no-alternative title

ក្រុមហ៊ុន ASUS បង្កើតប្រម៉ូសិន Back to School សម្រាប់បវេស្សនកាលឆ្នាំថ្មីនេះ ដែលពិសេសបំផុត និងមិនធ្លាប់មានពីមុនមកទេ

ក្រុមហ៊ុន ASUS ទើបតែបានបង្កើត Promotion ថ្មីមួយគឺ Back to School ដែលកម្មវិធីនេះ គឺបង្កើតឡើងពិសេសសម្រាប់សិស្សនិស្សិតដែលត្រៀម នឹងចូលរៀនវិញសម្រាប់ការបើកបវេសនកាល គ្រប់សាលា និងស្ថាប័នអប់រំទាំងអស់ នៅក្នុងប្រទេសកម្ពុជា។សម្រាប់ប្រូម៉ូសិនBack to Schoolនេះរាល់ប្រិយមិត្តASUSទាំងអស់ដែលជាវនូវលេបថបម៉ូឌែល X409 និង X509 ម៉ូឌែល Zenbook UX333 និង 433 និងគ្រប់សេរីទាំងអស់របស់ ROG នឹងទទួលបានកាដូរពិសេសភ្លាមៗជាច្រើនពីគ្រប់តំណាងចែកចាយ ASUS ទាំងអស់ ក្នុងប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទទួលបានអាវយឺតASUSរាល់ការជាវVivoBook X409 និង X509

VivoBook X409 និង X509 ត្រូវបានបង្កើតឡើងពិសេសសម្រាប់សិស្សនិស្សិត និងអ្នកធ្វើការការិយាល័យទូទៅប្រចាំថ្ងៃ។ ប្រ៉ូម៉ូសិននេះ គឺផ្តល់ជូនសម្រាប់ Intel core i3 និង i5 ជំនាន់ទី 8 រ៉េម 4GB និងអង្គចងចាំ1TB អេក្រង់ FHD ជាមួយនឹង Nano Edge Display Technology ដែលជារចនាបទធ្វើឡើង ដើម្បីអោយអេក្រង់ពេញភ្នែកល្អគ្មានគែម ដែលជំនួយដល់បទពិសោធន៍នៃការធ្វើការនិងកម្សាន្តប្រចាំថ្ងៃ។ ឡេបថបថ្មីនេះមានរចនាបទស្រស់ស្អាត មានពីរពណ៌ គឺពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ មានទម្ងន់ស្រាលស្រួលយកតាមខ្លួនគឺត្រឹមតែ 1.65Kg (14អ៊ីញ) 1.8Kg (15អ៊ីញ) ប៉ុណ្ណោះ ព្រមទាំងភ្ជាប់ជាមួយក្តារចុចភ្លឺពីក្រោម Full size backlit keyboardជំនួយដល់ការប្រើប្រាស់ក្នុងកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់។

 

Vivobook X409 និង X509 ត្រូវបានដំណើរជាមួយប្រព័ន្ធប្រតិបត្តិការWindow 10 Home ភ្ជាប់ជាមួយនឹងFinger Print Sensorបង្កប់ក្បែរជាមួយនឹងTouchpadសម្រាប់អោយអ្នកប្រើ់ប្រាស់ Log-in ភ្លាមៗដោយមានសុវត្ថិភាពបំផុតជាមួយនឹង Window Hello។ វាក៏បានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual band Wifi 5(802.11ac) និង Bluetooth 4.2. ជាមួយនឹងរន្ធដោត USB 3.1 type A និង USB 2.0 Type A ports,រន្ធUSB Type C រន្ធHDMI, និងរន្ធMicro SD Card Reader។អ្វីដែលពិសេសជាងនេះវាបានបំពាក់ជាមួយថ្មរដែលមានគុណភាពខ្ពស់ ប្រើបានយូរសាកសមសម្រាប់សិស្សនិស្សិត និងអ្នកធ្វើការដែលត្រូវការថ្មរដែលអាចធន់នឹងការប្រើបានយូរ។

ទទួលបានកាបូបខួបគម្រប់ 30 ឆ្នាំរបស់ក្រុមហ៊ុន ASUS រាល់ការជាវ Zenbook UX333 និង 433

Zenbook UX333 និង 433 ត្រូវបានគេស្គាល់ថា គឺជាលេបថបដែលមានទម្ងន់ស្រាលបំផុតក្នុងចំណោមលេបថបទាំងអស់ក្នុងពិភពលោកដែលវាមានទម្ងន់ស្រាលបំផុតត្រឹម 1.09KG តែប៉ុណ្ណោះ និងមានកម្រាស់ស្តើងត្រឹម15.9mm មានទំហំស្មើរនឹងក្រដាស់ A4 ហើយវាក៏បានទទួលពានរង្វាន់ iF Design Award ប្រចាំឆ្នាំ 2019 ផងដែរ។ លេបថបនេះ មានជម្រើស3ពណ៌ ពណ៌ទឹកប្រាក់ ពណ៌ទឹកប៊ិច និងពណ៌ក្រហម បង្កើតឡើងជាមួយនឹងកម្រិតបង្ហាញអេក្រង់ FHD sRGB 100% ជាមួយ ASUS Splendid និង ASUS Tru2Life Video ដែលធ្វើអោយការបង្ហាញលើអេក្រង់មានភាពដិតច្បាស់ល្អមានពណ៌ស្រស់ស្អាតជាមួយនឹងរចនាបទអេក្រង់ពេញគែមតែម្តងគឺត្រឹមតែ2.8mmតែប៉ុណ្ណោះគឺទំហំអេក្រង់គឺដល់ទៅ 95% ទៅហើយនៃផ្ទៃលេបថបទាំងមូល ដែលសម្រាប់ការធ្វើការ និងការកម្សាន្តទូទៅគឺពេញភ្នែកខ្លាំងតែម្តង។ សម្រាប់ក្តារចុចវិញ Zenbook UX333 និង 433 បានក្រាលជាមួយភ្លើងខាងក្រោមក្តារចុច ព្រមទាំងបំពាក់ជាមួយ NumberPad ពិសេសសម្រាប់អ្នកធ្វើការច្រើនជាមួយលេខ Data Entry។

 

ចំណុចពិសេសមួយទៀតពីការ Design របស់ លេបថបនេះគឺ ErgoLift Hinge Designដែលបង្កើតឡើងដើម្បីជួយដល់ការTyping ជំនួយដល់ប្រព័ន្ធកង្ហាររបស់ម៉ាស៊ីន និងជួយដល់ប្រព័ន្ធសម្លេងផងដែរ។ សេរីZenbookនេះត្រូវបានបង្កើតឡើងពិសេសសម្រាប់ Content Creator គឺវាបានបំពាក់ជាមួយនឹង CPU Intel core i5 និង i7 ជំនាន់ទី 8មានកម្លាំងOverboost ដល់ទៅ 4.6GHz មានល្បឿនលឿនជាងជំនាន់ទី៧ដល់ទៅ២ដង GPU NVIDIA MX150 រ៉េមដល់ទៅ 16GB និងទំហំផ្ទុកដល់ទៅ1TB PCIe SSD ដែលកម្លាំងម៉ាស៊ីនប៉ិននេះអាចអោយអ្នកធ្វើការអូសនិងធ្វើការជាមួយ Software និងទិន្ន័យធំៗបានយ៉ាងងាយដូចជាការ Edit រូបថត វីដេអូ លេងហ្គេមកម្រិតមធ្យមជាដើម។លើសពីនេះទៀតនោះលេបថបនេះបំពាក់ជាមួយនឹងបច្ចេកវិទ្យា Gigabit Class 2x2 dual band Wi-Fi ជាមួយនឹងល្បឿន Wi-Fiដល់ទៅ 1734Mbps ដែលល្បឿននេះលឿនជាងប្រភេទWi-Fi 802.11n ដល់ទៅ 12 ដង ព្រមទាំងបច្ចេកវិទ្យា Bluetooth 5.0 ដែលអាចអោយអ្នកភ្ជាប់ជាមួយAccessories ផ្សេងៗបានយ៉ាងងាយដោយមិនបាចប្រើខ្សែរ។ វាក៏បានភ្ជាប់ជាមួយរន្ធដំណរភ្ជាប់ផ្សេងៗជាច្រើនដូចជារន្ធAudio jack រន្ធUSB 2.0 រន្ធ MicroSD Card Reader រន្ធ DCin រន្ធHDMI រន្ធUSB 3.1 Type A និងរន្ធ USB C 3.1 Gen 2។ 

 

Zenbook UX333/433 ត្រូវបានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការWindow 10 ហើយអ្នកក៏អាច Log-in ចូលលេបថបរបស់អ្នកបានយ៉ាងងាយជាមួយ Window Hello និង Cortana ដោយប្រើមុខរបស់អ្នក ដើម្បីដោះសោរ ហើយអ្នកអាចប្រើសំលេងរបស់អ្នកដើម្បីបញ្ជារអោយកុំព្យូទ័រអ្នកធ្វើការផ្សេងៗអោយអ្នកដោយមិនបាច់ប្រើដៃជាមួយនឹងVoice Assistant Alexa។ សម្រាប់ប្រព័ន្ធសម្លេងវិញលេបថបនេះបានបំពាក់ជាមួយបច្ចេកវិទ្យាសម្លេងASUS SonicMaster ដែលក្រុមហ៊ុន ASUS នចាប់ដៃជាមួយនឹងក្រុមហ៊ុន Harmon Kardon ដោយបង្កើតប្រព័ន្ធសម្លេងមួយដែលលឺបុកខ្លាំង បានRangeឆ្ងាយ មិនបែកគុណភាព។អ្វីដែលពិសេសសម្រាប់លេបថបនេះគឺកម្លាំងថ្មរគឺវាបានបំពាក់ជាមួយ 50Wh Li-polymer Battery អាចធន់បានការងារប្រចាំថ្ងៃដល់ទៅ13ម៉ោងឯណោះ។

ទទួលបានខ្នើយ កាបូប សៀវភៅ និងស្ទីកគ័ររាល់ការជាវ ROG គ្រប់សេរីទាំងអស់

សម្រាប់ប្រិយមិត្តដែលជា Gamers ភាគច្រើនប្រាកដជាបានស្គាល់ហើយជាមួយនឹងពពួកលេបថប ROG របស់ក្រុមហ៊ុន ASUS ដែលជាប្រភេទ Gaming Laptop បង្កើតឡើតដោយផ្តោតទៅលើរូបរាង Premium កម្លាំងម៉ាស៊ីនខ្លាំង អេក្រង់កប់ទាំងកម្រិតបង្ហាញនិង Refresh Rate ប្រព័ន្ធកង្ហារល្អ សម្លេងលឺខ្លាំង រចនាបទKeyboard ពិសេសមានភ្លើងRGBក្រាលពីក្រោម និងSoftware Armoury Crate និង Sonic Studio ដែលបានបង្កើតឡើង Exclusive ពិសេសសម្រាប់លេបថប ROG ដើម្បី Customize Setting អោយត្រូវតាមតម្រូវការក្នុងការលេងហ្គេមរបស់អ្នក។ សម្រាប់អ្នកដែលត្រៀមទិញលេបថប ROG អាចទិញម៉ូឌែលណាក៏បាន គឺអ្នកទាំងអស់គ្នានឹងទទួលបានការដូរភ្លាមៗដូចជា ខ្នើយ កាបូប សៀវភៅ និង ស្ទីកគ័រ សម្រាប់ប្រូម៉ូសិន Back to School របស់ក្រុមហ៊ុន ASUS នេះ។

 

ការផ្តល់នូវប្រម៉ូសិននេះ គឺក្រុមហ៊ុន ASUS នឹងផ្តល់កាដូរទាំងនេះ ចាប់ពីថ្ងៃប្រកាសលក់នេះតទៅរហូតដល់អស់ពីស្តុក ដូច្នេះ ប្រិយមិត្តដែលចាប់អារម្មណ៍ចង់ទិញលេបថបថ្មី គួរទិញអោយបានលឿនព្រោះចំនួនការដូរសម្រាប់ប្រូម៉ូសិន Back to School នេះ គឺមានចំនួនកំណត់។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

ដោយ ប៉េងលីន
BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

ដោយ ប៉េងលីន
vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

ដោយ ប៉េងលីន
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR  X7b  ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ ប៉េងលីន
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ដោយ ប៉េងលីន