no-alternative title

TECNO Mobile មិនត្រឹមតែជាក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីនោះទេ ថែមទាំងជាដៃគូផ្លូវការជាមួយនឹងក្លឹបបាល់ទាត់ Manchester City ទៀតផង

ក្រុមហ៊ុន TECNO Mobile គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមូយក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនដែលបាននឹងកំពុងតែមានវត្តមាននៅកម្ពុជាយយើង។ រហូតមកមកដល់ពេលនេះ ក្រុមហ៊ុននេះ បាននាំមកនូវស្មាតហ្វូនជាច្រើនម៉ូដែល សុទ្ធសឹងតែជាស្មាតហ្វូនលំដាប់ថវិការ ប៉ុន្តែមានសមត្ថភាព និងគុណភាព រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗបំផុត។ សំរាប់ផលិតផលស្មាតហ្វូនចុក្រោយបង្អស់នៅពេលនេះ គឺ TECNO Spark 3 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះគឺកំពុងតែទទួលបាននូវការពេញនិយម និងគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា ដោយសារតែតម្លៃ និងសមត្ថភាពតែម្តង។ បច្ចុប្បន្ននេះ ស្មាតហ្វូននេះ មានពីរពណ៍ គឺខ្មៅ ហើយនឹងទឹកមាស។ យោងតាមព័ត៌មានថីៗនេះ បញ្ជាក់ថា ក្រុមហ៊ុននេះ គ្រោងនឹងនាំមកនូវពណ៍ថ្មីបន្ថែមទៀតផងដែរ លឺនឹងមានពណ៍ក្រហមថែមទៀតផង។

សូមជំរាបថា ក្រៅពីការផលិតនូវស្មាតហ្វូននេះ ក្រុមហ៊ុន TECNO Mobile គឺជាដៃគូផ្លូវការជាមួយនឹងក្លឹបបាល់ទាត់ Manchester City ផងដែរ ។ ក្រុមហ៊ុននេះបានចាប់ផ្តើមនៃកិច្ចព្រមព្រៀងរយៈពេលវែងជាមួយនឹង Manchester City ក្នុងឆ្នាំ 2016 ក្នុងនាមក្រុមហ៊ុនទូរស័ព្ទម៉ាកយីហោថ្នាក់ប្រណិតនេះ ដែលបានក្លាយជាដៃគូផ្លូវការទៅលើ Official Tablet និង Handset Partner ជាមួយនឹងក្លឹបបាល់ទាត់ Manchester City Football Club ដ៏ធំនេះ។

កន្លងមក ក្រុមហ៊ុន TECNO Mobile ធ្លាប់បានបញ្ជាក់អអោយដឹងថា “ខ្លួនពិតជារីករាយក្នុងការក្លាយខ្លួនជាដៃគូជាមួយនឹងក្លឹបដែលល្បីឈ្មោះ និងទទួលបានជោគជ័យខ្លាំងដូចជាក្លឹប Manchester City។ នៅក្នុងការផ្តល់អោយអតិថិជនជាច្រើនជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទកាន់តែអស្ចារ្យនោះ គឺជាអាទិភាពកំពូលសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន TECNO Mobile ហើយខ្លួនក៏បានមើលឃើញនូវលក្ខណៈស្រដៀងគ្នាជាច្រើន ជាមួយនឹងក្លឹប Manchester City នៅពេលដែលយើងមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងការផ្តល់នូវការប្រកួត និងបទពិសោធន៍ឌីជីថលសម្រាប់អ្នកគាំទ្រជាច្រើនផងដែរ។”

គួរបញ្ជាក់ថា ក្រុមហ៊ុន TECNO Mobile គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយ ដែលឈានមុខគេនៅក្នុងទ្វីបអាហ្រ្វិក ហើយបានវត្តមានរបស់ខ្លួនជាមួយនឹងភាពលេចធ្លោរនៅលើទីផ្សារជាង 40 ខណៈពេលដែលអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ City នឹងបន្តធ្វើការពង្រឹងបន្ថែមទៀត ហើយកិច្ចព្រមព្រៀងនេះ ក៏នឹងបន្តមើលឃើញនូវការបញ្ចូលគ្នានៃភាគីទាំងពីរនេះទៅលើការធ្វើទីផ្សារ និងយុទ្ធននាការផ្សព្វផ្សាយនៅជុំវិញពិភពលោកផងដែរ។ ជាមួយនឹងទំនាក់ទំនងអាជីវកម្មនៅក្នុងផ្នែកកីឡានេះ ក្រុមហ៊ុន TECNO នេះ ដៃគូទាំងពីរបានបង្ហាញពីក្តីរីករាយមែនទែនក្នុងការចាប់ផ្តើមនូវភាពជាដៃគូយូរអង្វែងនេះ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន