no-alternative title

ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក …!!

តម្លៃត្រឹមតែ $100 ជាង មានអង្គផ្ទុកដល់ទៅ128GB កាមេរ៉ា 4គ្រាប់ អេក្រង់ធំ 6.5” កម្លាំងថ្ម 5000mAh អស្ចារ្យអីយ៉ាងនេះ...!!! នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! សាមសុង បាននាំមកនូវស្មាតហ្វូនជំនាន់ថ្មី ពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូងអតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅចុងឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនដែលមានគុណភាពល្អលើសតម្លៃនឹកស្មានមិនដល់ជាមួយអេក្រង់ធំភ្លឺច្បាស់ឥតខ្ចោះ (Awesome Screen) , កាមេរ៉ាមុខក្រោយថតច្បាស់គ្រប់ប្លង់គ្មានទាស់ (Awesome Camera), ថាមពលថ្មធំប្រើបានយូរបញ្ចូលឆាប់ពេញ (Long Lasting Battery)… និងលក្ខណៈពិសេសទាក់ទាញជាច្រើនសម្រាប់ជាកាដូឆ្នាំថ្មីជូនអតិថិជនទាំងអស់ក្នុងពិភពលោក និងជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង!

Samsung Galaxy A12 ដែលទើបតែចេញលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើងពេលនេះគឺមានរូបរាងស្រស់ស្អាតទាក់ទាញ…មានអេក្រង់ធំ…ថាមពលថ្មធំ…កាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលមានមេហ្គាភិចស៊ែលធំ)…បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោ…បច្ចេកវិទ្យាសាកថ្មលឿនឆាប់ពេញ…និងមានតម្លៃសមរម្យបំផុត…! លោកអ្នកដែលកំពុងអានព័ត៌មាននេះអាចនឹងមិនទាន់ជឿនៅឡើយ…ប៉ុន្តែលោកអ្នកប្រាកដជាមានភាពភ្ញាក់ផ្អើល និងសរសើរពេលបានឃើញ ឬកាន់ផ្ទាល់ជាក់ជាពុំខានឡើយ!

ចង់ដឹងថា Samsung Galaxy A12 មានភាពទាក់ទាញ និងអស្ចារ្យបែបណានោះ…សូមមកមើលជាមួយគ្នា៖ 

* ប្រភេទអេក្រង់៖ Infinity-V Display

* ទំហំអេក្រង់៖ 6.5” HD+ 

* កាមេរ៉ាមុខ៖ 8 MP (F2.2)

* កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 5MP + 2MP + 2MP 

* មេម៉ូរី (RAM)៖ 4GB

* អង្គផ្ទុក៖ 128 GB 

* ល្បឿនដំណើរការ៖ Octa-core MTK6765(G35) (Up to 2.3 GHz)

* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0

* មុខងារដោះសោ៖ ស្កេនខ្ចៅដៃលើផ្ទៃចំហៀង

* សេវា៖ 4G LTE

* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

* តម្លៃ៖ $ 179 ប៉ុណ្ណោះ!

អាចនិយាយបានថា Samsung Galaxy A12 តម្លៃត្រឹមខ្ទង់ប៉ុណ្ណឹង ហើយបំពាក់ (Specs) បែបនេះគឺពិតជាស្មាតហ្វូនទំនើបទាន់សម័យកប់មួយ និងជាជម្រើសកាដូស្មាតហ្វូនឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់អ្នក…ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់!  បើចង់ដឹងច្បាស់លោកអ្នកអាចអញ្ជើញទៅសាកសួរ ឬប៉ះផ្ទាល់បាននៅតាមបណ្តាដេប៉ូ ឬហាងចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត! សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-20 32 32។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន