no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

អស្ចារ្យមែន... ក្រុមហ៊ុន Xiaomi ប្រកាសចេញវត្តមានជាផ្លូវការនូវកំពូលស្មាតហ្វូន Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អនឡាញនោះគឺ Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ។ សម្រាប់លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នាំយកនូវផលិតផលដែលល្អឥតខ្ចោះក្នុងការប្រើប្រាស់។ ស្មាតហ្វូន Redmi Note 9, Redmi Note 9 Pro និង Redmi Note 9 ៖ ស្តេចស្មាតហ្វូនបានមកដល់ហើយ!

 

no-alternative title

Redmi Note Series គឺជាស្មាតហ្វូនថ្នាក់កណ្តាលដ៏អស្ចារ្យ សមត្ថភាពខ្លាំងក្លាមិនគួរអោយជឿនៅលើទីផ្សារ ខណៈពេលដែលស្មាតហ្វូន Redmi Note គឺមានអ្នកប្រើប្រាស់ជាង ១១០ លាននាក់ហើយនៅជុំវិញពិភពលោកនេះ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 9S ដែលទើបតែបង្ហាញខ្លួននៅក្នុងពេលថ្មីៗនេះ ពេលនេះស្មាតហ្វូនស៊េរីថ្មី Redmi Note បន្តនូវការឌីស្សាញរចនាដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុតដែលគ្មានកន្លែងទាស់នោះទេ។

ការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI 4 គ្រាប់ (កាមេរ៉ាគោល 64MP)

ជាមួយនឹងការបំពាក់នូវកាមេរ៉ាដ៏អស្ចារ្យចំនួន ៤ គ្រាប់នៅខាងក្រោយ កាមេរ៉ាគោលរបស់ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានទំហំ 64MP main lens ដែលអាចផ្តល់នូវរូបភាពច្បាស់កម្រិតខ្ពស់នៅក្នុងគ្រប់ស្ថានភាពពន្លឺ ខណៈពេលដែលកាមេរ៉ា 8MP ultra-wide -angle lens នេះអាចថតរូបភាពជាក្រុមបានយ៉ាងល្អទូលាយមែនទែន។ វាក៏មានកាមេរ៉ាទំហំ 5MP macro lens និង 2MP depth sensor នេះដែលងាយស្រួលក្នុងការថតរូបភាព close-up ជាមួយនឹងរូបភាព bokeh ដ៏ទាក់ទាញបំផុត។

 

សម្រាប់ផ្នែកខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានកាមេរ៉ាទម្លុះអេក្រង់ 16MP សម្រាប់ការថតរូបភាព Selfies កម្រិតខ្ពស់។ វាក៏មានមុខងារ slow motion selfie mode ដែលផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញសង្គមផងដែរ។ ស្មាតហ្វូន Redmi Note 9 នេះគឺមានកាមេរ៉ាគោលទំហំ 48MP និង 8MP ultra wide-angle lens ជាមួយនឹងកាមេរ៉ាពីរគ្រាប់ទៀតគឺ  2MP macro lens និង 2MP depth sensor ដែលអាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតគ្រប់មុំទាំងអស់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 13MP ដែលជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ថែមទៀត។ អេក្រង់នេះគឺពេញគែមតែម្តង។ សម្រាប់មុខងារ cinematic portraits និង video modeរបស់ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 ដែលអាចធ្វើការថតរូបភាពបានយ៉ាងល្អនៅក្នុងកម្រិត 2.39:1 aspect ratio ដែលជាស្តង់ដារនៅក្នុងការថតខ្សែភាពយន្តផងដែរ។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូននេះគឺមានមុខងារជាច្រើនទៀតនៅក្នុងការថតរូបភាព ជាពិសេសវាក៏មានមុខងារ document mode ក្នុងការប្រែក្លាយស្មាតហ្វូនរបស់អ្នកក្លាយជាម៉ាស៊ីនស្កេនថែមទៀត។

ថាមពលថ្មប្រើប្រាស់បានយូរ បច្ចេកវិទ្យាបញ្ចូលថ្មលឿនក្នុងការប្រើប្រាស់

ជាមួយនឹងថាមពលថ្មទំហំដល់ទៅ 5020mAh (typ) នេះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានថាមពលថ្មគ្រប់គ្រាន់ក្នុងការប្រើប្រាស់រហូតដល់ថ្ងៃបន្ទាប់បានយ៉ាងជឿជាក់បំផុត។ ស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W (fast charging) ដែលជាបច្ចេកវិទ្យាលឿនបំផុតរបស់ស្មាតហ្វូនត្រកូល Redmi Note Series នេះ ហើយនៅក្នុងប្រអប់របស់ស្មាតហ្វូននេះគឺមាន 33W fast charger ដែលអាចបញ្ចូលថាមពលថ្មបានចំនួន 57% នៅក្នុងរយៈពេល ៣០នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Redmi Note 9 នេះគឺមានថាមពលថ្មទំហំ 5020mAh (typ) ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ផងដែរ។ 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអានុភាព

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Qualcomm® Snapdragon™ 720G processor ដែលមានកម្រិតល្បឿនដល់ទៅ 2.3GHz នោះ ស្មាតហ្វូន Redmi Note 9 Pro នេះមានល្បឿនលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍មិនខុសប្លែកពីស្មាតហ្វូនកម្រិត Flagship ទេ។ បន្ទះឈីបនេះប្រើប្រាស់នូវបច្ចេកវិទ្យា 8nm process technology ដែលផ្តល់នូវសមត្ថភាពខ្លាំង និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថែមទៀត ស្មាតហ្វូន Redmi Note 9 Pro នេះក៏មានម៉ូទ័រ z-axis linear vibration motor ដែលមានកម្រិតរំញ័រដល់ទៅ 120 vibration effects ដែលផ្អែកនៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ដែលក្នុងនោះមានកម្រិតរំញ័រសម្រាប់រូបភាព screenshots, notifications, clock settingsនិងជាច្រើនទៀត។ស្មាតហ្វូន Redmi Note 9 នេះគឺមានបន្ទះឈីប MediaTek Helio G85 processor ដែលធ្វើអោយវាក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ វាមានអង្គគណនា 2x A75 2.0GHz, 6x A55 1.8GHz CPU និង ARM G52 MC2 ជាមួយនឹង 1000MHz និង Manhattan 3.0 GPU នៅក្នុងកម្រិត 25 fps ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់កម្រិតខ្ពស់បំផុត។

ស្មាតហ្វូនដែលបំពាក់នូវអេក្រង់ DotDisplay  កម្រិត Flagship

ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានស្ទាយ៍ទាក់ទាញ និងអេក្រង់ 6.67” DotDisplay ។ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងដែលធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ស្មាតហ្វូននេះថែមទៀត។ ស្មាតហ្វូន Redmi Note 9 នេះគឺមានរូបរាងថ្មីស្រស់ស្អាតជាមួយនឹងអេក្រង់ទំហំ 6.53” DotDisplay ការពារដោយកញ្ចក់ Corning® Gorilla® Glass 5 នៅផ្នែកខាងមុខរបស់វាថែមទៀត។ ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 មានភ្ជាប់ជាមួយនឹងមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើនដូចជា multi-functional NFC3, 3.5mm headphone jack និង IR blaster ។ ស្មាតហ្វូនទាំងនេះក៏មានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវដែលជះឥទ្ធិពលមកលើភ្នែក ដូចនេះអ្នកអាចមើលបានយូរនៅលើអេក្រង់ដោយគ្មានបញ្ហានោះទេ។ 

ស្មាតហ្វូន Redmi Note 9 Pro នេះមាន ៣ ពណ៌គឺ – Interstellar Grey, Tropical Green និង Glacier White ។អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 9 ក៏មានពណ៌ថ្មីដូចជា Midnight Grey, Forest Green, Polar White ផងដែរ។ ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 អាចរកទិញបាននៅ......... នៅថ្ងៃទី ២៦ ខែឧសភានេះសម្រាប់ទំហំ Redmi Note 9 4+128 ដែលមានតម្លៃ 199USD និង Redmi Note9 Pro 6+64 ដែលមានតម្លៃ 269USD និងទំហំ 6+128 មានតម្លៃ 289USD ។

Mi Note 10 Lite: ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mi Note 10 series

ស្មាតហ្វូន Mi Note 10 Lite នេះគឺមានអេក្រង់កម្រិតខ្ពស់ និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូននេះក៏មានអេក្រង់ទំហំ 6.47’’ 3D AMOLED គែមកោង និងកញ្ចក់ 3D នៅគែមផ្នែកខាងក្រោយដែលអ្នកកាន់ទៅពិតជាស្និទ្ធិបំផុត។ ស្មាតហ្វូន Mi Note 10 Lite នេះគឺមានកាមេរ៉ាគោលទំហំ 64MP Sony IMX686 sensor និងកាមេរ៉ាជាច្រើនទៀតសម្រាប់ការថតរូបភាពប្រភេទ ultra wide-angle photos, close-up, macro shots និង portraits ដ៏ស្រស់ស្អាតបំផុត។ ស្មាតហ្វូន Mi Note 10 Lite នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm® Snapdragon™ 730G Mobile Platform ដែលផ្តល់នូវបទពិសោធន៍នៅក្នុងប្រើប្រាស់ស្មាតហ្វូននេះយ៉ាងរលូន ហើយវាមានថាមពលថ្មទំហំ 5,260mAh ដែលអាចប្រើប្រាស់បាន ២ ថ្ងៃក្នុងការបញ្ចូលថាមពលថ្មម្តងថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងឆ្នាំងសាកល្បឿនលឿន 30W (fast charger) ផងដែរ។

ស្មាតហ្វូន Mi Note 10 Lite នេះគឺមានទំហំ 6GB + 64GB, 6GB + 128GB, 8GB+128GB4 និង ៣ ពណ៌គឺ Glacier White, Midnight Black និង Nebula Purple ។ ស្មាតហ្វូននេះមានតម្លៃ 329USD សម្រាប់ទំហំ 6+64, 359USD សម្រាប់ទំហំ 6+128 និងតម្លៃ 369USD សម្រាប់ទំហំ 8+128 ។ស្មាតហ្វូន Mi Note 10 Lite នេះអាចរកទិញបានចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ៕

 

អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Smart Shop, Mi Authorized Stores ទាំង 4 សាខានៅភ្នំពេញ, Tech Zone, Speedwind, ស៊ីវអេង ១ & ២ និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាម online រួមមាន Smile Shop, La Rue, Tinh Now… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ).

អំពីក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែរនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមួយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 4 របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។ នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី 7 នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019 ៕

 

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម