no-alternative title

គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍ នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Huawei

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី 04 ដល់ថ្ងៃទី 07 ខែមករា ឆ្នាំ 2020 កន្លងទៅនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះរួមមាន ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei ដែលស្ថិតនៅទីក្រុង Shenzhen នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ពីការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ពិសេសក្នុងវិស័យពន្ធដារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងក្របខ័ណ្ឌនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាត្រូវបានអញ្ជើញដើម្បីធ្វើទស្សនកិច្ចសិក្សាអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលមានដូចជា បច្ចេកវិទ្យាឆ្លាតវៃ (Smart solution) ទីក្រុងឆ្លាតវៃ (Smart City) ក៏ដូចជាបច្ចេកវិទ្យាអ៊ីនធឺណិតទំនើបចុងក្រោយ 5G ដែលអាចផ្តល់ល្បឿនលឿនសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត ជាលទ្ធភាពដល់ការតភ្ជាប់នូវអ្វីៗគ្រប់សព្វបែបយ៉ាង ពិសេសអាចផ្តល់លទ្ធភាពងាយស្រួល និងយ៉ាងរលូនសម្រាប់ការទ្រទ្រង់ដល់ការរៀបចំ គ្រប់គ្រង និងប្រើប្រាស់គ្រឿងអេទ្បិចត្រូនិកសម្រាប់វិស័យផ្សេងៗ ជាអាទិ៍ វិស័យពន្ធដារ, វិស័យនគរូបនីយកម្ម, វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, វិស័យសុខាភិបាល, វិស័យធនធានរ៉ែ ជាដើម។ សព្វថ្ងៃនេះ បច្ចេកវិទ្យាទំនើបនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមប្រទេសរីកចម្រើនជឿនលឿននៅលើសាកលលោក ដូចជា ចក្រភពអង់គ្លេស ប្រទេសស្វីស សាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម។

បន្ថែមពីនោះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដាក៏បានធ្វើដំណើរទស្សនកិច្ច មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (Huawei R&D Center) មជ្ឈមណ្ឌលឆ្លាតវៃទ្បុងកាង (Longgang Smart Center) ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យ (Data center) នៅតំបន់ Dongguan ដែលជាមជ្ឈមណ្ឌលរក្សាទុកនិងគ្រប់គ្រងទិន្នន័យយ៉ាងទំនើប សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលក្រុមហ៊ុនបានរៀបចំកសាងទ្បើងដើម្បីគាំទ្រក្នុងដំណើរការអាជីវកម្ម និងការគ្រប់គ្រងនានា ពិសេសជាទីតាំងរក្សាទុកទិន្នន័យនានា រួមទាំង Cloud data storage នៅទូទាំងសាកលលោក។ មជ្ឈមណ្ឌលរក្សាទុក និងគ្រប់គ្រងទិន្នន័យនេះធ្លាប់ជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធំជាងគេនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យពាក់ព័ន្ធនិងសហគ្រាសនានាដែលជាដៃគូរបស់ក្រុមហ៊ុន Huawei នៅលើពិភពលោក។

តាមរយៈទស្សនកិច្ចសិក្សានេះដែរ ក្រុមហ៊ុន Huawei ក៏បានរៀបចំបទបង្ហាញអំពីដំណើរការរៀបចំរដ្ឋបាលសារពើពន្ធទំនើបឆ្លាតវៃ ដែលគ្របដណ្តប់ទិដ្ឋភាពនៃការផ្លាស់ប្តូររដ្ឋបាលសារពើពន្ធបែបបុរាណទៅជារដ្ឋបាលសារពើពន្ធឌីជីថល។ ក្នុងឋានៈជារដ្ឋបាលសារពើពន្ធដែលបាននិងកំពុងធ្វើឌីជីថលភាវូនីយកម្ម និងជាស្ថាប័នឈានមុខមួយផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានចូលរួមជាមតិយោបល់ក្នុងកិច្ចពិភាក្សាយ៉ាងផុលផុសជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រុមហ៊ុន Huawei  ពិសេសក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍នៃកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមកដែលទទួលបានជោគជ័យ និងមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។ 

 

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវគោលជំហរ និងសេចក្តីរីករាយក្នុងការចូលរួមសហការជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើ¬ឱ្យកម្ពុជាសម្រេច¬បាននូវចក្ខុវិស័យនៃ «ឌីជីថលកម្ពុជា»។ ដោយឡែក លោកក៏បានថ្លែងកោតសរសើរអគ្គនាយកដ្ឋានពន្ធដារចំពោះលទ្ធផលដ៏ល្អប្រសើរនៃកំណែទម្រង់រដ្ឋបាលសារពើពន្ធ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការរៀបចំកម្មវិធីព័ត៌មានវិទ្យា ការអភិវឌ្ឍ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធី ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអនុវត្តបានយ៉ាងល្អ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងអ្នកជំនាញរបស់ក្រុមហ៊ុន Huawei ក៏បានពិភាក្សាអំពីផែនការ និងចក្ខុវិស័យសម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារសំដៅធានាប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ក៏ដូចជាការផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen នាសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅលើប្រទេសប្រមាណ 170 និងមានបុគ្គលិកសរុបប្រមាណ 194 000 នាក់ ដែលកំពុងផ្គត់ផ្គង់ផលិតផលនិងសេវាជូនដល់អតិថិជនប្រមាណ ៣ ពាន់លាននាក់ នៅជុំវិញពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន