no-alternative title

ក្រុមហ៊ុន Smart Axiata ទទួលបានសិទ្ធិចែកចាយផ្តាច់មុខ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់ នៅកម្ពុជា

ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះ ឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។ រីឯប្រតិបត្តិការវិញមានល្បឿនលឿនទាំងអេក្រង់និងបន្ទះឈីប។ realme X2 Pro បានឈ្នះពានរង្វាន់បច្ចេក វិទ្យាជាច្រើននៅទូទាំងពិភពលោកហើយតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយស្មាតហ្វូនដទៃទៀតដូចជា Oneplus 7T Pro និង iPhone ។ 

មុនដាក់លក់នៅកម្ពុជា realme X2 Pro បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ឲ្យទន្ទឹងរងចាំម៉ូដែលនេះមកដល់ទីផ្សារកម្ពុជាផងដែរ ដោយសារតែស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនបានផ្សព្វផ្សាយពីម៉ូដែលមួយនេះ។ ដូចការរំពឹងទុក នៅទីបំផុតក្រុមហ៊ុន realme បាននាំ realme X2 Pro មកកាន់ទីផ្សារកម្ពុជានៅថ្ងៃបុណ្យណូអែល។ រឿងមួយទៀតដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន realme ក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដោយក្រុមហ៊ុននឹងក្លាយជាដៃគូផ្តាច់មុខក្នុងការលក់ស្មាតហ្វូនម៉ូដែល realme x2 Pro ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមពិត វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Smart Axiata និង realme បានសហការជាមួយគ្នា ដ្បិតក្រុមហ៊ុនទាំងពីរបានឱ្យតម្លៃទៅលើឥទ្ធិពលវិជ្ជមានដែលបច្ចេកវិទ្យាបានរួមចំណែកបង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី។ ទ្វីបើ realme គឺជាម៉ាក ថ្មីនឹងវ័យក្មេង ប៉ុន្តែវាត្រូវបានទទួលស្គាល់ដោយទីផ្សារជាច្រើន។ ដោយសម្រេចបាននូវកំណើន YOY រហូតដល់ 808% ក្រុមហ៊ុន realme បានបង្ហាញ មានគុណតម្លៃពិសេសរបស់ខ្លួនបនៅក្នុងឧស្សាហកម្មនេះ។ ដូចដែលបានគូសបញ្ជាក់រួចមកហើយថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេដែលបានបំពាក់នូវបន្ទះឈីប Snapdragon 5G ដោយក្រុមហ៊ុន realme បន្តស្វែងរកបច្ចេកវិទ្យាល្អប្រសើរជាងមុននិងជឿជាក់លើថាមពលនៃបច្ចេកវិទ្យា។

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនឈានមុខគេ ដោយក្រុហ៊ុននេះ ជឿជាក់ថា បច្ចេកវិទ្យាជឿនលឿននឹងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានមានភាពងាយស្រួល នឹងទាន់សម័យជាងសម័យជាងមុន។ មិនចេះតែនិយាយនោះទេ ក្រុមហ៊ុន Smart តែងតែបង្ហាញជំនឿនេះតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍កាន់តែប្រសើរដល់អតិថិជនដោយបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដើម្បីចូលរួមចំណែកជួយដល់សង្គមរបស់យើង។

ក្រុមហ៊ុន realme និងក្រុមហ៊ុន Smart ក៏នឹងមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យជាច្រើនទៀតនាពេលអនាគត។ យើងអាចទន្ទឹងរងចាំមើលថា តើមានអ្វីពិសេស ក្រោយពីក្រុមហ៊ុន Smart នឹង realme សហការគ្នា!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន