no-alternative title

Nokia 2.2 ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនលំដាប់ថវិកាថ្មីមួយ ដែលជាជម្រើសល្អបំផុតសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ

បន្ទាប់ពីក្រុមហ៊ុន Nokia បានចេញលក់ទូរស័ព្ទស្មាតហ្វូន Android One ស៊េរីថ្មី Nokia 2.2 ដែលមានតម្លៃធូរថ្លៃ អស់រយៈពេលខ្លីឃើញថា ស្មាតហ្វូនថ្មីនេះ ទទួលបាននូវការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ជាច្រើន រហូតមកដល់ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនលំដាប់ថវិការថ្មីមួយ ដែលជាជម្រើសល្អបំផុតសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃថែមទៀតផង។ ស្មាតហ្វូន Nokia ស៊េរីថ្មីនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយនឹងរូបរាងថ្មី និងមានការបំពាក់នូវបន្ទះអេក្រង់ទំហំ 5.7 អ៊ីង ប្រភេទ IPS panel មានស្ទាយដំណក់ទឹក (Waterdrop Notch) ហើយនិងមានបង្កប់កាមេរ៉ាមុខសម្រាប់សែលហ្វីទំហំ 5 មេហ្កាភិចសែល ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Nokia បានបញ្ជាក់ថា អេក្រង់របស់ Nokia 2.2 គឺមានលទ្ធភាពអាចទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត HD+។ នៅផ្ទៃខ្នងខាងក្រោយមានរំលេចដោយកាមេរ៉ាថតរូបមួយគ្រាប់ទំហំ 13MP ជាមួយអំពូល LED flash មួយគ្រាប់ដំាបញ្ឈរតួរ និងមិនមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនោះទេ ដោយវាជំនូសដោយការស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ។ ស្មាតហ្វូនស៊េរីថ្មីនេះរត់ដោយបន្ទះឈីប Helio A22 ដែលមានអង្គគណនាកម្រិត Quad-core ជាមួយរ៉េមទំហំ 3GB ព្រមទាំងមានមេម៉ូរីទំហំ 32GB ជាមួយនឹងការដាក់បន្ថែមទំហំផ្ទុកក្រៅបានប្រភេទ microSD។ សម្រាប់ថ្មរបស់ Nokia 2.2 វិញ គឺមានទំហំ 3,000mAh និងអាចសាកបញ្ចូលថាមពលថ្មតាមរយះខ្សែ និងរន្ធចម្លងប្រភេទ microUSB។ 

លក្ខណះដ៏ពិសេសបំផុតសម្រាប់ Nokia 2.2 គឺវាទទួលបានការធ្វើបច្ចុបប្បន្នភាពថ្មីជានិច្ចទៅលើប្រព័ន្ធសុវត្ថិភាព និងកំនែប្រែ Android ចុចក្រោយដោយផ្ទាល់ពីក្រុមហ៊ុន Google ក្នុងរយះពេល 3 ឆ្នាំដូចនេះ មានន័យថា ស្មាតហ្វូននេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកនូវការធ្វើបច្ចុប្បន្នភាពឡើងទៅ Android Q ដែលជំនាន់ចុងក្រោយបំផុតបានដោយគ្មានបញ្ហានៅពេលខាងមុខ។  អ្វីដែលពិសេសនោះ គឺថា ស្មាតហ្វូនលំដាប់ Entry-Level មួយនេះ ក៏មានប៊ូតុងដំណើរការមុខងារ Google Assistant នៅផ្នែកលើគែមខាងឆ្វេងថែមទៀតផង។ Nokia 2.2 មានពីរពណ៌គឺខ្មៅ និងទឹកប្រាក់ ហើយស្មាតហ្វូននេះ នឹងចាប់ផ្តើមចេញនៅកម្ពុជាហើយជាមួយតម្លៃប្រមាណខ្ទង់ 127 ដុល្លាអាមេរិក ដោយនឹងមានថែមជូនអាវភ្លៀងមួយថែមទៀតផង ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន