no-alternative title

ហាង LG BRANDSHOP ស្វាគមន៍អតិថិជនប្រកបដោយអនាម័យខ្ពស់ និងធានាបាននូវសុវត្ថិភាពដល់យើងទាំងអស់គ្នា

ចាប់តាំងពីវីរុសកូរូណា(កូវីត 19) ប្រភេទថ្មីដែលបានឆ្លង និងសាយភាយជាសាកល ហើយត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាជម្ងឺរាតត្បាតសាកលរួចមក ប្រទេសជាច្រើនបានចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត 19 មួយនេះ កុំអោយបន្ដរីករាលដាលតទៅទៀត។

យោងទៅតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការអនុវត្ដវិធានការទប់ស្កាត់និងការពារការចម្លងមេរោគកូវីត 19 នេះ ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG Brandshop បានគាំទ្រនិងចូលរួមសកម្មភាពដោយបានធ្វើការណែនាំអំពីការរក្សាអនាម័យក្នុងហាង បុគ្គលិក ក៏ដូចជាអតិថិជនទាំងឡាយ ដែលបានអញ្ជើញមកហាងផ្ទាល់ប្រកបដោយអនាម័យខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពដល់យើងទាំងអស់គ្នា។ ខាងក្រោមនេះគឺជាគោលការណ៍ស្ដង់ដាសំខាន់ៗ និងមានប្រសិទ្ធិភាពដែលយើងបានអនុវត្ដជាប្រចាំថ្ងៃរួចមកហើយ

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់បុគ្គលិក

1.ផ្នែកទី ១៖ គឺជារបៀបនៃការថែរក្សាអនាម័យផលិតផលក្នុងហាងដោយយើងបានអនុវត្ដជា៤សកម្មភាពដូចជា ការសម្អាតហាង ការសម្អាតផលិតផលិត ផលិតផលដាក់តាំង និងការបាញ់សម្លាប់មេរោគពីអ្នកជំនាញ។

2.ផ្នែកទី ២៖ ផ្ដោតសំខាន់ទៅលើអនាម័យខ្លួនប្រាណរបស់បុគ្គលិកក្នុងហាងផ្ទាល់ដែលតម្រូវអោយពាក់ម៉ាសជាប់ជានិច្ច លាងដៃជាមួយទឹកអាល់កុលជាប្រចាំ និងរក្សាគម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រ។

ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់អតិថិជន

មុននឹងឈានទៅដល់ការប្រឹក្សាយោបល់ពីផលិតផល បុគ្គលិក LG Brandshop យើងខ្ញុំនឹងពន្យល់ដល់អតិថិជនពីការការពារជម្ងឺកូវីដ១៩ នូវវិធីសាស្រ្ដងាយៗដែលមានដូចជា ការផ្ដល់ទឹកលាងដៃនៅច្រកចូលហាង ពាក់ម៉ាសជាប់ជានិច្ច លាងដៃក្រោយប៉ះពាល់វត្ថុផ្សេងៗ លើសពីនេះទៀតយើងតម្រូវអោយបុគ្គលិក រក្សាបាននូវគម្លាតសុវត្ថិភាពជាមួយអតិថិជនផងដែរ។

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយថា ផលិតផលគ្រឿងអេឡិចត្រូនិចរបស់ LG ដែលមានទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់និងបន្ថែមពីនេះ គឺសុទ្ធសឹងតែអាចកម្ចាច់មេរោគ ឬបាក់តេរីទូទៅបានយ៉ាងមានប្រសិទ្ធភាពបំផុត ដែលសរបញ្ជាក់អោយឃើញពីការ យកចិត្ដទុកដាក់ខ្លាំង សម្រាប់សកម្មភាពចូលរួមចំនែកថែរក្សាសុខភាពរបស់គ្រួសារអ្នកក្នុងពេលបច្ចុប្បន្ន រហូតតទៅថ្ងៃអនាគត។

អតិថិជនដែលមានចំណាប់អារម្មណ៍និងគាំទ្រផលិតផល LG គ្រប់ប្រភេទអាចអញ្ជើញមកទស្សនាការតាំងបង្ហាញផ្ទាល់នៅគ្រប់សាខា LG Brandshop របស់យើងខ្ញុំ ឬដើម្បីភាពងាយស្រួលដល់អតិថិជនទាំងអស់ ឥឡូវនេះលោកអ្នកអាចបញ្ជាទិញគ្រប់គ្រឿងអេឡិចត្រូនិចរបស់ LG  តាមរយៈហ្វេសបុកផេក LG Brandshop Cambodia ដោយផ្ទាល់តែម្ដង រួមជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ពត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់វេបសាយ https://www.ggear.com.kh/  ឬហៅទៅកាន់លេខទូរសព្ទ 016 888 029 / 012 444 051 ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន