no-alternative title

រឿងពិតនៅពីក្រោយខ្នងរបស់តារាស្រីទាំង 3 រូប បានលាតត្រដាងកាលពីម្សិលមិញនេះនៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ !

ទិវាសិទ្ធិនារីអន្តរជាតិ តែងតែប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី08 ខែមីនា ជារៀងរាល់ឆ្នាំនៅលើពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់ និងដើម្បីជាការលើកកម្ពស់សិទ្ធិនារី ដែលជាភេទទន់ខ្សោយឲ្យទទួលបានអ្វីគ្រប់យ៉ាងស្មើនឹងបុរស រហូតដល់គេចាក់ទុកស្ត្រីគឺជាមាតាពិភពលោកថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ សម្រាប់មនុស្សម្នាក់ៗសុទ្ធតែមានរឿងនៅពីក្រោយខ្នងរៀងៗខ្លួន ដែលស្ទើរតែគ្មានអ្នកបានដឹងឡើយសូម្បីតែមនុស្សក្បែរខ្លួន និងមនុស្សជុំវិញខ្លួន។ ទោះបីជាពេលខ្លះមនុស្សស្រីខ្លាំងក្លា និងរឹងមាំខាងក្រៅជាមួយការងារយ៉ាងណាក៏ដោយ ប៉ុន្តែមានពេលខ្លះមនុស្សស្រីក៏មានភាពទន់ខ្សោយ និងទន់ជ្រាយត្រូវការការលើកទឹកចិត្តពីក្រុមគ្រួសារ និងពីមនុស្សជាទីស្រលាញ់ផងដែរ។ 

ជាមួយគ្នានេះផងដែរ សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិលើកទី 110 កាលពីម្សិលមិញនេះ ឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO បានបង្ហោះវីដេអូបង្ហាញពីជីវិតការងារ និងជីវិតពិតដែលនៅពីក្រោយខ្នងរបស់តារាស្រីល្បីឈ្មោះចំនួន 3 រូប។ ចង់ដឹងអត់ថា តើតារាស្រីល្បីទាំង 3 រូបនេះគឺជានរណា? ហើយជីវិតពិតនៅពីក្រោយខ្នងគាត់មានអ្វីខ្លះ?

•ពេជ្រ សោភា ជាកំពូលតារាចម្រៀងស្រីជួរមុខដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពាសពេញផ្ទៃប្រទេស ប៉ុន្តែនៅពីក្រោយខ្នងរបស់តារាចម្រៀងស្រីរូបនេះ នាងគឺជាសប្បុរសជនមួយរូប ដែលមានចិត្តសប្បុរសធម៌តែងតែលេចមុខជួយដល់ជនក្រីក្រ និងជនរងគ្រោះជាច្រើនផ្សេងៗទៀតដែលត្រូវការជំនួយ។ 

តោះ! សូមទស្សនាវីដេអូរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ទាំងអស់គ្នា ៖ (Dual View Video belong Pich Sophea)

•Dj Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ដែលអ្នកទាំងអស់គ្នាស្គាល់ថាគឺជាវាគ្មិនដ៏ពូកែខាងដោះស្រាយវិបត្តិគ្រួសារ និងស្នេហា។  Dj Nana គឺជាមនុស្សស្រីម្នាក់បង្កប់ដោយភាពរឹងមាំពេលនៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងបណ្តាញសង្គម ប៉ុន្តែនៅពីក្រោយខ្នង គាត់គឺជាស្ត្រីមេផ្ទះ និងជាភរិយាល្អម្នាក់សម្រាប់ស្វាមីបណ្តូលចិត្ត និងជាម្តាយដ៏ល្អសម្រាប់កូនជាទីស្រលាញ់។ ទោះបីជាពិធីការិនីរូបនេះមានភាពរឹងមាំកម្រិតណាក៏ដោយ ប៉ុន្តែនាងនៅតែត្រូវការការថ្នាក់ថ្នម និងការលើកទឹកចិត្តពីស្វាមីផងដែរ។

តោះ! សូមទស្សនាវីដេអូរបស់ពិធីការិនីល្បីឈ្មោះ Dj Nana ទាំងអស់គ្នា ៖ (Dual View Video belong Dj Nana)

•ស្វែង សុជាតា ជាតារាសម្តែងស្រីដ៏មានទេពកោសលល្យខ្ពស់ និងជាតារាសម្តែងជើងចាស់មួយរូបដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា បន្ទាប់ពីអ្នកនាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំមកនេះ។ សម្រាប់នៅពីក្រោយខ្នងវិញ គាត់គឺជាស្រ្តីសាមញ្ញម្នាក់មានទាំងភាពទន់ជ្រាយ រឹងមាំ អំណត់អត់ធ្មត់ ហើយក៏ត្រូវទទួលរងបន្ទុកគ្រួសារ មើលថែចិញ្ចឹមបីបាច់កូនៗជាទីស្រលាញ់យ៉ាងកក់ក្តៅថែមទៀតផង។

តោះ! សូមទស្សនាវីដេអូរបស់តារាសម្តែងជើងចាស់ ស្វែង សុជាតា ទាំងអស់គ្នា ៖ (Dual View Video belong Svang Socheata)

ជាក់ស្តែង បន្ទាប់ពីឃើញក្រុមហ៊ុនស្មាតហ្វូន OPPO បានបញ្ចេញនូវវីដេអូខ្លីៗទាំង 3 នេះដោយថតបង្ហាញពីជីវិតពិតៗរបស់តារាស្រីដ៏ល្បីឈ្មោះទាំង 3 រូបប្រចាំប្រទេសកម្ពុជា។ ក្នុងនោះក៏ឃើញមានបងប្អូនជាច្រើន រួមទាំងតារាប្រុសស្រីល្បីៗក៏បានចូលរួមថតវីដេអូស្រដៀងនឹងវីដេអូទាំងនេះនៅក្នុងបណ្ដាញសង្គមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះតារាប្រុសៗវិញបានបង្ហោះរូបថតស្អាតៗនៅលើបណ្តាញសង្គម ដោយលើកកម្ពស់ស្ត្រីគឺពួកគាត់បានថតរូបជាមួយវីរៈនារីក្នុងដួងចិត្តគឺអ្នកម្តាយជាទីគោរព និងភរិយា ឬសង្សារដោយក្តីស្រលាញ់ផងដែរ។ 

សរុបមក គ្រប់ពាក្យពេចន៍ជូនពរ ឬការជូនកាដូពិសេសផ្សេងៗសម្រាប់ស្ត្រីៗដូចជាជីដូន ម្តាយ បងប្អូន កូនស្រី និងមិត្តនារី ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ពិតជាមានសារៈសំខាន់ និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់វីរៈនារី ឬស្ត្រីដែលជានិមិត្តរូបក្នុងដួងចិត្តរបស់អ្នក ព្រោះវាបានឆ្លុះបញ្ចាំងនូវការគោរពស្រឡាញ់ ផ្តល់ការកម្លាំងចិត្ត និងតម្លៃដល់ពួកគាត់។ គួររំលឹកផងដែរថា ស្រីនិងបុរសមានសិទ្ធិស្មើគ្នារាល់ថ្ងៃ គ្រប់ពេល គ្រប់ទីន្លែង ដោយមិនមានការរើសអើង និងមិនមែនមានតែមួយថ្ងៃទី08 មីនា នោះទេ៕

សូមទស្សនាវីដេអូខ្លីៗរបស់តារាផ្សេងៗទៀតជាច្រើននៅខាងក្រោមនេះ ៖ 

 រឿងពិតនៅពីក្រោយខ្នងរបស់តារាស្រីទាំង 3 រូបបានលាតត្រដាងកាលពីម្សិលមិញនេះ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ !  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន