no-alternative title

នៅថ្ងៃនេះ អតិថិជនចំនួន 50 រូបដំបូងរបស់ក្រុមហ៊ុន Falcon Tech ត្រូវបានរកឃើញហើយបន្ទាប់ពី ការចាប់រង្វាន់ធំលើកទីមួយ

កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Falcon Tech បានរៀបចំនូវការផ្សាយផ្ទាល់កម្មវិធីផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួនដែលតែងតែគាំទ្រផលិតផលរបស់ Apple មានការធានាយ៉ាងត្រឹមត្រូវ និងស្របច្បាប់។ ការបង្កើតកម្មវិធីផ្សងសំណាងសំរាប់អតិថិជននៅពេលនេះ គឺសំរាប់អតិថិជនបានជាវផលិតផល iPhone ម៉ូដែល XS, XS Max និង XR ចាប់ពីថ្ងៃទី 10 ឧសភារហូតដល់ថ្ងៃទី 18 កក្កដា ឆ្នាំ 2019។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការចាប់រង្វាន់នេះ គឺត្រូវបានធ្វើឡើងដោយ Falcon Tech ដែលជាក្រុមហ៊ុនមានសិទ្ធិស្របច្បាប់នាំចូល និងចែកចាយផលិតផល Apple មកកាន់ប្រទេសកម្ពុជា ផ្ទាល់តែម្តង។ គោលបំណងសំខាន់នៃការផ្តល់រង្វាន់នេះ គឺដើម្បីជាការឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្ររបស់អ្នកប្រើប្រាស់ដែលបានជាវទូរស័ព្ទ iPhone ម៉ូដែល XS, XS Max និង XR ចាប់ពីថ្ងៃទី 10 ខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ។ 

ការចាប់ឆ្នោតនេះ គឺមានការអញ្ជើញចរូលរួមពីសំណាក់ក្រុមហ៊ុន រួមជាមួយនឹងតំណាងហាងលក់ទូរស័ព្ទធំៗច្រើន។ សម្រាប់រង្វាន់ដែលត្រូវបានរកឃើញនោះរួមមាន iPhone XS Max ចំនួន 5 រង្វាន់, iPhone X ចំនួន 10 រង្វាន់, iPhone 6S ចំនួន 10 រង្វាន់ និង AirPods ចំនួន 25 រង្វាន់។

លោក JIMMY ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Falcon Tech បានមានប្រសាសន៍ថា៖ “លោកពិតជារីករាយណាស់ ក្នុងការបង្កើតនូវកម្មវិធីប្រូម៉ូសិននេះឡើង ដើម្បីចូលរួមចំណែកជួយដល់ដៃគូអាជីវកម្មទាំងអស់ ក៏ដូចជាអតិថិជន ដែលជាអ្នកប្រើប្រាស់ផលិតផល Apple ស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ គឺទទួលបានការគាំទ្រជាច្រើន ពីសំណាក់អតិថិជន ហើយពួកគាត់ក៏កំពុងទន្ទឹងរង់ចាំនូវការចាប់រង្វាន់ជាលើកទី 2 បន្តទៀត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 19 ខែកក្កដា ខាងមុខនេះ ដោយការផ្តល់រង្វាន់ចំនួន 50 រង្វាន់បន្ថែមទៀត។ 

ដើម្បីចូលរួមក្នុងកម្មវិធីចាប់រង្វាន់នេះ លោកអ្នកគ្រាន់តែជាវនូវផលិតផលiPhone Xs, Xs Max ឬក៏ XR ដែលមានធានាត្រឹមត្រូវក្នុងកំឡុងកាលបរិច្ឆេទដែលបានកំណត់ រួចធ្វើការចុះឈ្មោះក្នុងគេហទំព័រ www.falconkh.com/luckydraw ដើម្បីទទួលបានលេខផ្សងសំណាងជាការស្រេច។

សំរាប់អតិថិជន 50 រូបដែលបានឈ្នះរង្វាន់ត្រូវបានអញ្ជើញមកទទួលរង្វាន់ នៅមជ្ឈមណ្ឌលផ្តល់សេវាកម្ម Cactus Service Center ដែលមានទីតាំងស្ថិតនៅអគារលេខ 423Eo មហាវិថីព្រះមុនីវង្ស រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8 ព្រឹក ដល់ ម៉ោង 5 ល្ងាច ដោយភ្ជាប់មកជាមួយនូវ ទូរស័ព្ទដែលជាវ និងអត្តសញ្ញាណប័ណ្ណមកជាមួយផង។

អ្នកឈ្នះរង្វាន់ដែលនៅតាមបណ្តាខេត្តត្រូវមកទទួលរង្វាន់អោយបានមុនថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2019 នេះ។ គួរបញ្ជាក់ផងដែរ អ្នកមានសំណាងឈ្នះរង្វាន់នោះ គឺជាអតិថិជនដែលបានជាវនៅក្នុងក្រុមហ៊ុន Future World, Smart Axiata, iOne, AEON Mall, ហាងទូរស័ព្ទ បាយ័ន សុខលី ហាក់សែ សៀងលីន គួងអ៊ី និងហាងទូរស័ព្ទដទែទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.falconkh.com/luckydraw  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន