no-alternative title

ក្រុមហ៊ុន OPPO បានរៀបចំកម្មវិធី Reno5 VIP Experience សម្រាប់អ្នកសារព័ត៌មាន ដើម្បីធ្វើតេស្តជាលើកដំបូងទៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno5

នៅថ្ងៃទី 8 ខែមករា ឆ្នាំ2021 នេះ OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ ពិសេសទទួលបានការគាំទ្រអំពីសំណាក់អតិថិជន ដោយទទួលបានចំណាត់ថ្នាក់លេខ 1 អាស៊ីអាគ្នេយ៌ នៅឆមាសទី 1 ឆ្នាំ 2020 បានរៀបចំកម្មវិធីតេស្តលើកដំបូង OPPO Reno5 VIP Experience នៅឯហាងទំនើប OPPO (OPPO Brand Store) និងជាមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះ ក៏មានអ្នកតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស VJ Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ព្រមទាំងបងប្អូនមិត្តៗអ្នកសារព័ត៌មានប្រមាណ 20 ស្ថាប័ន ដោយបូករួមទាំង ពិភពអេឡិចត្រូនិកផងដែរ ដែលបានអញ្ជើញចូលរួម ដែលអាចចាប់ប៉ះកាន់តេស្តនិងប្រើ Reno5 ផ្លូវការ និងដំបូងគេបង្អស់នៅកម្ពុជា ដែលជាត្រកូល Reno ដំបូងគេនាដើមឆ្នាំ 2021 ដែលល្បីខ្ទរខ្ទារ ពាសពេញប្រទេសក្នុងតំបន់អាស៊ីទាំងមូល។

តាមការបញ្ជាក់របស់ SeangUy Touch ដែលជាវាគ្មិនផ្នែកផលិតផលប្រចាំក្រុមហ៊ុន OPPO កម្ពុជា បានមានប្រសាសន៍ថា ស្មាតហ្វូន OPPO Renno 5 គឺមាននលក្ខណៈពិសេសធំៗចំនួន3 ៖ 

ទី1៖ OPPO Reno5 បច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលមានមុខងារថតរូបប្លែកៗជាច្រើនដូចជា AI Mixed Portrait, Dual View Video, Live HDR Video និង Ultra Night Video ព្រមទាំងមុខងារថតរូបជាច្រើនទៀត។ 

ទី2៖OPPO Reno5 មានកាមេរ៉ាទំហំ 64MP+44MP កាន់តែធំ ថតរូបកាន់តែច្បាស់ ជាមួយនឹងមុខងារនិងបច្ចេកវិទ្យាថតរូប និងវីដេអូ សំបូរបែបនិងថ្មីប្លែក ដូចជា  AI Color Portrait, Bokeh, Ultra Clear Image 108MP, Monochrome Video, 960fps Smart Slow motion

ទី3៖ បច្ចេកវិទ្យាកម្លាំងសាកថ្មលឿនរហ័ស 50W ដោយសាកត្រឹម 5 នាទីនោះនឹងអាចមើលវីដេអូបាន 3 ម៉ោង។

និយាយពីសម្លាំងម៉ាស៊ីន ស្មាតហ្វូន OPPO Reno 5 គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm® Snapdragon 720G អាចបង្កើនប្រសិទ្ធភាព និងល្បឿននៃប្រតិបត្តិការបានលឿន និងរលូន ជាមួយនឹងរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលផ្តល់នូវក្តីរីករាយកាន់តែច្រើន ពិសេសកាត់ត និងចែករំលែកវីដេអូ ការលេងហ្គេម ម៉ាពេញចិត្ត លែងបារម្ភ។ OPPO Reno5 បំពាក់មកជាមួយថ្មទំហំ 4310mAh ដែលភ្ជាប់បច្ចេកវិទ្យាសាកថ្ម 50W Flash Charging ដោយគ្រាន់តែបញ្ចូលថ្ម 5 នាទី អាចមើលវីដេអូបានដល់ទៅ 3 ម៉ោង និងសាកបាន 80% ត្រឹមតែ 31 នាទី និងអាចសាកថ្មទំហំ 4310mAh ពេញ 100% ត្រឹមតែ 48 នាទី។

អេក្រង់របស់ OPPO Reno5 មានទំហំ 6.4” ប្រភេទ AMOLED ដែលមានសមាមាត្រអេក្រង់ធៀបនឹងតួចំនួន 91.7% និងសមាមាត្រ 20:9 ជាមួយនឹងអេក្រង់ល្បឿន 90Hz និងល្បឿនប៉ះបញ្ជា 180Hz។ ស្មាតហ្វូននេះ មានពីរពណ៌សម្រាប់ជ្រើសរើស Fantasy Silver និង Starry Black។ ស្មាតហ្វូននេះ មានទម្ងន់ស្រាលត្រឹមតែ 171g និងកម្រាស់ស្តើងត្រឹមតែ 7.8mm សម្រាប់ពណ៌ Fantasy Silver និងកម្រាស់ 7.7mm សម្រាប់ពណ៌ Starry Black។ 

 

គួរបញ្ជាក់ថា ក្រោយពីក្រុមហ៊ុនបញ្ចេញលក្ខណៈសម្បត្តិរបស់ OPPO Reno5 ដែលជាស៊េរី Hero តាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពអស្ចារ្យមើលទៅធានាហ្វេនៗ នឹងមិននឹកស្មានពីសមត្ថភាព ថែមទាំងការវិវត្តរបស់ស៊េរី Reno 5 ថ្មីមួយនេះយ៉ាងល្អឥតខ្ចោះ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសជិតខាងដូចជាម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ធ្វើឲ្យហ្វេនៗនៅកម្ពុជាចង់ក្លាយជាម្ចាស់កម្មសិទ្ធិ OPPO Reno5 នេះយ៉ាងខ្លាំង។ ពិសេសហ្វេនៗ និងអតិថិជនដែលនិយម ស្រឡាញ់ចូលចិត្តម៉ាក OPPO ដឹងតែត្រូវចិត្តនិងត្រៀមឡើងស៊េរីទៀតហើយ ដោយកាលបរិច្ឆេទនៃការកក់ទុកមុន កាដូដ៏ច្រើនគាប់ចិត្ត ជាមួយនឹងតម្លៃពិសេស លោកអ្នកអាចរងចាំតាមដានពិធីសម្ពោធផ្លូវការនាថ្ងៃ 10 មករា 2021 ខាងមុខនេះ។

តោះមកមើល វីដេអូស្បត់ពាណិជ្ជកម្មថាតើទាក់ទាញកម្រិតណា?

 

ក្រុមហ៊ុន OPPO បានរៀបចំកម្មវិធី Reno5 VIP Experience ធ្វើតេស្តជាលើកដំបូងទៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno5

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន