no-alternative title

vivo Y15 ស្មាតហ្វូនជំនាន់ថ្មី រាងស្អាត សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh និងមានតម្លៃត្រឹមតែ 189 ដុល្លាតែប៉ុណ្ណោះ

សូមជម្រាបសួរ ថ្ងៃនេះទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមបង្ហាញពីស្មាតហ្វូនស៊េរីថ្មីមួយទៀត ពីក្រុមហ៊ុន vivo ដែលបាន បង្ហាញខ្លួន ជាផ្លូវការនៅក្នុងពេលថ្មីៗនេះ។ vivo Y15 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានផលិតឡើង ប្រកបដោយភាពទាន់ សម័យ ពិសេសគឺកាមេរ៉ាទាំងបី ធានាថាពេញចិត្តអ្នកប្រើប្រាស់តែម្តង។ ជឿជាក់ថា ប្រិយមិត្តក៏ដូចជារូបខ្ញុំដែរ ចាប់ផ្តើមដំបូងប្រាកដជា ចាប់អារម្មណ៍លើរូបរាងទាំងមូលរបស់វា មិនធ្វើឲ្យលោកអ្នកខកបំណងឡើយ ព្រោះថា vivo Y15 មានការរចនានូវផ្នែកខាងមុខ និងខា ងក្រោយមានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង មិនតែប៉ុណ្ណោះ វាមានកម្រាសស្តើង ត្រឹមតែ 8.9 មម និងមានទម្ងន់ 190 ក្រាម ស្រាលល្មម ងាយស្រួលកាន់ក្នុងដៃ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្រដៀងនឹងម៉ូដែលមុនដែរ នៅផ្នែកខាងស្តាំនៃតួរខ្លួនរបស់ vivo Y15 មានប៊ូតុងបិតបើកទូរស័ព្ទ និងប៊ូតុងឡើងចុះសម្លេង ខាងលើទទេ ស្អាត ខាងឆ្វេងមានរន្ធដោតស៊ីមកាត ហើយខាងក្រោមមានរន្ធ micro USB សម្រាប់សាកថ្ម ដែលអមដោយរន្ធបំពងសម្លេង និងរន្ធ ដោតកាសផងដែរ។ បន្តទៅនេះ យើងមកនិយាយអំពីអេក្រង់ដ៏ប្រណិតរបស់វា vivo Y15 ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Halo FullView™ Display ដែលមានទំហំ 16.15cm (6.35 អ៊ីង)  បង្ហាញកម្រិត 19.3:9 aspect ratio ច្បាស់ពេញហ្គេមខាងតែម្តង ជាមួយការរចនា Super narrow bezels ខណះកម្រិត screen-to-body ratio រហូតដល់ 89% និងមាន Teardrop notch ផងដែរ ដែលអេក្រង់នេះ ពិតជាមានភាពងាយស្រួលមែនទែន បញ្ជាបានរហ័សទាន់ចិត្ត។ 

ចំណុចពិសេស ដែលមិនអាចរំលងបាន គឺបច្ចេកវិទ្យាកាមេរ៉ាទាំងបី AI Triple Camera ដែលត្រូវបានកំណត់នូវមុខងារពិសេសៗរៀងខ្លួន ក្នុងការចាប់យករូបភាពបានយ៉ាងច្បាស់អស្ចារ្យ តម្រូវតាមចិត្តមនុស្សសម័យថ្មី ដែលចូលចិត្តការថតរូប។  ហើយវាមានបំពាក់នូវ AI Super Wide-Angle Camera ដែលផ្តល់ជូននូវកម្រិតទំហំ 120 ដឺក្រេ អាចថតបានកាន់តែធំ និងស្រស់ស្អាត ហើយមួយទៀតគឺ AI Face Beauty ធ្វើឲ្យរូបភាពដែលថតមក មានទម្រង់មុខកាន់តែស្រស់ស្អាត និងបែបធម្មជាតិតែម្តង។

ចំណុចខ្លាំងមួយទៀត ដែលយើងខ្ញុំចង់បង្ហាញនោះគឺ ថាមពលខ្លាំងរបស់ vivo Y15 ទំហំថ្ម 5000mAh ទ្រទ្រង់ដោយបច្ចេកវិទ្យា intelligent power-saving technologies ដែលផ្តល់ជូននូវការប្រើប្រាស់បានកាន់តែយូរ ធានាម៉ាពេញចិត្តតែម្តង។ vivo Y15 តំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0.1 Pie ចេញពីប្រអប់ និងមានអិុនធើហ្វេស Funtouch OS 9 ធ្វើឲ្យកម្មវិធីលើអេក្រង់ មានភាពទាក់ទាញមួយកម្រិតថែមទៀត។ vivo Y15 បំពាក់មកជាមួយ RAM ទំហំ 4GB និងមាន ទំហំផ្ទុក ក្នុងម៉ាស៊ីន 64GB ផ្តល់ជូននូវការដំឡើងកម្មវិធីបានកាន់តែច្រើន ហើយការដំណើរការកាន់តែល្អថែមទៀត ពិសេសគឺមុខងារ Ultra Game Mode ដែលបានបន្ថែម ដើម្បីបំពេញចិត្តប្រិយមិត្តដែលចូលចិត្តលេងហ្គេមផ្ទាល់តែម្តង។ គុណសម្បត្តិរបស់ vivo Y15 ប៉ុណ្ណេះ គឺពិតជាសាកសមជាស្មាតហ្វូន ដែលមានសមត្ថភាពអាចបំពេញចិត្តអ្នកប្រើប្រាស់បានយ៉ាងល្អ ទាំងការលេងហ្គេម ការកម្សាន្តផ្សេង និងការងារទំនាក់ទំនងជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន