no-alternative title

ក្រុមហ៊ុន Xiaomi ប្រកាសចេញលក់នូវ Redmi Note 10 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

បន្ទាប់ពីបានបង្ហាញនូវវត្តមានជាផ្លូវការណ៍នៅក្នុងទីផ្សារជាច្រើន នៅជុំវិញពិភពលោករួចមក នៅថ្ងៃនេះ ស្មាតហ្វូន Xiaomi Redmi Note 10 ត្រូវបានក្រុមហ៊ុន Xiaomi ប្រចាំនៅប្រទេសកម្ពុជា ប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាដែរហើយជាមួយនឹង ពីរទំហំផ្សេងគ្នា គឺ 4GB+64GB មានតម្លៃ $199 និងទំហំ 6GB+128GB មាន តម្លៃ $239។ ដូច្នេះ ចាប់ពីថ្ងៃនេះ លោកអ្នកអាចរកជាវស្មាតហ្វូនម៉ូដែលថ្មីនេះបានហើយនៅតាមបណ្តាហាងនានាទូទាំងប្រទេស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានអោយដឹស្មាតហ្វូន Redmi Note 10 មិនត្រឹមតែមានការឌីស្សាញយ៉ាងល្អឥតខ្ចោះនោះទេ ប៉ុន្តែស្មាតហ្វូននេះ មានអេក្រង់ធំដល់ទៅ 6.43 អ៊ីង ជាមួយនឹងកាមេរ៉ាខាងក្រោយថតរូបភាពច្បាស់ និងថាមពលថ្មធំប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ នៅពេលនេះ យើងនឹងក្រឡេកមើលទៅលើការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi Redmi Note 10 នេះទាំងអស់គ្នា។

ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Xiaomi Redmi Note 10 

Xiaomi Redmi Note 10 ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការនៅចុងខែមីនា ឆ្នាំ ២០២១ នេះ។ ស្មាតហ្វូននេះមានវិមាត្រ 160.5 x 74.5 x 8.3 mm និងទម្ងន់ 178.8 g  ហើយវាប្រើប្រាស់ស៊ីមពីរថែមទៀត។ ស្មាតហ្វូននេះមាន IP53 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ សម្រាប់កម្រាស់របស់ស្មាតហ្វូននេះគឺត្រឹមតែ 8.3mm ប៉ុណ្ណោះ។ បើក្រឡេកមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូន Redmi Note 10 នេះ គឺមានអេក្រង់ធំជាមួយនឹងគែម Bezel ស្តើង និងកាមេរ៉ាតំណក់ទឹកមួយគ្រាប់នៅកណ្តាលអេក្រង់តែម្តង។ សម្រាប់ចង្ការផ្នែកខាងក្រោមអេក្រង់គឺមានគែម Bezels ក្រាស់បន្តិចផងដែរ។ 

នៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានរន្ធសម្រាប់ដោតស៊ីមកាត ម៉េមូរី ខណៈពេលដែលគែមខាងស្តាំរបស់ស្មាតហ្វូននេះមានប៊ូតុង 3 នោះ ប៊ូតុងឡើងចុះសំឡេង និងប៊ូតុង power ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើនេះ ស្រាប់សម្រាប់ដោះសោរស្មាតហ្វូនបានលឿន និងងាយស្រួលបំផុត។  សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ នៅគែមផ្នែកខាងឆ្វេងគេសង្កេតឃើញមានកាមេរ៉ា 4 គ្រាប់ជាមួយនឹងភ្លើង LED Flash ចំនួន 2 គ្រាប់ ហើយនៅក្រោមកាមេរ៉ានេះគឺមានអក្សរ Redmi ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនតែម្តង។ នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធដោតកាសស្តាប់ 3.5mm រន្ធសាកថ្ម USB Type C និង Speaker ផងដែរ ហើយផ្នែកខាងលើរបស់ស្មាតហ្វូននេះក៏មានរន្ធ Speaker ដូចគ្នាដែរ។ 

អេក្រង់ និងកាមេរ៉ារបស់ស្មាតហ្វូន Xiaomi Redmi Note 10

ស្មាតហ្វូន Xiaomi Redmi Note 10 នេះមានអេក្រង់ទំហំ 6.43 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ប្រភេទ Super AMOLED កម្រិតពន្លឺអេក្រង់ពី 450 nits ទៅ 1100 nits។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 1080x2400 pixels, 20:9 ratio (409 ppi) និងការពារដោយកញ្ចក់ប្រភេទ Corning Gorilla Glass 3។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខដែលមានទំហំ 13MP ជាមួយនឹងសេនស័រដែលមានទំហំ f/2.5, (wide), 1/3.06", 1.12µm មុងងារ HDR និងថតវីដេអូកម្រិត 1080p@30fps។ 

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Xiaomi Redmi Note 10 នេះ គឺមាន 4 គ្រាប់ដែលមានទំហំ 48MP (f/1.8, 26mm (wide), 1/2.0", 0.8µm, PDAF) + 8MP (f/2.2, 118˚ (ultrawide), 1/4.0", 1.12µm)+ 2MP (f/2.4, (macro)) + 2 MP (f/2.4, (depth)) ផងដែរ។ កាមេរ៉ានេះមានការទ្រទ្រង់ទៅលើមុខងារ LED flash, HDR, panorama និងការថតវីដេអូនៅក្នុងកម្រិត 4K@30fps, 1080p@30/60fps។ ការជ្រើសរើសស្មាតហ្វូននេះ សម្រាប់ប្រើប្រាស់ពិតជាល្អសក្តិសមបំផុតនៅក្នុងការថតរូបភាព និងវីដេអូដ៏អស្ចារ្យសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក។ 

កម្លាំងម៉ាស៊ីន និងមុខងារជាច្រើនទៀតរបស់ស្មាតហ្វូន Xiaomi Redmi Note 10

ស្មាតហ្វូន Xiaomi Redmi Note 10 នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm SDM678 Snapdragon 678 (11 nm) ជាមួយនឹងអង្គគណនា Octa-core (2x2.2 GHz Kryo 460 Gold & 6x1.7 GHz Kryo 460 Silver) និងក្រាហ្វិកកាតប្រភេទ Adreno 612 និងប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹងស្បែក MIUI 12 ថែមទៀត។ ស្មាតហ្វូននេះមាន 2 ទំហំក្នុងការជ្រើសរើសនោះគឺ 4GB-64GB និង 6GB-128GB ហើយវាមានរន្ធសម្រាប់ដាក់ម៉េមូរីបន្ថែមផងដែរ។ 

ស្មាតហ្វូន Xiaomi Redmi Note 10 នេះប្រើប្រាស់នូវរន្ធសាកថ្ម USB Type-C 2.0 និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W ដែលសាកថ្ម 25 នាទីបាន 50% និង 100% នៅក្នុងពេលត្រឹមតែ 74 នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះមាន ៣ ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសនោះគឺ Shadow Black (Onyx Gray), Frost White (Pebble White), Aqua Green (Lake Green) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន