solutions), MikroTik, Linkyfi, Senor, GST, Suprema, Bullguard និង ផលិតផលជាច្រើនទៀត។

បច្ចុប្បន្នក្រុមហ៊ុនមាន 8 សាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជាប្រទេសសិង្ហបុរី   មាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។  ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន