no-alternative title

សែលកាត រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard Virtual Concert ដើម្បីប្រមូលថវិកាជួយដល់ បងប្អូនកម្មករ កម្មការីនី ដែលបានរងផលបះពាល់ដោយសារជម្ងឺ Covid-19!

ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំងក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 28ខែឧសភាខាងមុខនេះ ដោយនឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមានសម្តែងរបស់សិល្បករសិល្បការនីល្បីៗ និងកំពុងពេញនិយមជាច្រើនរូបនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីប្រគុំតន្ត្រីនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់អ្នកដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុតពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោង ដោយមានការចូលរួមសម្តែងពីក្រុមតារាល្បីៗរួមមាន កញ្ញា មាស សុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោក ចេន សមាជិកក្រុមតន្រ្តី Mustache លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា! គួររំលឹកផងដែរ ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូចត្រូវបានគេទទួលស្គាល់ថាជាអ្នកមានទេពកោសល្យខ្ពស់ម្នាក់ ដោយព្រះនាងអាចនិយាយបាន ៥ ភាសា មានសមត្ថភាពក្នុងការច្រៀង រាំ និងសម្តែង ហើយបច្ចុប្បន្ននេះ ព្រះនាងក៏កំពុងផ្តោតលើការហាត់សមរបាំអប្សរាផងដែរ។

 

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួលជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយថវិកាដែលប្រមូលបានពីកម្មវិធីប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរដែលមានពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ។ សមាជិកគាំទ្រសែលកាតទាំងអស់ ក៏អាចចូលរួមបរិច្ចាគក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេលនៃការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១.០០០ រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួមជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។ 

 

សែលកាត នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូនដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឱ្យបាន នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។  លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ឱ្យដឹងថា៖ “ដោយសារស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ យើងមើលឃើញថានេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកាដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាតនៅទូទាំងប្រទេសកម្ពុជាផងដែរ” ។

 

ដោយឡែក លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងក៏បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជម្ងឺកូវីដ-19។ស្ថិតក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌របស់លោកអ្នកមិនត្រឹមតែចាំបាច់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញឲ្យប្រជាជនផ្សេងទៀតជួយការពារសហគមន៍របស់យើងផងដែរ»។ ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុនសែលកាត ពិតជាមានក្តីរំភើបជាខ្លាំងសម្រាប់ឱកាសនៃការរៀបចំកម្មវិធីប្រគុំតន្រ្តី ដោយមានវត្តមានចូលរួមសហការពីតារាល្បីៗនៅក្នុងស្រុកជាច្រើនរូប។  លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សែលកាត កំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ” ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន