no-alternative title

ការប្រកួតហ្គេម Rule of Survival ដែលមានការឧបត្ថម្ភរង្វាន់ពិសេសដោយ OPPO គឺកាន់តែកក្រើកហើយពេលនេះដល់វគ្គផ្តាច់ព្រ័ត្រហើយ

ទីបំផុតសមរភូមិគ្រាប់កាំភ្លើងតាមអ៊ីធើណែតនៃការប្រកួតលេងហ្គេមអនឡាញ Rule of Survival បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ដែលនឹងប្រពឹត្តិធ្វើទៅនៅផ្សារទំនើប AEON Mall SEN SOK (Hall ជាន់ទីបី) ដែលសហការជាមួយនឹងក្រុមហ៊ុន OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ចង់ដឹងថានណាខ្លះជាអ្នកមានសំណាងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបាននូវប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ការឧបត្ថម្ភបន្ថែមពីក្រុមហ៊ុន OPPO ជាពិសេសចំពោះក្រុមអ្នកឈ្នះអាចនឹងទទួលបាននូវទូរស័ព្ទដៃស៊េរីទំនើបដ៏ថ្មីស្រឡាងជាច្រើនគ្រឿងពីក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយនៅពេលនេះ សូម្បីយើងខ្ញុំក៏ចង់ដឹងដែរថាតើនណាជាអ្នកទទួលជ័យលេភីពិតប្រាកដ ក្រោយពីការប្រកួតលេងហ្គេមអនឡាញដ៏ស្វិតស្វាញអស់រយៈពេលរាប់សិបសប្តាហ៍មកហើយ ម្យ៉ាងវិញទៀតចង់ដឹងណាស់ថាអ្នកឈ្នះនឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុនស្មាតហ្វូន OPPO ព្រោះលឺថាទូរស័ព្ទស៊េរីថ្មីៗនេះ ពិតជាមិនធម្មតាទេ កាន់តែUpdate កាន់តែទំនើប ឧទាហរណ៍ដូចជាម៉ូឌែល F11 Pro ៣ពណ៌ចុងក្រោយនេះ បានUpdate ខ្លួនឯងដោយមកជាមួយនឹងកម្លាំងម៉ាស៊ីនកប់ស៊េរីតែម្តង ដែលមាន RAM 6GB និង ROM 128GB វាមានថាមពលថ្ម 4000mAh ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ មានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ទោះជាលេងហ្គេមអនឡាញបានរយៈពេលយូរជាងទូរស័ព្ទធម្មតា មិនងាយអស់ថ្ម មិនចាំបាច់ប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទ ឬ Power Bank ពេលកំពុងលេង ហ្គេមឡើយ។ 

លើសពីនេះទៅទៀតប្រភេទស្មាតហ្វូម៉ូឌែលនេះ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជួយដល់ការលេងហ្គេមអនឡាញរបស់លោកអ្នកបានកាន់តែរលូន មិនមានភាពទាក់ ឬ ស្អិតឡើយ វាសមានអេក្រង់លាតពេញ 6.5 Inch  កម្រិត FHD+ កាន់តែធំ កាន់តែត្រជាក់ភ្នែក មិនរំខានដល់អារម្មណ៍លោកអ្នកឡើយ ។ ដូច្នេះនៅចាំអីទៀតកនយើង ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ! ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៨យប់ នៅ AEON Mall SEN SOK លោកអ្នកអាចទៅចូលរួមទស្សនាដោយសេរី ហើយចំពោះលោកអ្នកដែលមានមិត្តភ័ក្រ្ត ឬ បងប្អូន ដែលត្រូវចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ កុំភ្លេចណា ទៅជួយលើកទឹកចិត្តគ្នាផង! កុំឲ្យឱកាសល្អៗបែបនេះរំលងផុតឲ្យសោះ លេងហ្គេមអនឡាញ ជាមួយ OPPO  បានទាំងសប្បាយ បានទាំងប្រាក់រង្វាន់ បានទាំងទូរស័ព្ទ ប្រ៊ី ប្រ៊ី រកឯណាបានលោកព្រះ ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន