no-alternative title

កុំព្យូទ័រយួដៃ MSI Modern 15 រូបរាងទាន់សម័យ សមត្ថភាពខ្លាំងក្លា និងមានបច្ចេកវិទ្យាឈានមុខគេបំផុត

ជាមួយនិងវត្តមានរបស់ MSI Modern 15 នៅពេលនេះ លោកអ្នក គឺប្រាកដអាចធ្វើការកំណត់នូវអ្វីដែលអ្នកចង់បាន ដូចជាការបំផុសគំនិតរបស់អ្នក ដើម្បីអោយក្លាយជាជំនាញពិតបានហើយ។ Modern Series នេះ គឺជាម៉ូឌែលដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក។ ជាមួយនឹងការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះនោះ កុំព្យូទ័រស៊េរីថ្មី Modern 15 នេះ ក៏មានពណ៌ស្រស់ស្អាត គឺពណ៌ប្រផេះ និងខ្មៅយ៉ាងទាក់ទាញបំផុតថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processor (Comet Lake) ជំនាន់ទី 10 ជាមួយនឹងក្រាហ្វិកកាតដាច់ NVIDIA discrete graphics។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Modern 15 គឺជាកុំព្យូទ័រដ៏ល្អឥតខ្ចោះក្នុងការកែប្រែទៅលើរូបភាព ការឌីស្សាញក្រាហ្វិក និងការកម្សាន្តយ៉ាងសម្បូរបែបបំផុត។ មិនថាអ្នកធ្វើដំណើរទៅកាន់កន្លែងណាមួយនោះទេ អ្នកអាចធ្វើការចែករំលែកនូវរឿងជាច្រើនរបស់អ្នកបាន មិនថាអ្នកនៅក្នុងហាងកាហ្វេ អ្នកកំពុងតែគេងនៅលើសាឡុង ឬអ្នកកំពុងតែកែទៅលើវីដេអូដំណើរកម្សាន្តរបស់អ្នកនោះទេ។ Modern 15 ផ្តល់នូវអ្វីគ្រប់យ៉ាងដែលអ្នកអាចបង្កើតបានជាមួយនឹងពេលវេលាដ៏អស្ចារ្យបំផុតរបស់អ្នកបាន ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា៖ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processors (Comet Lake) ជំនាន់ទី 10 និង ultra-fast SSD ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាមិនធម្មតានោះទេ ហើយជាពិសេសនៅពេលដែលវាធ្វើការងារធំៗជាលក្ខណៈ Real-Time នោះ។ ពិភពលោកនេះគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកតែប៉ុណ្ណោះ ហើយអ្នកក៏អាចចាប់យកពេលវេលាដ៏អស្ចារ្យជាច្រើនបានគ្រប់ទីកន្លែងដែលអ្នកទៅដល់ថែមទៀតផង។

ការបង្កើនល្បឿនដ៏ខ្លាំងក្លាជាមួយនឹងក្រាហ្វិកកាតដាច់ ៖ សម្រាប់ក្រាហ្វិកកាត NVIDIA GeForce MX250 នេះអាចធ្វើការបង្កើនល្បឿនទៅលើកុំព្យូទ័រនេះបានយ៉ាងល្អសម្រាប់ការធ្វើការងារ និងសម្រាប់ការកម្សាន្តជាដើម។ ពេលនេះ អ្នកអាចធ្វើការរំពឹងទុកថា សម្រាប់ល្បឿនរបស់វាគឺលឿនជាងមុនដល់ទៅ 2 ដង និងល្អបំផុតសម្រាប់ការកែប្រែទៅលើរូបភាព ការកែប្រែទៅលើវីដេអូ និងការលេងហ្គេម។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា NVIDIA Optimus ដែលល្អបំផុតសម្រាប់ថាមពលថ្ម និងកម្លាំងម៉ាស៊ីន។ អ្នកអាចធ្វើការងារបានកាន់តែងាយស្រួលជាមួយនឹងកម្មវិធីជាច្រើនដូចជា Adobe Lightroom និង Premiere Pro បាន។

ល្អបំផុតសម្រាប់ការឌីស្សាញ៖ កុំព្យូទ័រនេះ មានតួខ្លួនធ្វើពីអាលុយមីញ៉ូមដែលមានទម្ងន់ស្រាល ហើយវាពិតជាល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ក្នុងការសម្រេចនូវកិច្ចការងារប្រចាំថ្ងៃ។ វាមានអេក្រង់ 90% Screen-to-body ratio ជាមួយនឹងមុខងារ 180° flip-n-share functionដែលអ្នកអាចធ្វើការចែករំលែកនូវពេលវេលាដ៏អស្ចារ្យបំផុតរបស់អ្នកជាមួយនឹងមនុស្សជាទីស្រឡាញ់ ។ 

ប្រព័ន្ធត្រជាក់ Cooler Boost 3 ការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល ថាមពលថ្មខ្លាំង៖  ជាមួយនឹងបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 3 Technology របស់ក្រុមហ៊ុនMSI នេះគឺមានភ្ជាប់ជាមួយនឹងកង្ហារចំនួន 2 និងរន្ធបំភាយកំដៅចំនួន 3 ដែលធ្វើអោយម៉ាស៊ីនរបស់អ្នកនៅតែត្រជាក់ជានិច្ច។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងរន្ធដោតជាច្រើនដូចជា 3 x USB-A និង 1x USB-C ផងដែរ។ វាក៏មានរន្ធ HDMI output និងង micro SD card reader ថែមទៀត។ កុំព្យូទ័រស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងថាមពលថ្មកម្លាំង 52Whr ដែលអាចប្រើប្រាស់បានដល់ទៅ 9 ម៉ោង។ វាពិតជាប្រើបានយូរពេញមួយថ្ងៃ។

ក្តារចុចងាយស្រួលក្នុងការប្រើប្រាស់ និងពណ៌ច្បាស់ធម្មជាតិ៖ សម្រាប់កុំព្យូទ័រថ្មីនេះមានភ្ជាប់ជាមួយនឹង Keyboard ដែលផ្តល់នូវបទពិសោធន៍នៃការ Typing ល្អបំផុតថែមទៀត។ នេះក៏ជាប្រភេទ backlit keyboard ដែលមានគ្រាប់ Keys មានគម្លាត 1.5mm ដែលអាចអោយអ្នកប្រើប្រាស់វាយអត្ថបទបានលឿន និងផាសុកភាពបំផុត។ វាក៏មានភ្ជាប់ជាមួយនឹង Creator Center សម្រាប់ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ System Modes និងធនធានជាច្រើនទៀតបានយ៉ាងងាយស្រួលទៅតាមអ្វីដែលអ្នកចង់បានថែមទៀត។ មួយវិញទៀតនោះ វាក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា True Color Technology ផ្តាច់មុខរបស់ក្រុមហ៊ុន MSI ដែលផ្តល់នូវ Modes ជាច្រើនដែលសក្តិសមទៅនឹងតម្រូវការរបស់អ្នកថែមទៀត។ 

លក្ខណៈសម្បត្តិ

•បន្ទះឈីប Intel® Core™ i7 processor (Comet Lake) ជំនាន់ទី ១០ 

•ប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro

•NVIDIA® GeForce® MX250 2GB GDDR5 (A10RB)

•Intel® UHD Graphics (A10M)

•ទម្ងន់ 1.6kg, កម្រាស់ 15.9mm*

•គែមស្តើង bezel IPS-level panel

•Modern 15 មាន 2 ពណ៌គឺ:Onyx black& Space Gray ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន