no-alternative title

មានដឹងអត់ហេតុអ្វីមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី (Selfie)?

នៅពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនឥតឈប់ឈរ វាបានបង្ហាញនូវរបកគំហើញថ្មីៗដែលធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែ កាត់បន្ថយនូវអ្វីដែលជានិន្នាការចាស់គំរិលសឹងតែគ្រប់វិនាទី! សម័យនេះទៅហើយគ្មានអ្នកណាដែលមិនស្គាល់ពាក្យថា “ថតរូបស៊ែលហ្វី“ នោះទេ! ទាំងបុរសនិងស្រ្តី ជាពិសេសគឺមនុស្សស្រីតែម្តង គឺពួកគាត់ចូលចិត្តថតរូបបែបស៊ែលហ្វីជាងមនុស្សប្រុស តើនេះមកពីមូលហេតុអ្វីទៅ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មូលហេតុទី 1៖ គឺជាចេតនាបង្ហាញនូវសម្រស់ពិតរបស់ពួកគេ៖ វាជារឿងធម្មតាទេនៅពេលដែលយើងមានសម្រស់ផ្ទៃមុខ ស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងការបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ឬ (Self-Promotion) ជាមិនខាន! ព្រោះ Admin ក៏ធ្លាប់លង់សម្រស់ស្រ្តីដែលថតរូបស៊ែលហ្វីដែរ ហេហេហេ។ ជាពិសេសនៅពេលលេងបណ្តាញសង្គម Instagram រូបភាពស៊ែលហ្វីរបស់លោកអ្នកនាងត្រូវបាន App មួយនេះច្នៃចេញមកបានច្រើនទម្រង់ និង ធ្វើឲ្យមនុស្សចូលចិត្តច្រើនលើសពីរូបភាពធម្មតាចំនួន 38 % ឯណោះ។ 

មូលហេតុទី 2 ៖  គឹការថតរូបស៊ែលហ្វីជួយកាត់បន្ថយជម្លោះរវាងមនុស្សស្រី និង កញ្ចក់ឆ្លុះរបស់ពួកគេ៖ ស្តាប់មើលទៅរាងធ្ងន់បន្តិច ប៉ុន្តែវាជាការពិតចំពោះមនុស្សស្រីដែលមិនសូវមានរូបរាងស្អាត ឬ មិនមានមុខមាត់ស្អាតខ្លាំង ពួកគេមិនសូវចូលចិត្តឆ្លុះកញ្ចក់រយៈពេលយូរនោះទេ ប៉ុន្តែពួកគេបែរជាចូលចិត្តបើកកាម៉េរ៉ាមុខទូរស័ព្ទដៃ OPPO F11 Pro របស់ពួកគេ ជំនួសកញ្ចក់ឆ្លុះទៅវិញ និង អាចថតរូបស៊ែលហ្វីតាមទូរស័ព្ទដៃរបស់ពួកគេរយៈពេលយូរប៉ុណ្ណាក៏មិនថ្វីដែរ! មិនត្រឹមតែប៉ុណ្ណឹងទេស្រ្តីភាគច្រើនតែងតែបើកកាមេរ៉ាមុខទូរស័ព្ទដៃ ចុចថតហើយ ថតទៀត ថតទាល់តែពួកគេអាចទទួលបានរូបថតដែលល្អឥតខ្ចោះមួយ ដែលពួកគេពេញចិត្តទើបពួកគេឈប់ថត និង បង្ហោះក្នុងបណ្តាញសង្គមបាន! ដូច្នេះនេះហើយជាមូលហេតុដែលក្រុមហ៊ុនទូរស័ព្ទដៃភាគច្រើន បានផ្តោតសំខាន់លើការច្នៃប្រឌិតកាមេរ៉ាស៊ែលហ្វីនេះជាចំនុចសំខាន់មួយក្នុងការប្រកួតប្រជែងគ្នា។

មូលហេតុទី 3 ៖  រូបថតស៊ែលហ្វីអាចធ្វើឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និង រៀបចំខ្លួនបានយ៉ាងល្អ។ កាមេរ៉ាស៊ែលហ្វីមកដល់យុគសម័យនេះកាន់តែទំនើបជាងមុន ដូចជា OPPO F11 Pro អាចកំណត់ចំនួននាទីមុនពេលថតរូបស៊ែលហ្វី ឬ អាចធ្វើសញ្ញាម្រាមដៃ៥ដើម្បីចុចថតរូបស៊ែលហ្វីលក្ខណៈជាក្រុម ឬថតខ្លួនឯងបានពីចំងាយមិនចាំបាច់ពិបាកឈរកាន់ដោយផ្ទាល់នោះទេ ហើយជាឱកាសមួយដើម្បីឲ្យលោកអ្នកមានឱកាសរៀបចំខ្លួនឯង និង ស្របគ្នា ឲ្យបានសមរម្យមុនពេលថតរូប និង មិនចាំបាច់រំខានដល់អ្នកដទៃមកថតឲ្យយើងឡើយ! ពិតជាទំនើបរបស់គេមែន។ ដោយផ្អែកលើមូលហេតុដ៏សាមញ្ញទាំងបីនេះហើយទើបមនុស្សភាគច្រើននិយមប្រើប្រាស់ទូរស័ព្ទដៃ OPPO សឹងតែគ្រប់ម៉ូឌែលចេញថ្មីម្តងៗ ជាពិសេស OPPO F11 Pro 128GB ទាំងបីពណ៌ ពិតជាទំនើបជាមួយនឹងកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាល ទំហំ16MP (វាអាចផុសចេញចូលរាប់សិបលានដងក្នុងរយៈពេលជាង៥ឆ្នាំឯណោះ)និង កាមេរ៉ាក្រោយភ្លោះទំហំ 48MP និង មានទំហំថ្ម 4000mAh ថតម៉ាសប្បាយតែម្តងណាគ្នាយើង ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន