no-alternative title

ឡូយអស់ស្ទះ! OPPO Reno5 ទទួលបានការគាំទ្រទូទាំងប្រទេស! ជាវ OPPO Reno5 បានលេងហ្គេម Online កោសយករង្វាន់បន្ថែមពីកាដូដែលក្រុមហ៊ុនបានផ្តល់ជូនទៀត!

កាលពីថ្ងៃទី10 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់នូវស្មាតហ្វូន OPPO Reno5 ម៉ូដែលថ្មីជាផ្លូវការក្នុងតម្លៃ $369 ធ្វើឲ្យម្នាក់ៗ អង្រួនរំញ្ជួយអារម្មណ៍ភ្លូកទឹក ភ្លូកដីភ្ញាក់ផ្អើលពាសពេញប្រទេសកម្ពុជាឈរតម្រុងជួរប្រជ្រៀតគ្នាដើម្បីកក់ទុកមុន (Pre Order) នូវ OPPO Reno5 ទំនើប និងស៊ីវិល័យនេះ ដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ថ្ងៃទី23 ខែមករា ឆ្នាំ2020 ឃើញថាអតិថិជនជាច្រើនបានអញ្ជើញមកជាវ និងសួរនាំពី OPPO Reno5 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជាឡើងពេញៗហាងរកជ្រៀតចូលសឹងមិនទាន់គេហ្មង៎។ 

ហើយសម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីតម្លៃត្រឹមតែ $369 បន្ទាប់ពីចប់ការកក់ទុកមុនពោលគឺចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា នេះតទៅ រាល់អតិថិជនទាំងអស់នឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែរូបថតលោកអ្នកដែលថតជាមួយ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយលេខ IMEI ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

អ្វីដែលមិននឹកស្មានសម្រាប់ OPPO គឺពីមួយម៉ូដែលទៅមួយម៉ូដែលនៃស្មាតហ្វូនត្រកូល Reno ដឹងតែមិនធ្វើឲ្យអតិថិជន និងហ្វេនៗជាទីស្រលាញ់របស់ខ្លួនខកចិត្តឡើយ។ ជាក់ស្តែងដូច OPPO Reno5 ទើបចេញថ្មីៗក្តៅៗពិសេសជាមួយកំណែទម្រង់អាប់ដេត AI Camera ជំនាន់ 2.0 បំពាក់ជាមួយមុខងារកំពុងពេញនិយមរួមមាន AI Mixed Portrait, Ultra Night Video, Dual View Video។ រីឯកាមេរ៉ាមុខក្រោយទំហំកាន់តែធំ 64MP+44MP ថតច្បាស់គ្រប់ស្ថានភាព។ ចំណែកបច្ចេកវិទ្យាសាកថ្មល្បឿនលឿនវិញកប់ស៊េរីរហូតដល់ទៅ 50W ឯណ្ណោះ ដោយគ្រាន់តែប្រើពេលសាក 5 នាទីតែអាចមើលវីដេអូបានដល់ទៅ 3 ម៉ោង។ 

លោកអ្នកប្រាកដជាឆ្ងល់ថារវាង OPPO Reno4 & OPPO Reno5 គឺមានលក្ខណៈពិសេសអ្វីខ្លះ?

(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយមលើសពី 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។

(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។

យ៉ាងណាមិញ បើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន តារាល្បីៗ Youtubers និង Gamers ជាច្រើនបានសម្តែងអារម្មណ៍ស្រដៀងៗគ្នាថា «សុំសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែរិះរកអ្វីថ្មីៗ ទំនើបៗ ពិសេសគឺមុខងារថតរូបដែលកំពុងពេញនិយមសម្រាប់អតិថិជនជានិច្ច។ ជាក់ស្តែងដូចជា OPPO Reno5 ដែលទើបប្រកាសចេញលក់ជាផ្លូវការនេះអ៊ីចឹងគឺវាមានសមត្ថភាពខ្លាំង កាមេរ៉ាទំហំធំ មុខងារប្លែកៗជាច្រើន និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាតពោលគឺគុណភាព សមត្ថភាព មុខងារ និងបច្ចេកវិទ្យាខ្លាំងជាងគេក្នុងចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាដែលមានតម្លៃតែ $369 ប៉ុណ្ណោះ»៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន