no-alternative title

រថយន្ត Ford Territory 2021 ត្រូវបានក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសសម្ពោធដាក់លក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ

កាលពីថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Territory 2021 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Territory 2021 នេះផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។  សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះ ដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។ 

លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory គឺជាសមាជិកថ្មីនៃត្រកូល Ford ដែលជារថយន្ត SUV ខ្នាតកណ្តាលដែលត្រូវបានរចនារូបរាងថ្មីស្រឡាង ការតម្លើង និងតេស្តសាកល្បងយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញបច្ចេកទេស Ford ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការបើកបរថ្មីមិនធ្លាប់មានពីមុនមកជូនដល់អតិថិជន ហើយពួកយើងជឿជាក់ថារថយន្ត Ford Territory 2021 នឹងអាចបំពេញនូវតម្រូវរបស់អតិថិជនបានច្រើនក្នុងទីផ្សារប្រទេសកម្ពុជា។”

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ រថយន្ត SUV បានទទួលការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំយករថយន្ត Ford Territory មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងការរចនាផ្ទៃខាងក្នុងធំទូលាយ ផ្នែកខាងក្រៅដ៏ទាក់ទាញ បច្ចេកវិទ្យាលើសគេគឺពិតជាអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនក្នុងយុគសម័យថ្មីនេះ។”

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។ 

រថយន្ត Ford Territory 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M ។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី 2 ដែលរថយន្ត Ford Territory 2021 មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។

រថយន្ត Ford Territory 2021 បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖

•ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System) 

•ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera) 

•សេនស័រជំនួយចូលចតរហូតដល់ទៅ 12 គ្រាប់ (12 Sensors)

•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង  (Blind Spot Information System)

•ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) 

•ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) 

•ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត  (Adaptive Cruise Control)

•ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)

•ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD) 

•ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)

•និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។

រថយន្ត Ford Territory 2021 មានជម្រើសពណ៍ចំនួន 6សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន