no-alternative title

ក្រុមហ៊ុន MSI ប្រកាសផ្តល់សិទ្ធិជូនដល់ក្រុមហ៊ុន IT Computer ជាអ្នកចែកចាយផលិតផល MSI Component នៅកម្ពុជា

កាលពីថ្ងៃទី 07 ខែកញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន MSI ប្រកាសផ្តល់សិទ្ធិជូនដល់ក្រុមហ៊ុន IT Computer ជាអ្នកចែកចាយផលិតផល MSI Components នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋានទន្លេបាសាក់ 2 ក្រោមវត្តមានតំណាងក្រុមហ៊ុន MSI និងក្រុមហ៊ុន IT Computer រួមនឹងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់កុំព្យូទ័រយ៉ាងច្រើនកុះករ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Andy Yang ដែលជាប្រធានផ្នែកលក់ផលិតផល MSI Component ប្រចាំនៅប្រទេសវៀតណាម បានបញ្ជាក់ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន IT Computer តំណាងចែកចាយផលិតផល MSI Component នៅពេលនេះ ពីព្រោះថា ក្រុមហ៊ុន IT Computer គឺមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងជំនួញនៃវីស័យនេះ ហើយកន្លងមកក្រុមហ៊ុនដៃគូនេះ គឺមានភាពជោគជ័យខ្លាំងមែនទែនជាមួយនឹងការធ្វើទីផ្សារ។ 

លោក Andy Yang បានបន្តថា សព្វថ្ងៃនេះ ភាគច្រើននៃអ្នកដែលចូលចិត្តលេងហ្គេម ដែលមានកម្រិតខ្ពស់ ឬក៏ប្រើប្រាស់កម្មវិធីធំៗ ក៏ដូចជា អ្នកចូលចិត្តសាកល្បងនូវកម្មវិធីថ្មីៗ គឺកំពុងតែចាប់អារម្មណ៍នូវផលិតផលថ្មីៗ ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យាខ្ពស់ខ្លាំងណាស់ ដូច្នេះនេះគឺជាឱកាសមួយដ៏ល្អបំផុតនៅក្នុងភាពជាដៃគូរនេះ។

នៅក្នុងព្រឹត្តការណ៍នោះ ក្រុមហ៊ុន MSI និង ក្រុមហ៊ុន IT Computer បានធ្វើការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗជាច្រើន សម្រាប់ភ្ញៀវដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះ បានទស្សនា និងបានសិក្សាស្វែងយល់ ក៏ដូចជាធ្វើតេស្ត៍សាកល្បងជាមួយនឹងផលិតផលខ្លះ ដែលនឹងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា នាពេលខាងមុខនេះផងដែរ។ 

សូមជំរាបថា រាល់ ផលិតផល MSI Component: Motherboard, VGA and LCD ដែលចែកចាយជាផ្លូវការដោយក្រុមហ៊ុន IT Computer ចាប់ពីថ្ងៃនេះ គឺមានការធានារហូតដល់ទៅ 3 ឆ្នាំ ដូច្នេះហើយ អតិថិជនទាំងអស់នឹងលែងមានការព្រួយបារម្ភដូចកាលពីមុនទៀតហើយ ក្រោយពេលដែលជាវផលិតផលនេះយកទៅប្រើប្រាស់។ 

ជាមួយគ្នានេះ លោក ហុង លីម ដែលជានាយកក្រុមហ៊ុន IT Computer ក៏បានមានប្រសាសន៍ថ្លែងអំណរគុណផងដែរ ដល់ក្រុមហ៊ុន MSI ដែលបានសម្រេចចិត្ត ចាប់ដៃគូជាមួយគ្នានៅក្នុងការនាំមកនូវផលិតផល MSI Component  ថ្មីៗ សំរាប់ទីផ្សារកម្ពុជានេះ។ 

លោកបានបញ្ជាក់ថាបន្តថា ការរៀបចំនូវព្រឹត្តិការនេះឡើង គឺមិនត្រឹមតែជាការបញ្ជាក់ជាផ្លូវការនូវការក្លាយខ្លួនជាអ្នកចែកចាយនៅកម្ពុជា ប៉ុណ្ណោះទេ នេះក៏ជាកម្មវិធីជាពិសេសនៅក្នុងការជួបជុំគ្នា ដើម្បីបង្កើននូវការភាពជិតស្និតរវាងក្រុមហ៊ុនរួមជាមួយនឹងអ្នកចែកចាយពេលនេះផងដែរ។

មួយវិញទៀត គឺបង្ហាញនូវផលិតផល MSI Component សំរាប់ដៃគូចែកចាយបន្តទាំងអស់បានធ្វើតេស្ត៍ សាកល្បងដោយផ្ទាល់តែម្តង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន