no-alternative title

ព្រឹត្តិការណ៍ហ្គេម Rule of Survival រដូវកាលទី 1 បានរកឃើញជ័យលាភីហើយ គឺបានទៅលើក្រុមយុវជន Mister ដោយទទួលបាននូវប្រាក់រង្វាន់ 25 លានរៀល និងទូរស័ព្ទ OPPO F11 Pro ម្នាក់មួយគ្រឿង

ក្រុមហ៊ុន Cellcard និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះ បានរួមការសហការឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជា តាំងពីដើមកម្មវិធីរហូតដល់ចប់ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា បានរកឃើញអ្នកឈ្នះកាលពីថ្ងៃសៅរ៍នេះថ្មីៗនេះនៅផ្សារទំនើប AEON SENSOK។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមយុវជនដែលជាជ័យលេភី ហ្គេម Rule of Survival និង យុវជនឆ្នើមៗដទៃទៀតដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី 1 នេះ ដោយជ័យលេភីលេខ 1 បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់ 25 លានរៀល និងទូរស័ព្ទស៊េរីថ្មីOPPO F11 Pro ម្នាក់មួយគ្រឿង (ដែលជាទូរស័ព្ទដែលមានចំនុចពិសេសជាច្រើនក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា៖ កម្លាំងរ៉េមទំហំ 6GB បូករួមទាំងមេម៉ូរីទំហំ 128GB ដែលកាន់តែងាយស្រួលសម្រាប់ Gamers។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយភ្លោះទំហំ 48 MP ,កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh ,បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ,មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%)  ហើយពួកគេនឹងមានឱកាសដើម្បីចូលរួមការប្រកួតហ្គេមអេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនផងដែរ ។ 

ចំណែកចំណាត់ថ្នាក់លេខ 2 បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់ចំនួន 20 លានរៀល និង ទូរស័ព្ទ F11 ម្នាក់មួយគ្រឿង និង ក្រុមលេខ៣បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត 10 លានរៀល និង ក្រុមកីឡាករឆ្នើម និង ក្រុមកីឡាករដែលមានអ្នកគាំទ្រច្រើនបំផុត សុទ្ធតែទទួលបានទូរស័ព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង។ ទាំងនេះគឺជាឱកាសថ្មីមួយទៀតហើយដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និង ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើងនិយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណាកនយើង ហេហេហេ រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង ៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន