no-alternative title

វត្តមានកាមេរ៉ាបង្កប់ក្នុងខ្លួនលើស្មាតហ្វូនបានក្លាយទៅជាការប្រកួតប្រជែងគ្នាមួយក្នុងទីផ្សារ តើអ្នកដឹងអត់ថា ស្មាតហ្វូនមួយណាដែលមានកាមេរ៉ាបង្កប់ខ្លួន?

កាមេរ៉ាបង្កប់ខ្លួនក្នុង Smart Phone បានក្លាយទៅជាចំនុចប្រកួតប្រជែងគ្នាមួយទៅហើយ សម្រាប់ទីផ្សារទូស័ព្ទនៅទូទាំងសកលលោក ព្រោះវាជាបច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញតម្រូវការជាក់ស្តែង និង ទាក់ទាញចិត្តអ្នកប្រើប្រាស់ទូរស័ព្ទដៃ។ លោកអ្នកមានដឹងអត់ថា Brand ទូរស័ព្ទណាខ្លះដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ? យើងខ្ញុំជឿជាក់ថាសម័យនេះទៅហើយនណាៗក៏ចង់ប្រើទូរស័ព្ទដែលមានកាមេរ៉ាបង្កប់ខ្លួនដែរ ព្រោះថា វាទាន់សម័យ និងជាពិសេសកាមេរ៉ាបង្កប់ខ្លួន អាចជួយឲ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងអេក្រង់លាតពេញនៅលើទូរស័ព្ទដៃក្នុងការថតរួប និង ទស្សនាវីដេអូនានាបានយ៉ាងទូលាយ ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបាននឹងកំពុងព្យាយាមបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ទាក់ទងនឹងការរចនាកាមេរ៉ាបង្កប់ខ្លួននេះ ក្នុងនោះដែរស្មាតហ្វូនដែលកំពុងលេចធ្លោខ្លាំងជាងគេក្នុងការរចនាកាមេរ៉ាបង្កប់ខ្លួនឆ្នាំ 2019 នេះ គឺស្មាតហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមើលទៅពិតជាប្លែកមិនសរសើរមិនបានមែន! មិនចាំបាច់មើលអីឆ្ងាយទេ មើលត្រឹមតែកាមេរ៉ាបង្កប់ខ្លួនចាប់តាំងពីចេញម៉ូឌែលស៊េរី F11 Pro មក វាមានកាមេរ៉ាបង្កប់ខ្លួននៅចំណុចកណ្តាល ដែលស៊ីមេទ្រីគ្នាជាមួយនឹងអេក្រង់ទូរស័ព្ទដៃ ដែលជាភាពងាយស្រួលចំពោះអតិថិជន អាចស៊ែលហ្វីបានដោយសំលឹងមកចំណុចត្រង់អេក្រង់ និង Len កាមេរ៉ាបង្កប់ខ្លួនបាន ដោយមិនពិបាកងាកឆ្វេង ឬ ងាកស្តាំឡើយ។ បន្ទាប់មកទៀតដើមខែមិថុនា ឆ្នាំ 2019 នេះ ស្រាប់តែ OPPO បានបង្ហាញវត្តមានតួឯកស៊េរី Reno ពីរម៉ូឌែល ទៀត ដែលសុទ្ធតែមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតឡើង Cool តែម្តង នៅក្នុងទំហំ 16MP+AI Beauty និង មានពន្លឺជំនួយ (Soft Light) នៅលើម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (មានបច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ាក្រោយ)។ 

លើកនេះសឹងតែអាចនិយាយបានថាកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតរបស់ស៊េរី Reno មិនទាន់មានដៃគូរប្រកួតប្រជែងណាអាចធ្វើបាននៅឡើយទេ វាពិតជាឡូយមែនទែន! ព្រោះមើលទៅ OPPO បានគិតគូរយ៉ាងម៉ត់ចត់លើការបំពាក់កាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតនេះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនបានប្រដូចកាមេរ៉ាបង្កប់ខ្លួនបែបបញ្ជិតនេះ ទៅនឹងព្រុយត្រីឆ្លាម ប្រដូចវាទៅនឹងត្របកផ្កាឈូកនៃអាគារ Opera House នៅអូស្រ្តាលី និងប្រដូចវាទៅនឹងទ្វាឡានស្ពតទំនើបៗមានតម្លៃថ្លៃជាដើម និងផ្សេងៗ (ទស្សនាវីដេអូ) ដែលបង្កើតបានជាគុណសម្បត្តិដ៏ល្អលើអេក្រង់លាតពេញ AMOLED (Panoramic Screen) ដែលមានកម្រិតលាតទំហំ 93.1% ហើយកាមេរ៉ាបង្កប់ខ្លួនព្រុយត្រីឆ្លាមនេះ អាចប្រើរយៈពេលផុសឡើងត្រឹមតែ 0.8s (វិនាទី) ពិតជាលឿន សំលេងស្ងាត់ល្អ មិនរំខាន និងអាចផុសឡើងចំនួន 200.000 ដង គិតជារយៈពេលអាចលើសពី៥ឆ្នាំ សម្រាប់អ្នកដែលចូលចិត្តស៊ែលហ្វីយ៉ាងណា គឺម៉ាអេមហ្មង ៕    

ចុចទីនេះ ទស្សនាវីដេអូ៖ https://www.facebook.com/OPPOCAMBODIA/videos/335162300730319/

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន