no-alternative title

ជាមួយ OPPO RENO5 នឹងមិនធ្វើអោយលោកអ្នកខកខានការទស្សនាវីដេអូរីករាយនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះទេ! បច្ចេកវិទ្យាសាក 50W សាក 5 ត្រឹមតែនាទីប៉ុណ្ណោះ អាចមើលវីដេអូបានដល់ទៅ 3 ម៉ោង!

សល់តែប៉ុន្មានថ្ងៃខាងមុខទៀតទេ ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងខិតចូលមកដល់ហើយ! ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងមានអារម្មណ៍សប្បាយចិត្ត ព្រោះថា នេះគឺជាពេលវេលាមួយសម្រាប់ជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ហើយទន្ទឹមនោះ ដូចបងប្អូនបានដឹងរួចមកហើយថា បច្ចុប្បន្ននេះជំងឺកូវីដ 19 ដ៏កាចសាហាវបានកំពុងរីករាលដាលយ៉ាងខ្លាំង ហេតុនេះ ហើយដើម្បីបង្ការ និងទប់ស្កាត់ពីជំងឺកូវីដ19 យើងទាំងអស់គ្នាគួរគប្បីនៅផ្ទះជួបជុំក្រុមគ្រួសារ ដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក និងបង្កើតភាពរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយស្មាតហ្វូន OPPO RENO5 លោកអ្នក លេងហ្គេមកាត់ស្ត្រេស ទស្សនាវីដេអូ ឬភាពយន្តជាមួយក្រុមគ្រួសារ និងលេងបណ្តាញសង្គម Facebook, Instagram, Tik Tok ដោយអស់បារម្ភពីបញ្ហាទូរស័ព្ទឆាប់អស់ថ្ម និងមិនចាំបាច់អង្គុយចំណាយពេលសាកថ្មរាប់ម៉ោងឡើយ ព្រោះថា OPPO RENO5 បំពាក់ជាមួយកម្លាំងសាកថ្មល្បឿនលឿន 50W គឺគ្រាន់តែសាក 5 នាទីមើលវីដេអូបាន 3 ម៉ោង សាកថ្ម 30 នាទីបំពេញថ្មបាន 78% និងសាកថ្មពេញ 100% ក្នុងពេលត្រឹមតែ 48 នាទីតែប៉ុណ្ណោះ។

តោះ! តោះ! ចង់ដឹងអត់ថា ហេតុអ្វីស្មាតហ្វូនទំនើប OPPO RENO5 នេះមានការពេញនិយមខ្លាំងម្ល៉េះ នាពេលបច្ចុប្បន្ន? ហើយស្មាតហ្វូននេះមានចំណុចពិសេស និងលក្ខណៈពិសេសអ្វីខ្លះទើបឆក់យកបេះដូងអ្នកប្រើប្រាស់ ច្រើនយ៉ាងនេះ?

កាមេរ៉ា 64MP+ 44MP ៖ ជាមួយកាមេរ៉ាមុខក្រោយទំហំកាន់តែធំ 64MP+ 44MP អាចថតរូប ថតវីដេអូភ្លឺច្បាស់មិនថាពេលថ្ងៃ ពេលយប់ ទោះស្ថិតនៅទីងងឹតកម្រិតពន្លឺយ៉ាងណាក៏ដោយ ធានាថាកាមេរ៉ា OPPO RENO5 នៅតែជួយផ្តិតយករូបភាពភ្លឺច្បាស់ និងស្រស់ស្អាតគ្រប់ប៉ុស្តិ៍គ្រប់ប្លង់។ ពិសេសឱកាសចូលឆ្នាំខ្មែរ ដើម្បីកុំអនុស្សាវរីយ៍ល្អៗក្នុងការជួបជុំក្រុមគ្រួសាររំលងដោយមិនបានបន្សល់រូបភាពល្អៗនោះ ដូច្នេះកុំភ្លេច OPPO RENO5 អាចជួយផ្តិតកម្រងរូបភាពសប្បាយៗរបស់លោកអ្នកគ្រប់ពេលវេលា ដោយមិនបារម្ភរូបថតព្រាល ឬខ្មៅងងឹតឡើយ។

កាមេរ៉ា AI 2.0 ៖ ស្មាតហ្វូនម៉ូដែលថ្មី និងចុងក្រោយ OPPO RENO5 កាន់តែអស្ចារ្យជាមួយការអាប់ដេត AI Camera ជំនាន់ថ្មី 2.0 បំពាក់ដោយបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗ និងទំនើបៗដ៏ភ្ញាក់ផ្អើលដែលអាចផ្តិតយកទិដ្ឋភាពរូបភាពស្អាតៗ វីដេអូសប្បាយៗឲ្យកាន់មានភាពរស់រវើក និងការចងចាំមួយដ៏ល្អជាមួយក្រុមគ្រួសារជាទីស្រលាញ់លោកអ្នកក្នុងថ្ងៃចូលឆ្នាំខ្មែរ។ ដោយមុខងារថតរូប ថតវីដេអូទាំងនោះរួមមានដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនផងដែរ។

កម្លាំងសាកថ្មលឿន 50W ៖ បច្ចេកវិទ្យាសាកថ្មលឿនរហ័ស ជាតម្រូវការដ៏ចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នទើប OPPO RENO5 បំពាក់នូវបច្ចេកវិទ្យាកម្លាំងសាកថ្មល្បឿនលឿនរហូតដល់ 50W ដោយសាកថ្មត្រឹម 5 នាទីមើលវីដេអូបាន 3 ម៉ោង និងអាចលេងហ្គេម លេងបណ្តាញសង្គម Facebook, Instagram, Tik Tok រំសាយអារម្មណ៍យ៉ាងសប្បាយបានរាប់ម៉ោងដោយមិនបារម្ភរឿងទូរស័ព្ទឆាប់អស់ថ្មឡើយ។ 

កាន់តែពិសេស! កាន់តែអស្ចារ្យ! រីករាយប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាល់ការជាវស្មាតហ្វូន OPPO RENO5 និង RENO5 5G ឥឡូវនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ដោយងាយៗ គឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិតសូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន